ប្តី​មាន​សតិ​មិនល្អៈ​សម្លាប់​ប្រពន្ធ​រួច​​អា​រក ធ្វើអត្តឃាត​តាម​ក្រោយ​

1218
ចែករម្លែក
  • 97
    Shares

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌល​គី​រីៈ​អ្នកភូមិ​បាន​ប្រទះឃើញ​សព​ប្តី​ប្រពន្ធ​មួយគូ​នៅក្បែរ​ផ្ទះ​។​អំពើ​ឃាតកម្ម​យ៉ាង​សាហាវ​នេះ​គឺ​បង្កដោយ​បុរស​ជា​ប្តី​ហើយ​បន្ទាប់មក​ប្តី​ក៏បាន​ធ្វើអត្តឃាត​សម្លាប់ខ្លួន​តាម​ក្រោយ​ដោយ​ស្លាប់​ទន្ទឹម​គ្នា​។​ករណី​ដ៏​រន្ធត់​នេះ​កើតឡើង​នៅក្នុង​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង កាលពី​ម៉ោង​៩ ព្រឹក ថ្ងៃទី​៧ មេសា ២០១៨​។​

​ប្តី​និង​ប្រពន្ធ​ដែល​ស្លាប់​ក្បែរ​គ្នា​(​រូប​សាត​ចាន់​បុត្រ​)

​ប្រភព​ប៉ូលិស​បាន​អះអាងថា​ឃាតកម្ម​នេះ​បង្កឡើង​ដោយ​ឈ្មោះ ង្រើ​ម វីន អាយុ​៤៣ ឆ្នាំ​ជនជាតិ​ព្នង ដែលជា​ប្តី​ស្ត្រី​រងគ្រោះ​។​ជននេះ​មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង​។​បុរស​នេះ​បាន​យក​កាំបិតផ្គាក់​កាប់​ទៅលើ​ប្រពន្ធ​ឈ្មោះ ក្លើ​យ សុ​កេ អាយុ​៤០ ឆ្នាំ ត្រូវ​បំពង់​កមួយ​កាំបិត និង​ត្រូវ​កញ្ចឹងក ពីក្រោយ​មួយ​កាំបិត ខណៈពេលដែល​ប្រពន្ធ​កំពុង​បេះ​ត្រួយ​ស្អំ​ដើម្បី​ធ្វើ​បន្លែ​។​ភ្លាមៗ​ក្រោយ​ការកាប់​មិន​ញញើត​ដៃ​នេះ​បណ្តាល​ឲ្យ​នាង​ជា​ប្រពន្ធ​ស្លាប់​នៅក្រោម​ដើម​ស្អំ​ជិត​ផ្ទះ​។ ក្រោយ​សម្លាប់​ប្រពន្ធ រួច​ជនសង្ស័យ​ក៏ បាន​យក​កាំបិត​ចុង​ស្រួច​អា​រក​ធ្វើអត្តឃាត​ខ្លួនឯង ដាច់​បំពង់ក​បណ្តាល​ឲ្យ​ស្លាប់​ទន្ទឹមគ្នា​ជាមួយនឹង​សាកសព​ប្រពន្ធ​នៅ​កន្លែងកើតហេតុ​តែម្តង ។
​ប៉ូលិស​បញ្ជាក់ទៀតថា​ឃាតកម្ម​នេះ​កើតឡើង​ដោយ​ជនសង្ស័យ​ជា​ប្តី មាន​សតិ​មិនល្អ (​ឆ្កួត​រយៈពេល​៦ ខែ​) ។​ករណីនេះ​កំលាំង​ជំនាញ​ចុះ​ពិ​ត្យ​កន្លែងកើតហេតុ ស្រាវជ្រាវ​​សាក្សី ចប់សព្វគ្រប់​​សន្និ​ដ្ឋាន​ថា ឈ្មោះ ង្រើ​ម វីន ពិតជា​កាប់សំលាប់​ប្រពន្ធ រួច​ធ្វើអត្តឃាត​ខ្លួនឯង​ប្រាកដ​មែន និង​បានប្រគល់​សាកសព​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕មន

​ប្តី​និង​ប្រពន្ធ​ដែល​ស្លាប់​ក្បែរ​គ្នា​(​រូប​សាត​ចាន់​បុត្រ​)

 

ទីតាំងផ្សាយពាណិជ្ជកម្ម