រូបសំណាក​សត្វ​ឆ្កែ​តំណាងឱ្យ​ឆ្នាំច​កំពុងសាងសង់​នៅ​រមណីយដ្ឋាន​វត្តភ្នំ​

1782
ចែករម្លែក

ដោយៈ​រ៉ា​ម៉ន/​​ភ្នំពេញៈ រូបសំណាក​សត្វ​ឆ្កែ​ដ៏​ធំ​មួយ​ដែលជា​តំណាងឱ្យ​ឆ្នាំច ត្រូវបានរដ្ឋបាល​រាជធានី​ភ្នំពេញ​​កំពុង​ស្ថាបនាយ៉ាង​ញាប់ដៃ​ញាប់ជើង នៅ​រមណីយដ្ឋាន​វត្តភ្នំ​ដើម្បី​ជំនួស​សត្វ​មាន់ដែល​តំណាងឱ្យ​ឆ្នាំរការ​ហើយ​នឹងចាកចេញទៅ។​
​មន្ត្រី​ជំនាញ​បានឱ្យដឹងថា​​នៅក្នុង​ឱកាស​អបអរ​សាទរ​ទទួល​ទេព្តា​ឆ្នាំ​ថ្មី​ឆ្នាំច នព្វស័ក ព​.​ស​២៥៦២ ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ត្រៀមលក្ខណៈ​រួចជាស្រេច​ហើយ ទាំង​ទីកន្លែង​សប្បាយភាព ការតាំង​ភ្លើង​បំភ្លឺ​សាធារណៈ និង​ការរៀបចំ សន្តិសុខ សណ្តាប់ធ្នាប់​ជាដើម​។​ រដ្ឋបាល​រាជធានី​ ក្រៅពី​ការកសាង​រូបសំណាក​សត្វ​ឆ្កែ​ឬ​សុនខ​តំណាងឱ្យ​ឆ្នាំច ដើម្បី​ទទួល​អំណរ​ឆ្នាំ​ថ្មី ក៏ បាន​តុបតែង​លំអ​នៅតាម​បណ្តោយ​ផ្លូវ​សំខាន់​មួយ​ចំនួន​នៅក្នុង​រាជធានី​ ពិសេស​នៅតាម​បណ្តោយ​ផ្លូវ​និង​សួនច្បារ​ដើម្បី​ទទួល​​ភ្លៀវ​ជាតិ​និង​អន្តរជាតិ ក្នុងឱកាស​បុណ្យចូលឆ្នាំ ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៤,១៥ ,១៦ ខែមេសា​ខាងមុខនេះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម