ហុងកុង​ពិចារណា​ចាត់វិធានការ​តប​វិញ​ដើម្បី​ឆ្លើយតប​នឹង​ការដាក់ទណ្ឌកម្ម​របស់​អាម៉េរិក​

374
ចែករម្លែក

​មន្ត្រី​ពាណិជ្ជកម្ម​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រុង​ហុងកុង​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ទី​៨​ខែសីហា​ថា​ក្រុង​ហុងកុង​នឹង​ពិចារណា​ចាត់​វិធានការ​ប្រឆាំង​នឹង​ការដាក់ទណ្ឌកម្ម​ដែល​បាន​ដាក់​លើ​នាយក​ប្រ​​តិបត្តិ​ក្រុង​ហុងកុង លោក ការី ឡាំ និង​មន្ត្រី​១០​នាក់ ដោយ​សហរដ្ឋ​អាម៉េរិក​។​

​ការឆ្លើយតប​របស់ លោក Edward Yau រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រុង​ហុងកុង​នេះ​បាន​និយា​ថា​ទណ្ឌកម្ម​នេះ​« គឺ​មិន​សម​ហេតុផល​និង​ឃោរឃៅ​»​។​លោក​បាន​ប្រកាស​អំពី​​ការដាក់ទណ្ឌកម្ម​ដែល​ដាក់​ដោយ​សេត​វិមាន​កាលពី​ថ្ងៃ​សុក្រ​ក្នុង​ការឆ្លើយតប​ទៅនឹង​ច្បាប់​សន្តិសុខ​ជាតិ​របស់​ចិន​សម្រាប់​ក្រុង​ហុងកុង​នោះ​នៅក្នុង​កម្មវិធី​វិទ្យុ​ក្នុងស្រុក​មួយ​។​

​លោក Edward Yau​បាន​ព្រមាន​ថា ក្នុង​រយៈពេល​វែង ចំណាត់ការ​ដែល​ដាក់​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដែល​ចាត់ទុកថា​ជា​ការជ្រៀតជ្រែក​ជាក់ស្តែង នៅក្នុង​កិច្ចការ​ហុងកុង​នោះ នឹង​​ធ្វើឱ្យ​ខូចខាត​ដល់​ផលប្រយោជន៍​របស់​សហ​រដ្ឋ​អាម៉េរិក​នៅ​ក្រុង​ហុងកុង​ផងដែរ​។​

​លោក​បាន​និយាយថា ” ដោយ​ក្រឡេកមើល​ផលប្រយោជន៍​ដ៏​ធំធេង​រវាង​ក្រុង​ហុងកុង​និង​សហរដ្ឋ​អាម៉េរិក​នោះ ការដាក់ចេញ​វិធានការ​មិន​សម​ហេតុផល​បែបនេះ នឹង​បញ្ជូន​សញ្ញា​ខុស​យ៉ាង​ខ្លាំង​​ដល់​ការវិនិយោគ​របស់​សហ​រដ្ឋ​អាម៉េរិក​នៅ​ក្រុង​ហុងកុង​។​

​លោក Edward Yau ដែល​មិន​បាន​ស្ថិត​នៅក្នុង​ចំណោម​អ្នក​ដែល​ត្រូវបាន​ដាក់​ទណ្ឌកម្ម​នេះ​បាន​និយាយថា ” ទីបំផុត​ទៅនោះ ខ្ញុំ​គិត​ថា​បញ្ហា​បែបនេះ នឹង​ធ្លាក់​មក​លើ​សហរដ្ឋ​អាម៉េរិក​វិញ​ហើយ​ពិត​​ណាស់ វា​នឹង​ធ្វើឱ្យ​ប៉ះពាល់​ចំណង​ទាក់ទង​ហុងកុង​-​អាម៉េរិក​”​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​សៅរ៍​នេះ រដ្ឋាភិបាល​ហុងកុង​បាន​រិះគន់​ខ្លាំង​ទៅលើ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា គ្មាន​ភាព​អៀនខ្មាស់​និង​គួរឱ្យ​ស្អប់ខ្ពើម ដោយ​បន្ថែម​ថា​” យើង​នឹង​គាំទ្រ​រដ្ឋាភិបាលកណ្តាល​យ៉ាង​ពេញទំហឹង​ដើម្បី​ចាត់វិធានការ​តបត​វិញ​”​។​

​សហព័ន្ធ​សហជីព​ហុងកុង បាន​ធ្វើការ​តវ៉ា​យ៉ាង​ខ្លាំង​ប្រឆាំងនឹង​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋ​អាម៉េរិក​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​៕

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រុង​ហុងកុង Edward Yau

ទីតាំងផ្សាយពាណិជ្ជកម្ម