ថ្ងៃ​៨​សីហា ហ្វីលីពីន​មាន​អ្នក​ឆ្លង​ជាង​៤​ពាន់​នាក់​និង​៤១​នាក់​ស្លាប់​ដោយកូវី​ដ​១៩

198
ចែករម្លែក

​ក្រសួង​សុខាភិបាល​ហ្វីលីពីន កាលពី​ថ្ងៃ​សៅរ៍​ទី​៨​សីហា បាន​រាយការណ៍​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​៤.២២៦​នាក់​បន្ថែម និង​៤១​នាក់​ស្លាប់​ដោយ​ជំងឺឆ្លង​នេះ​។​

​ក្រសួង​បាន​និយាយថា ចំនួន​ឆ្លង​សរុប​បាន​កើន​ដល់​១២៦.៨៨៥​នាក់ និង​ការស្លាប់​បាន​ឡើងដល់​២.២០៩​នាក់ តែ​ទាំង​អ្នក​ឆ្លង​និង​ស្លាប់​ដោយកូវី​ដ​១៩​ភាគច្រើន​ស្ថិតនៅ​​ក្នុង​រដ្ឋធានី​ម៉ានីល​។​

​ហ្វីលីពីន ដែល​មាន​ប្រជាពលរដ្ឋ ១០៧​លាន​នាក់ ឥឡូវ​នាំមុខគេ​នៅ​អាស៊ី​អាគ្នេយ៍​ខាង​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​ច្រើនជាងគេ និង​ទី​២​បន្ទាប់​ពី​ឥណ្ឌូនេស៊ី​ខាង​ស្លាប់​ច្រើន​បំផុត​​ពី​កូវី​ដ​១៩នៅក្នុងតំបន់៕​ប្រែ​សម្រួល​៖​វាសនា​

​ហ្វីលីពីន ឥឡូវ​នាំមុខគេ​នៅ​អាស៊ី​អាគ្នេយ៍​ខាង​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​ច្រើនជាងគេ​

ទីតាំងផ្សាយពាណិជ្ជកម្ម