​អនុវត្ត​ច្បាប់​ចរាចរណ៍​១០០​ថ្ងៃ​៖​ផាកពិន័យ​ម៉ូតូ​-​ឡានជាង​១៣​ម៉ឺន​គ្រឿង​

145
ចែករម្លែក

ដោយ​៖​មុនី​រ័ត្ន​/​ភ្នំពេញ​៖​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​ឲ្យ​ដឹងថា​លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរ ណ៍​ផ្លូវគោក​រយៈពេល ១០០​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២០​យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ​និង​ផាកពិន័យ​,​សរុប​ចំនួន ១៣២,៩៩៣​គ្រឿង​ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ៩៨,៦២៦​គ្រឿង និង​រថយន្ត​មាន​ចំនួន ៣៤,៣៦៧​គ្រឿង (​ក្នុងនោះ​រថយន្ត​តូច​២៩,៧១០​គ្រឿង )​។

​សម្រាប់​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​ថ្ងៃទី ៨ ខែសីហា ឆ្នាំ​២០២០ សមត្ថកិច្ច​បាន​រកឃើញ​យានយន្ត​ល​ល្មើស​សរុប​ចំនួន ១,១៣៩ គ្រឿង​ក្នុងនោះ​ម៉ូតូ ចំនួន ៨៦៧​គ្រឿង ឲ​និង​រថយន្ត​ចំនួន ២៧២​គ្រឿង​ក្នុងនោះ​រថយន្ត​តូច​ចំនួន​២៣៥​គ្រឿង​និង​រថយន្ត​ធំ​ចំនួន​៣៧​គ្រឿង​។​

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បញ្ជាក់ថា​បទល្មើស​ភា​គ​ច្រើន​សម្រាប់​ម៉ូតូ​គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់ ផ្លាកលេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​។ សម្រាប់​រថយន្ត​ភាគច្រើន គឺ​ល្មើស​ល្បឿន ល្មើស​សញ្ញា អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវ៉ាត់ លើស​ចំណុះ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​៕BR​

ទីតាំងផ្សាយពាណិជ្ជកម្ម