​អគ្គិភ័យ​ឆេះ​រោងចក្រ​ផលិត​ម្សៅ​បៀក​ជញ្ជាំង​ខ្ទេច​ហ្មត់​គ្មាន​សល់​

165
ចែករម្លែក

ដោយ​៖​សម្បត្តិ​/​ភ្នំពេញ​៖​មាន​អគ្គិភ័យ​បាន​ឆាបឆេះ​រោងចក្រ​ផលិត​ម្សៅ​បៀ​កជ​ញ្ចាំ​ង​មួយកន្លែង​នៅ​ខាងក្រោយ​មន្ទី​ពេទ្យ​ឯករាជ្យ​ស្ថិតក្នុង​សង្កាត់​ចោមចៅ​ទី​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​ដើម្បី​អន្តរាគមន៍​បាញ់​ពន្លត់​កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០២០ ។​

ក្នុងករណី​អគ្គិភ័យ​ឆាបឆេះ​រោងចក្រ​នេះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​បាន​ប្រើ​ពេលវេលា​ជាង​៣​ម៉ោង​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​រាប់សិប​គ្រឿង​នៅតែ​មិនអាច​គ្រប់គ្រង​ស្ថាន​ការ​បាន​។​ក៏ប៉ុន្តែ​ករណីនេះ​បានធ្វើឱ្យ​សមត្ថកិច្ច​មុត​កញ្ចក់​រងរបួស​តិច​តួច​ដោយ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះឡើយ ។
​ជាមួយគ្នា​នោះគេ​សង្កេតឃើញ​វត្តមាន​លោក​វរសេនីយ៍ឯក​ព្រហ្ម​យ៉​ន​នាយការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​លោក​ហែម​ដា​រិ​ទ្ធ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ រួមទាំង​មន្ត្រី​ពាក់ព័ន្ធ​និង​អាជ្ញាធរ​មូលដ្ឋាន​ជាច្រើន​នាក់​ទៀត​បាន​ចុះមក​ជួយ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​ដែល​ឆាបឆេះ​រោងចក្រ​នេះ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម