​ថៃ​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ ៣ នាក់​អោយ​វិល​ម​កម្ពុជា​វិញ​បន្ទាប់ពី​ជាប់ពន្ធនាគារ​ជាង​២​ឆ្នាំ​

176
ចែករម្លែក

ដោយ​៖​បាយ័ន​/​ឧ​ត្ត​រ​មានជ័យ​៖​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៣ នាក់​ត្រូវបាន​អាជ្ញាធរ​ថៃ​ធ្វើការ​បញ្ជូនមក​ស្រុកកំណើត​វិញ​បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​ពីបទ​ឆ្លងដែន ចូល​កាប់​ឈើ​គ្រញូង​ដោយ​ខុសច្បាប់​។​

ថៃបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន ៣ នាក់អោយវិលមកស្រុកកំណើតវិញ៕បាយ័ន

​ការប្រគល់​និង​ទទួល​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៦​និង​១៥​នាទី​ថ្ងៃទី​៨ ខែសីហា ២០២០​នេះ​ស្ថិតនៅ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​ក្នុង​ទឹកដី​ស្រុក​អន្លង់វែង ខេត្ត ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​អន្តរជាតិ​ជា​ស្រងាំ​បាន​ឲ្យ​ដឹងថា​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៣ នាក់​ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ​ធ្វើការ​បញ្ជូនមក​គឺមាន​៖​ទី​១.​ឈ្មោះ សាយ សាលី ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ​រស់នៅ​ភូមិ​ត្រាច​ខោ ឃុំ​ត្រពាំង​ប្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​,​ហើយ​ត្រូវបាន​ចាប់ខ្លួន​កាល​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៨កន្លងមកពីបទ​ឆ្លងដែន​កាប់​ឈើ​គ្រញូង​ខុសច្បាប់​ចូល​តាម​ច្រក​ប្រទាល​គង ហើយ​ត្រូវបាន​យកទៅដាក់​ពន្ធនាគារ​នៅ​ខេត្ត​អូ​ប៊ុន​ប្រទេស​ថៃ​។​ទី​២.​ឈ្មោះ សោម ម៉ន ភេទ​ស្រី អាយុ​៤៦​ឆ្នាំ​រស់នៅ​ភូមិ​ទឹក​ក្រហម ឃុំ​អូរ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ , និង​ទី​៣.​ឈ្មោះ ចាប លើ​ម ភេទ​ស្រី​អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​មុំ​បី ឃុំ​មុំ​បី ស្រុក​ជាំ​ក្សាន្តខេត្តព្រះវិហារ ។ អ្នក​ទាំងពីរ​ចាប់ខ្លួន​ថ្ងៃទី​០៧ ខែកក្កដាឆ្នាំ​២០ ១៨​កន្លង​ពីបទ​ឆ្លងដែន​កាប់​ឈើ​គ្រញូង​ខុសច្បាប់​ចូល​តាម​ច្រក​៥០០ ហើយ​ត្រូវបាន​យកទៅដាក់ ពន្ធនាគារ​នៅ​ខេត្ត​អូ​ប៊ុន ប្រទេស​ថៃ​។​

​ក្រោយពី​ទទួល​ពី​ភាគី​ថៃ​រួចមក​ភាគី​កម្ពុជា​បានធ្វើ​ការអប់រំ​និង​អោយធ្វើ​កិច្ចសន្យា​មិនអោយ​ធ្វើការ​ឆ្លងដែន​ខុសច្បាប់​បែបនេះ​ទៀតឡើយ​ហើយ​បានអោយ​វិល​ត្រលប់​ទៅ​លំនៅដ្ឋាន​រៀងៗ​ខ្លួន​៕BR​

ទីតាំងផ្សាយពាណិជ្ជកម្ម