ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​ដង្កោ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមយុវជន​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​

200
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោកស្រី កាន់ រតនៈ​ឧប្បល ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​លោកស្រី សឿង សេរី ចៅសង្កាត់​ដង្កោ និង​ជា​ប្រធាន​គណបក្ស​សង្កាត់​ដង្កោ កាលពី​រសៀល​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២០ ជួប​សំណេះសំណាល​ជាមួយ​ក្រុមយុវជន​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ប្រចាំ​សង្កាត់ ដង្កោ ចំនួន​៣០​នាក់ នៅឯ​សាលាឆទាន ស្ថិតនៅ​ក្នុងភូមិ​បា​គូរ សង្កាត់​ដង្កោ​។​

​នៅក្នុង​ឱកាស​នោះ លោកស្រី​ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​ដង្កោ បាន​ជំរុញ​លើកទឹកចិត្ត​ដល់​យុវជន ឲ្យ​បន្ត​ចូលរួម​ការងារ​សង្គម ការពារ​ថែរក្សា​បរិស្ថាន ធ្វើ​កិច្ចការ​មនុស្សធម៌ សណ្តាប់ធ្នាប់​សាធារណៈ ជាពិសេស​យុវជន​ត្រូវ​ប្រើប្រាស់​ចំណេះដឹង​សមត្ថភាព​របស់ខ្លួន​មាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កសាង និង​អភិវឌ្ឍ​ន៏​ប្រទេស​ឲ្យ​មាន​កំនើនសេដ្ឋកិច្ច និង​ទទួលបាន​នូវ​ការរីកចំរើន​គ្រប់​វិស័យ​។​

​លោកស្រី កាន់​រតនៈ ឧប្បល បន្តថា យុវជន​គឺជា​សរសរ​ស្តុ​មយ៉ាង​សំខាន់​និង​ជា​អ្នកដឹកនាំ​ប្រទេស​នាពេល​អនាគត​។ យុវជន​សម័យ​ឌីជីថល​៤.០ ត្រូវមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការចូល រួម​អភិវឌ្ឍ​ន៏​កសាង​ប្រទេសជាតិ​។​

​ជាមួយគ្នា​នោះដែរ​លោកស្រី បានស្នើ​ឲ្យ​យុវជន​ទាំងអស់​ចូលរួម​ថែរក្សា​សន្តិភាព និង​បន្ត​គាំទ្រ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន ធ្វើជា​នាយករដ្ឋមន្ត្រី​គ្រប់​អាណត្តិ និង​ជឿជាក់​លើ​រាជរដ្ឋាភិបាល និង​បន្ត​គាំទ្រ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់​អាណត្តិ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម