វៀតណាម​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ចំនួន​២០​នាក់​ទៀត​

299
ចែករម្លែក

​ការ​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​២០​ករណី​ទៀត​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការផ្ទុះ​ជំងឺ​នេះ​នៅ​ក្រុង​ដា​ណាំ​ង បូក​រួមទាំង​អ្នក​ឆ្លង​មកពី​ក្រៅ​ប្រទេស​ម្នាក់​ផង ដែលនាំ​អោយ​វៀតណាម​ឥឡូវ​​មាន​អ្នកជំងឺ​កូវី​ដ​១៩​សកម្ម​(​នៅ​ព្យាបាល​)​ចំនួន​៤០៥​នាក់ នេះ​បើ​តាម​ក្រសួង​សុខាភិបាល​វៀតណាម​បាន​បញ្ជាក់​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​។​

​ក្នុងចំណោម​អ្នក​ឆ្លង​២០​នាក់ មាន​១៥​នាក់​នៅ​ដា​ណាំ​ង ២​នាក់​នៅ​ខេត្ត​ក្វាង​ណា​ម ២​នាក់​នៅ​បាក់​យ៉ាង និង​ម្នាក់​នៅខេត្តខាញ់ ហ័​រ​។​

​សូមបញ្ជាក់​ថាចាប់តាំងពី​ថ្ងៃ​២៥​កក្កដា នៅពេល​ការឆ្លង​ក្នុងស្រុក​បាន​វិល​មក​កាន់​វៀតណាម​ជា​ថ្មី​ក្រោយ​ស្ងប់ស្ងាត់​ជាង​៣​ខែ ការឆ្លង​៣៥៣​ករណី​ត្រូវបាន​កត់ត្រាឃើញ​​នៅក្នុង​១៣​ខេត្ត​ក្រុង រួម​មាន​ក្រុង​ហូ​ជី​មី​ញ និង​រដ្ឋធានី​ហាណូយ តែ​ទាំងអស់​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ការផ្ទុះ​ជំងឺ​ក្នុង​សហគមន៍​នៅ​ដា​ណាំ​ង​។​

​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​សុក្រ នាយករដ្ឋមន្ត្រី​ង្វៀន សួន​ហ្វ៊ុក បាន​និយាយថា ហានិភ័យ​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩​នៅ​វៀតណាម​នៅ​ខ្ពស់​ណាស់ យ៉ាងតិចបន្ត​២​សប្តាហ៍​​ទៀត​៕​ប្រែ​សម្រួល​៖​វាសនា​

បុគ្គលិកវេជ្ជសាស្រ្តបាញ់ថ្នាំសម្លាប់មេរោគនៅមុខផ្ទះប្រជាជនក្នុងក្រុងដាណាំង

ទីតាំងផ្សាយពាណិជ្ជកម្ម