​ដើមស្រូវ​ដែល​រងគ្រោះ​ដោយ​រាំងស្ងួត​អាច​រស់​ឡើងវិញ​ដោយសារ​ភ្លៀង​២​មេ​

81
ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​ស្រូវប្រាំង​ដើមរដូវ​វស្សា​ឬ​ស្រូវស្រាល​មិន​ប្រកាន់​រដូវ​និង​ស្រូវវស្សា​នៅ​ទូទាំង​ខេត្តបន្ទាយមានជ័យ​ដែល​រងគ្រោះ​ដោយ​រាំងស្ងួត​អាច​រស់​ឡើងវិញ​ដោយសារ​ភ្លៀង​ដែល​កើត​ពី​បាតុភូត​វិ​សម្ពាធ​បរិយាកាស​ចំនួន​២​មេ​ធំៗ​កាលពី​យប់​ថ្ងៃទី​៦​និង​នៅ​រសៀល​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០២០ ។​
​នេះ​បើ​យោង​កសិករ​ម្ចាស់​ស្រែ​និង​មន្ត្រី​អាជ្ញាធរ​និង​ជំនាញ​បានឱ្យ​កាសែត​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៨​ខែសីហា​។​ភ្លៀង​នេះ​ក៏​ផ្តល់​អំណោយផល​ដល់​ពលរដ្ឋ​ខ្វះខាត​ទឹក​ប្រើប្រាស់​ផងដែរ​។​ភ្លៀង​២​មេ​ដែល​អូសបន្លាយ​ដ៏​យូរ​នោះបាន​រាយប៉ាយ​ពាសពេញ​ខេត្តបន្ទាយមានជ័យ​ក៏​ដូច​ខេត្ត​ទូទាំងប្រទេស​និង​ប្រទេស​នានា​ក្នុង​តំបន់ ។​


​សូម​រំលឹកថា​កាលពី​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០២០​អាជ្ញាធរ​និង​ជំនាញ​ខេត្តបន្ទាយមានជ័យ​ចុះ​ពិនិត្យ​ស្ថានភាព​ស្រូវ​ប្រឈម​ខ្វះ​ទឹក និង​រក​ដំណោះស្រាយ​ដល់​កសិករ ម្ចាស់​ស្រូវប្រាំង​ដើមរដូវ​វស្សា​រង​ការខូចខាត និង​ប្រឈម​ខ្វះខាត​ទឹក នៅ​ឃុំ​ចំណោម ,​ឃុំ​សឿ និង​រហាត់ទឹក ប៉ែក​ខាងលិច​ស្រុក​មង្គល​បូរី ។​

​កាលណោះ​លោក ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បានឱ្យដឹងថា​៖ ដោយសារ​របាយ​ទឹកភ្លៀង​ធ្លាក់​ពុំបាន​សព្វ​ល្អ​ពី​តិច​ទៅ​មធ្យម​ជាហេតុ​ធ្វើឱ្យ​ដាំ​ដុះ​ដំណាំ​ស្រូវ​ដើមរដូវ​វស្សា​និង​ស្រូវវស្សា​មួយចំនួន​បាន​រង​ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត​ចំនួន ៤៨ .៨៨២ ហិកតា នៃ​ផ្ទៃដី​អនុវត្តន៍​បាន ៦៦០.០០០ ហិកតា ។​

​ដោយឡែក ក្នុងស្រុក​មង្គល​បូរី​ប៉ះពាល់​ចំនួន ជាង ៧.០០០ ហិកតា ។ និង​ស្រុក ក្រុង​ដទៃទៀត ក៏​រង​ផលប៉ះពាល់​ដែរ​។​បញ្ហា​ប្រឈម​ផលប៉ះពាល់​ដោយ​កត្តា​គ្រោះរាំងស្ងួត​ភាគច្រើន​មិន​ឈានដល់​ខូចខាត​ទាំងស្រុង​នោះទេ​លើកលែង​ភាគតិច​ប៉ុណ្ណោះ​។​ប៉ុន្តែ​ដោយ​កត្តា​ចៃដន្យ​នៃ​បម្រែបម្រួល​អាកាសធាតុ​ខាងលើ​នា​ចុង​ក្រោយនេះ​បានធ្វើឱ្យ​ដំណាំ​ស្រូវ​ដូចខាងលើ​ដែល​គ្រាន់តែ​ប៉ះពាល់​ក្រៀម​ស្វិត​បានចាប់ផ្តើម​រស់​ឡើងវិញ ហើយ​ឈានទៅ​លូតលាស់​ល្អ​ផង ។​

​ចំពោះ​ស្រូវ​ដែល​រង​ការខូចខាត​ត្រ​ញ​វ​កសិករ​ភ្ជរ​ចោល​ហើយក៏​ចាប់ផ្តើម​សាកល្បង​ភ្ជួរ​រាស់​ព្រោះ​ឡើងវិញ​ចា​បន្តបន្ទាប់ ។​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ធ្លាប់បាន​ថ្លែងថា អាជ្ញាធរ​ដែនដី រួម​និង​ជំនាញ​ពាក់ព័ន្ធ​បានធ្វើការ​រិះរក​ដំណោះស្រាយ​គ្រប់ផ្នែក​ទាំងអស់​ដើម្បី​ដោះស្រាយ​បញ្ហា​ស្រូវ​រងគ្រោះ​ដោយ​រាំងស្ងួត​ជូន​ប្រជាកសិករ​យើង​ជាទូទៅ​ក្នុង​ខេត្ត​។​លុះដល់​មាន​អំណោយផល​ដោយ​ភ្លៀង​ធ្លាក់​២​មេ​ធំៗ​នេះ ក៏បាន​ជួយ​ដល់​កសិករ​បាន​យ៉ាង​ល្អ​ដែរ​ហើយ ៕S/

​រូបថត ៖ ស្រូវរ​ដើមរដូវ​វស្សា​និង​ស្រូវវស្សា​នៅ​ខេត្តបន្ទាយមានជ័យ​ដែល​រងគ្រោះ​ដោយ​រាំងស្ងួត អាច​រស់​ឡើងវិញ​ដិ​យ​សារ​ភ្លៀង​វិ​សម្ពាធ​២​មេ ( រូប ៖ ប​.​ជ័យ )​

ទីតាំងផ្សាយពាណិជ្ជកម្ម