ឆេះ​ស្ថានីយប្រេងឥន្ធនៈ មួយកន្លែង បណ្តាលមកពី ឆ្លង​ចរន្តអគ្គិសនី​

199
ចែករម្លែក


ដោយ​៖ បូកគោ /កំ​ពតៈ ស្ថានីយប្រេងឥន្ធនៈ​មួយកន្លែង បាន​រង​ការខូចខាត ប្រមាណ​ជា ៥០ ភាគរយ ដោយ​បំផ្លាញ​ទ្រព្យសម្បត្តិ មានតម្លៃ​អស់​សន្ធឹកសន្ធាប់ ព្រោះតែ​ឆ្លង​ចរន្តអគ្គិសនី​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ព្រឹក​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២០ ក្បែរ​ដងផ្លូវ​ជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​ត្រពាំង​ជ្រៃ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ​។​

​លោក ស៊ូ ប៊ុនធឿន អធិការនគរបាល ស្រុក​ទឹកឈូ បាន​ប្រាប់​ឱ្យដឹងថាៈ ម្ចាស់​ស្ថានីយ​ប្រេង ដែល​រង​ការឆាបឆេះ ខាងលើ ឈ្មោះ ស៊ឹម ប្រាក់ ភេទ​ប្រុស អាយុ ៥០ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើត ហេតុ​ខាងលើ​។​

​លោក​អធិការ បាន​រៀបរាប់ថា កាលពី​វេលា​ម៉ោង ៩ និង​៤០​នាទី ព្រឹក​ថ្ងៃទី​៨ ខែសីហា មាន​ករណី​ភ្លើង​ឆាបឆេះ ស្ថានីយប្រេងឥន្ធនៈ មួយកន្លែង បានកើត​ឡើង ក្នុងភូមិ​ត្រពាំង​ជ្រៃ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី ត្រង់ចំណុច​ទូ​ចាក់​សាំង មួយ​បន្ទប់​។​

​ជាមួយ​ហេតុការណ៍​នេះ ស្នងការដ្ឋាន​នគរបាល ខេត្តកំពត បាន​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ មក​អន្តរាគមន៍ ទើប​ភ្លើង​រលត់ទៅវិញ បន្ទាប់ពី​ប្រើប្រាស់​ទឹក អស់​បួន​ស៊ីទែន​។​

​លោក ស៊ូ ប៊ុនធឿន បាន​បញ្ជាក់ថា ជាមួយ​ហេតុការណ៍​នេះ ម្ចាស់​ស្ថានីយ បាន​ខាតបង់​ទូ​ចាក់​សាំង ចំនួន​ពីរ និង​សម្ភារ​មួយចំនួន ព្រមទាំង​អគារ​ស្ថានីយ​ប្រេង ប្រមាណ​ជា ៥០ ភាគរយ ៕V​

ទីតាំងផ្សាយពាណិជ្ជកម្ម