វៀតណាម​ដាក់​ម៉ាស៊ីន​ចែក​ម៉ា​ស់មុខ​នៅ​ក្រុង​ហូ​ជី​មី​ញ​

813
ចែករម្លែក

​ម៉ាស៊ីន​ATM​ចែក​ម៉ា​ស់មុខ​ដោយ​សេរី​ត្រូវបាន​ដំឡើង​ជា​ផ្លូវការ​នៅ​ក្រុង​ហូ​ជី​មី​ញ​កាលពី​ថ្ងៃ​០៦​សីហា ជា​ផ្នែក​នៃ​កិច្ច​ខិតខំ​រួម​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​នៅក្នុង​ប្រទេស​។​

​ហ័ង ទួន អាញ់ សហគ្រិន​វៀតណាម ដែល​ល្បីឈ្មោះ​ដោយសារ​ផលិត​ចេញ​ម៉ាស៊ីន​ATM​ចែក​អង្ករ​កាលពី​ខែ​មីនា​នោះ ឥឡូវ​ផលិត​ចេញ​ម៉ាស៊ីន​ចែក​ម៉ា​ស់មុខ​ទៀត ។​លោក​ថា​គំនិត​បង្កើត​ម៉ាស៊ីន​ចែក​ម៉ាស់​​មុខ​នេះ​ចេញពី​បទ​បញ្ជា​របស់​អាជ្ញាធរ​ក្រុង​កាលពី​ពេល​ថ្មីៗ​ដែល​តំរូវ​អោយ​ប្រជាជន​ក្នុង​ក្រុង​ហូ​ជី​មី​ញ​ត្រូវ​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​កូវី​ដ​១៩៕

​ម៉ាស៊ីន​ចែកម៉ាស់​មុខ​នៅ​ក្រុង​ហូ​ជី​មី​ញ បាន​ការចាប់អារម្មណ៍​ខ្លាំង​

ទីតាំងផ្សាយពាណិជ្ជកម្ម