កិច្ចប្រជុំ​ស្ដីអំពី​វឌ្ឍនភាព​នៃ​ការផ្ដល់សេវា​ដល់​កុមារកំព្រា​និង​ងាយ​រងគ្រោះ ក្នុង​មណ្ឌល​ថែទាំ​ជំនួស​ចំពោះ​កុមារ ឆមាស​ទី​១

118
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០ លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធ និង​យុវនីតិសម្បទា រាជ​ធ​នី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី​កិច្ចប្រជុំ​អំពី​វឌ្ឍនភាព នៃ​ការផ្ដល់សេវា​ដល់​កុមារកំព្រា និង​ងាយ​រងគ្រោះ ក្នុង​មណ្ឌល​ថែទាំ​ជំនួស​ចំពោះ​កុមារ ឆមាស​ទី​១ ឆ្នាំ​២០២០ និង​ទិសដៅ​បន្ត​របស់​មណ្ឌល​ថែទាំ​របស់​រដ្ឋ និង​មណ្ឌល​ថែទាំ​ដោយ​អង្គការ​ដៃគូ ក្នុង​រាជធានី​ភ្នំពេញ​។​

​កិច្ចប្រជុំ​ពិភាក្សា​នេះ​បានផ្ដល់​ឲ្យ​គ្នា​ទៅវិញទៅមក នូវ​បទពិសោធន៍​ល្អៗ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ធ្វើយ៉ាងណា​បង្កើន​នូវ​ការយកចិត្តទុកដាក់​គិតគូរ​ខ្ពស់​អំពី​ឧ​ត្ត​ម​ប្រយោជន៍​ដល់​កុមារ​។​

​ក្នុង​កិច្ចប្រជុំ លោកស្រី​ប្រធាន​បាន​មានមតិ​ផ្តាំ​ឱ្យ​គ្រប់​មណ្ឌល​ថែទាំ​ជំនួស​ទាំងអស់​យកចិត្ត​ទុកដាក់ ថែទាំ​កូនៗ​នៅតាម​មណ្ឌល​ទាំងអស់ ប្រុង​ប្រ​យ​ត្ន័​ខ្ពស់ និង​ចូលរួម​អនុវត្ត​នូវ​វិធានការ​ការណែនាំ​របស់​ក្រសួងសុខាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង​និង​កូ​វីដ​១៩ ព្រមទាំង​បាន​ដល់​នូវ​សម្ភារៈ​អនាម័យ​មួយចំនួន ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់លោក​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធ និង​យុវនីតិសម្បទា តាមរយៈ​លោក​នាយកដ្ឋាន​សុខមាលភាព​កុមារ​សម្រាប់​បង្កា​ការពារ ទល់​ស្កាត់ ជំងឺ​កូ​វីដ​១៩ ដែល​កំពង់​រីក​រាលដាល​ក្នុង​ពិភពលោក​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម