​រាជរដ្ឋាភិបាល​ធ្វើ​អនុប្រយោគ​ផ្ទៃដី​១៦៨,៨ ហិកតា​ក្នុង​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ​ជួល​ឱ្យ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ខូ​អិ​ល​ធី​ឌី

225
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានចេញ​អនុក្រឹត្យ​មួយ​ដោយ​កំណត់​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព លើ​ផ្ទៃដី​ទំហំ ១៦៨,៨ ហិកតា​ក្នុង​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ​ស្ថិតនៅ​ភូមិ​ថ្ម​ស​និង​ភូមិ​ចម្លង​គោឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង និង ធ្វើ​អនុ​ប​យោគ​ពី​ទ្រព្យ សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មកជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​ក្រោម​លក្ខខណ្ឌ​ជួល​ឱ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូ អិ​ល​ធី​ឌី​។​

​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​០៦​ខែសីហា ឆ្នាំ​២០២០​នេះ​បាន​បង្ហាញថា​៖​មាត្រា​១៖ ត្រូវបាន​កំណត់​តំបន់​គ្រប់គ្រង​លើ​ផ្ទៃដី​ទំហំ ១៦៨,៨០​ហិកតា​(​មួយរយ​ហុកសិប​ប្រាំបី​ហិកតា​និង​ប៉ែតសិប​អា​)​ក្នុង​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ​ស្ថិតនៅ​ភូមិ​ថ្ម​ស​និង​ភូមិ​ចម្លង​គោ ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ ​ខេត្តកោះកុង​ទៅជា​តំបន់​ប្រើប្រាស់​ដោយ​ចីរភាពដូច​មាន​ផែនទី​និង​និយាម​កា​ភ្ជាប់​ជា​ឧបសម្ព័ន្ធ​សម្រាប់​ផ្តល់ឱ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូ អិ​ល​ធី​ឌីដើម្បី​បន្ត​រៀបចំ​បំពេ ញបែបបទ​នីតិវិធី​ជាមួយ​ក្រសួងស្ថាប័ន និង អង្គភាព​ពាក់ព័ន្ធ​ស្របតាម​លិខិតបទដ្ឋាន ​គតិយុត្ត​ជា​ធរមាន​។​

​មាត្រា​២៖​ត្រូវបានធ្វើ​អនុ​ប​យោគ​ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នូវ​ដី​ទំហំ​១៦៨,៨០​ហិក តា​(​មួយរយ​ហុកសិប ប្រាំបី​ហិកតា​និង​ប៉ែតសិប​អា​)​ដូច​មាន​ក្នុង​មាត្រា១នៃ​អនុក្រឹត្យ​នេះ​មកជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​ក្រោម​លក្ខខណ្ឌ​ជួល​ឱ្យ​ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ខូ អិ​ល​ធី​ឌី សម្រាប់​គម្រោង​អភិវឌ្ឍន៍​រោងចក្រ​អគ្គិសនី​ដុត ធ្យូងថ្ម​អានុភាព ៧០០​មេ​ហ្គា​វ៉ា​ត់​ដែល​ត្រូវ​ស្ថិតក្រោម​ការចាត់ចែង​នីតិវិធី​បន្ត​ដោយ​ក្រសួងបរិស្ថាន​ជា​អាជ្ញាធរ​កាន់កាប់​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​និង​មាន​កិច្ចសហការ​ជា មួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជា​អាជ្ញាធរ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ព្រមទាំង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ស្របតាម​ច្បាប់​និង​គោល ការណ៍​របស់​រាជរដ្ឋាភិបាល ៕

ទីតាំងផ្សាយពាណិជ្ជកម្ម