ថៃ​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៣​នាក់​ឲ្យ​វិល​មក​ស្រុកកំណើត​វិញ​

157
ចែករម្លែក

ដោយ​: បាយ័ន / ឧ​ត្ត​រ​មានជ័យ​: ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៣​នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​ធ្វើការ​បញ្ជូនមក​ស្រុកកំណើត​វិញ បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​ពីបទ​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​ដោយ​ខុសច្បាប់​។​

​ការប្រគល់​និង​ទទួល​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៦​និង​១៥​នាទី ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២០​នេះ ស្ថិតនៅ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ ក្នុង​ទឹកដី​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​អន្តរជាតិ​ជា​ស្រងាំ បាន​និយាយថា ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៣ នាក់​ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ​ធ្វើការ​បញ្ជូនមក គឺមាន​ទី​១,​ឈ្មោះ សាយ សាលី ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ​រស់នៅ​ភូមិ​ត្រាច​ខោ ឃុំ​ត្រពាំង​ប្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ,​ហើយ​ត្រូវបាន​ថ​ឌ​ចាប់ខ្លួន​កាល​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៨ កន្លងមកនេះ ពីបទ​ឆ្លងដែន​កាប់​ឈើ​គ្រញូង​ខុសច្បាប់ ចូល​តាម​ច្រក​ប្រទាល​គង ហើយ​ត្រូវបាន​យកទៅដាក់​ពន្ធនាគារ​នៅ​ខេត្ត​អូ​ប៊ុន ប្រទេស​ថៃ​។ ទី​២,​ឈ្មោះ សោម ម៉ន ភេទ​ស្រី អាយុ​៤៦​ឆ្នាំ​រស់នៅ​ភូមិ​ទឹក​ក្រហម ឃុំ​អូរ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​, និង​ទី​៣,​ឈ្មោះ ចាប លើ​ម ភេទ​ស្រី អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​មុំ​បី ឃុំ​មុំ​បី ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​អ្នក​ទាំងពីរ​ចាប់ខ្លួន​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៨​កន្លងមកនេះ ពីបទ​ឆ្លងដែន​កាប់​ឈើ​គ្រញូង​ខុសច្បាប់ ចូល​តាម​ច្រក​៥០០ ជា​ហើយ​ត្រូវបាន​យកទៅដាក់​ពន្ធនាគារ​នៅ​ខេត្ត​អូ​ប៊ុន ប្រទេស​ថៃ​។​

​ក្រោយពី​ទទួល​ពី​ភាគី​ថៃ​រួចមក ភាគី​កម្ពុជា​បានធ្វើ​ការអប់រំ​និង​អោយធ្វើ​កិច្ចសន្យា មិនអោយ​ធ្វើការ​ឆ្លងដែន​ខុសច្បាប់​បែបនេះ​ទៀតឡើយ ហើយ​បានអោយ​វិល​ត្រលប់​ទៅ​លំនៅដ្ឋាន​រៀងៗ​ខ្លួន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម