​រកឃើញ​ជនអន្តោប្រវេសន៍​ជនជាតិ​ចិន​១៩​នាក់​ស្នាក់នៅ​សណ្ឋាគារ​មណ្ឌលគិរី​

284
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ជនជាតិ​ចិន​ចំនួន​១៩​នាក់​ក្នុងចំណោម​២២​នាក់​ត្រូវ​រកឃើញថា​ពុំមាន​លិខិតឆ្លងដែន​និង​កំពុងស្នាក់នៅ​ក្នុង​សណ្ឋាគារ​ធំ​មួយ​កណ្តាល​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។​

​ក្នុង​ប្រតិ​ប​ត្ត​ការណ៍​ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០២០​ក្រោម​ការដឹកនាំ​ផ្ទាល់​ដោយ​លោក​អ៊ាង​សុគន្ធ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​។​ក្នុងនោះ​កម្លាំង​ជំនាញ​អន្តោប្រវេសន៍​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំងជម្រុះ​រួមមាន​៖​ផែន​ការងារ​សន្តិសុខ​ដឹក​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ឌុន​សុខា​ស្នងការរង​ទទួល​ការងារ​សន្តិសុខ​។​


​ផែនការ​ងារ​អន្តោប្រវេសន៍​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ទៀង​សៅ​រតន៍​ស្នងការរង​ទទួល​ការងារ​អន្តោប្រវេសន៍​។​រួមទាំង​អធិការ​អធិការរង​ក្រុង​សែន​មនោ​រម្យ​និង​មន្ត្រី​ប៉ុស្តិ៍នគរបាល​ស្ពាន​មានជ័យ​បាន​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​នៅ​សណ្ឋាគារ​មណ្ឌលគិរី​ស្ថិតនៅ​ភូមិ​ចំបក់​សង្កាត់​ស្ពាន​មានជ័យ​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី ។​ក្រោយ​ចុះ​ធ្វើការ ត្រួតពិនិត្យ ឆែកឆេរ ជំនាញ​បាន​ពិនិត្យឃើញ មាន​បន្ទប់​សរុប​ចំនួន ៧៦​បន្ទប់ ក្នុងនោះ​ឆែកឆេរ​បាន ៧៤​បន្ទប់ រីឯ​២​បន្ទប់​ជាប់​សោរ​ពុំ​អាច​ចូល​បាន​។​

​សមត្ថកិច្ច​បញ្ជាក់ថា​ក្នុង​ចំនួន ៧៤​បន្ទប់​ខាងលើ​ជំនាញ​បាន​រកឃើញ ជនជាតិ​ចិន​ចំនួន ២២​នាក់ ស្រី ម្នាក់​មានប្រើ​ប្រាស់​លិខិតឆ្លងដែន​ចំនួន​៣​នាក់​គ្មាន​១៩​នាក់​ស្រី​ម្នាក់​និង​សម្ភារ​មួយចំនួន​។​ដូចជា​-​កុំ​ព្រូ​ទ័​រ ចំនួន​៣៤​គ្រឿង​-Laptop ចំនួន​៦​គ្រឿង​-​ផ្លាស់​ចំនួន​៩​គ្រឿង​-​ស៊ីម​ទូរស័ព្ទ​មិនទាន់​ប្រើ​(​មិត្ត​ហ្វូ​ន​១២០)(​សែ​ល​ខាត​៨)(​មិនមាន​ឡូ​ហ្កូ​៤៤)​។​ក្តារ​ចុច​កុំ​ព្រូ​ទ័​រ​ចំនួន​២៣​គ្រឿង​-​រ៉ូឡូ​ភ្លើង​ចំនួន​១៥​គ្រឿង​-​ដុំ​វ៉ា​យ​ហ្វា​យ ចំនួន​៧​គ្រឿង​-​ឆ្នាំង​សាក​ទូរស័ព្ទ មួយចំនួនធំ​-​ទូរស័ព្ទដៃ ចំនួន ១៣៥​គ្រឿង (​ថ្មី​មិនទាន់​ប្រើ​៨​គ្រឿង , កំពុង​ប្រើ​១២៧​គ្រឿង​)​។​

​ព័ត៌មាន​ចុងក្រោយ​ដែល​ទទួលបាន​គឺ​ជនអន្តោប្រវេសន៍​រួម​និង​សម្ភារ​ត្រូវ​ប​ញ្ជួ​ន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​រង់ចាំ​បន្ត​នីតិវិធី​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម