​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ថ្លែង​សុន្ទរកថា​គន្លឹះ​ទៅកាន់​«​មហា សន្និបាត​នៃ​ក្តីសង្ឃឹម​»

258
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​០៩ ខែសីហា ឆ្នាំ​២០២០​នេះ​ បាន​អញ្ជើញ​ថ្លែងសុន្ទរកថា​គន្លឹះ​ទៅកាន់​«​មហាសន្និបាត​នៃ​ក្តីសង្ឃឹម​»ក្រោម​ប្រធានបទ​៖«​ការកសាងនិងបង្កើត​ជាតិ​យើង​នៅក្នុង​ពិភពលោក​ក្រោយ​វិបត្តិ​កូ​វីដ​១៩៖​ ការពឹង​ពាក់អាស្រ័យ​គ្នា​ទៅវិញទៅមកវិបុលភាព​ទៅវិញទៅមក​និង​គុណ​តម្លៃ​សកល​»​ដែល​រៀបចំឡើង​ដោយ​សហព័ន្ធ​សន្តិភាព​សកល​ប្រារព្ធ​ឡើង​នៅ​ប្រទេស​កូរ៉េខាងត្បូង​។​

​មហាសន្និបាត​ដែល​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​នេះ​មាន​មេដឹកនាំ​ពិភពលោក​ជាច្រើន​បាន​ចូលរួម​ដូចជា​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល ព្រមទាំង​ថ្នាក់ដឹកនាំ​ អង្គការសង្គម​ស៊ីវិល​នៅ​ជុំវិញ​ពិភពលោក​ជាង១៦០​ប្រទេស។នៅ​ចំពោះមុខ​មេដឹកនាំ​សំខាន់ៗ​របស់​ពិភពលោក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​ផ្តោតជាសំខាន់​ទៅលើ​ការរួម​គ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ ដែល​កំពុង​រាតត្បាត​និង​បង្ក​ជា​បញ្ហា​នៅលើ​ពិភពលោក​។

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍​ទាំងស្រុង​ថា​៖​ថ្ងៃនេះ​ខ្ញុំ​មាន​កិត្តិយស​និង​សេចក្តី​រីករាយ​ដែល​បាន​ថ្លែង​សារ​ទៅកាន់​ឯកឧត្តម លោកជំទាវ លោក លោកស្រី នៅក្នុង​«​មហាសន្និបាត​នៃ​ក្តីសង្ឃឹម​» របស់​សហព័ន្ធ​សន្តិភាព​សកល ។ ប្រធានបទ​នៃ វេទិការ​នេះ​គឺ ៖«​ការកសាង​និង​បង្កើត​ជាតិ​យើង​នៅក្នុង​ពិភពលោក​ក្រោយ​វិបត្តិកូ​វីដ​-១៩:ការ​ពឹងពាក់​អាស្រ័យ​គ្នា​ទៅវិញទៅមកវិបុលភាព​ទៅវិញទៅមក​និងគុណ​តម្លៃ​សកល​» ពិត​ជាមាន​សារសំខាន់​និង​ចាំបាច់​ណាស់​នៅពេលដែល​ប្រជាជាតិ​ទាំងអស់​ក្នុង​ពិភពលោក​បច្ចុប្បន្នកំពុង​តែ​ប្រឹងប្រែង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ។​
​ ​
​ដូច​យើងទាំងអស់គ្នា​បានដឹង​ស្រាប់​ជំងឺ​កូ​វីដ​-១៩​បាននិងកំពុង​គំរាមកំហែង​ដល់​របៀប​រស់នៅ​ប្រចាំថ្ងៃ​ទំនៀមទម្លាប់​ជីវភាព​អាយុជីវិត សេដ្ឋកិច្ច​និង​សង្គម​ទាំងមូល នៅ​បណ្តា​ប្រទេស​នៅលើ​សកលលោក​ទាំងមូល ។ មកដល់​បច្ចុប្បន្ន​គ្មាន​នរណា​ដឹងថា​ពេលណា​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ នេះ នឹង​បញ្ចប់​នោះឡើយ​ហើយក៏​គ្មាន​អ្នកណា​អាច​ទស្សន៍ទាយ​អំពី​ផលប៉ះពាល់​នៃ​ជំងឺ​នេះ​មកលើ​គ្រប់​ទិដ្ឋភាព​នៃ​ជីវភាព​រស់នៅ​របស់​ស​ង្គ​ម​ជាតិ​នីមួយៗ​ទាំង​សេដ្ឋកិច្ច នយោបាយ និង​របៀបរបប​សង្គម បាន​ជាក់ច្បាស់​នោះដែរ ។​

​សម្រាប់​កម្ពុជា​យើង​អាច​វាយតម្លៃ​បាន​ថា​ ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ មិនមាន​ភាព​ធ្ងន់ធ្ងរ​ទេ​ដោយសារ​មិនមាន​ការឆ្លង​នៅក្នុង​ប្រទេស​ មានតែ​ការ​ជា​នាំចូល​មកពី​ខាងក្រៅ​និង​ពុំទាន់​មានការ​ស្លាប់បាត់​បង់ជីវិត​ម្នាក់​នៅឡើយ​ទេ ។ ដូច​ប្រទេស​ដទៃ​ដែរ​កម្ពុជា​បានដាក់​ចេញ​នូវ​វិធានការ​ជាច្រើន​ប្រកបដោយ​ភាពម៉ឺងម៉ាត់​ដាច់ខាត​និង ហ្មត់ចត់​បំផុត​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ ​ដោយបាន​ចែកជា​បី​សមរភូមិ​៖ (​ទី​១)-​ការទប់ស្កាត់​មិនឱ្យ​មានការ​បន្ត​នាំ​ជំងឺ​ចូលមក​កម្ពុជា ,(​ទី​២) ការទប់ស្កាត់​នូវ​ការរីក​រាលដាល​នៅក្នុង​ប្រទេស​និង​(​ទី​៣)-​ការព្យាបាល​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​។ ដើម្បី​ធានា​ប្រសិទ្ធភាព​ការងារ​ក្នុង​កម្រិត​ខ្ពស់បំផុត​ កម្ពុជាបាន​បង្កើត​គណៈកម្មាកា​រ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ជា​បញ្ជាការដ្ឋាន​រួម​ក្នុងការ​ដឹកនាំ​ដាក់ចេញ​និង​ជំរុញ​ការអនុវត្តន៍​នូវ​វិធានការ​ទាំងអស់ ។​

​នាពេល​កន្លងមក​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩សម្រាប់​ប្រទេស​ទាំងអស់​ភាគច្រើន​គឺផ្តោ តទៅលើ​ការអនុវត្ត​ន៍នៅ​ផ្ទៃក្នុង​ប្រទេស​រៀងៗ​ខ្លួន។យ៉ាងណាមិញ​នៅក្នុងបរិការណ៍​នៃ​សកល​ភា​វូប​នី​យម្ម​និ​សមា​រណកម្ម​តំបន់​ខ្ញុំ​យល់ថា​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នេះ​ក៏ដូចជា​ការស្តា​រឡើងវិញ​នូវ​សង្គម​សេដ្ឋកិច្ច​ក្រោយពី​វិបត្តិ​នៃ​ជំងឺ នេះ​គឺ​មិនអាច​ដោះស្រាយ​ត្រឹម​កម្រិត​ប្រទេស​នីមួយៗ​បានឡើយ ។ កិច្ចការ​នេះ​ទាមទារ​នូវ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជា​អន្តរជាតិ​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​ស៊ី ជម្រៅ​និង​ទូលំទូលាយ ។ បានន័យថា​សកលលោក​ទាំងមូល​ត្រូវតែ​ពួតដៃគ្នា​ប្រែក្លាយ​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ទៅជា​សមរភូមិ​រួម ។ ក្នុង​ស្មារតី​នេះ​អនុញ្ញាតឱ្យ ខ្ញុំ​ចូលរួម​ចែករំលែក​នូវ​ទស្សនៈ​មួយចំនួន​ដូចខាងក្រោម ៖

​ទី​១.​ការ​រាតត្បាត​នៃ​ជំងឺ​កូវ​-១៩​បាន​នាំមក​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ដែល​មិន​ធ្លាប់មា ន​ពីមុនមក ​ដូចជា​បញ្ហា​សុវត្ថិភាព​សុខភាព​សាធារណៈ ​ការបង្អាក់​ការប្រមូលផ្តុំ​និង​កិច្ចដំណើរការ​នៃ​ចសង្វាក់​ផ្គត់ផ្គង់​សកល​ជាដើម​ដែល​ប្រការ​ទាំងអស់នេះ​កំពុងតែ​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ជីវិត​សង្គម​និង​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ចសកលលោក ។ ក្នុង​បរិការណ៍​នេះ​ការឆ្លើយតប​រួម​និង​សាមគ្គី​ភាពជា​សកល​សំដៅ​គាំទ្រ​ពហុភាគី​និយម​រិត​តែមាន​ភាពចាំបាច់​ស្រួចស្រាល់​ឡើង​ថែមទៀត ​។ ក្នុងស្មារតី​នេះ​ទន្ទឹមនឹង​ការរង់ចាំ​ភាពជោ គជ័យ​ដំបូង​បំផុត​នៃ​ការផលិត​វ៉ាក់សាំង កម្ពុជា​សូម​អំពាវនាវ​ឱ្យ​ចាត់ទុក​វ៉ាក់សាំង​នេះ​ជា​ទំនិញ​រួម​សម្រាប់​សកលលោក (global common goods) ដែល​ប្រជាជន​គ្រប់រូប​នៅ​គ្រប់ទិសទី​អាច​ទទួលបាន ។​

​ទី​២.​យើង​ត្រូវ​ជៀសវាង​ការរើសអើង​ពូជសាសន៍​និង​ការប្រកាន់​ជំហរ​ស្តីបន្ទោស​ដែលជា​ល្បែង​ទម្លាក់កំហុស​ដ៏​អាក្រក់​មួយ​នាំ​ដល់​ការបែកបាក់​សាមគ្គីភាព ​ខណៈដែល​ពិភពលោក​ទាំងមូល​កំពុង​ខិតខំ​រួបរួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​នេះ ។ ក្នុង​ស្មារតី​មនុស្សធម៌​និង​សាមគ្គីភាព​អន្តរជាតិ​ កម្ពុជា​បានអនុញ្ញាត​ឱ្យ​នាវាទេសចរណ៍ Westerdam ដែល​ផ្ទុក​អ្នកដំណើរ​ចំនួន​ជាង ២២០០ នាក់ ចូល​ចត​នា​ព្រឹក​ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២០ ។ កម្ពុជា​មិន​ត្រឹមតែ​បាននិងកំពុង​ព្យាបាល​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏បាន​ជួយ​ព្យាបាល​ទាំង​ជនបរទេស​ផងដែរ ។​

​ទី​៣.​ជា​ទិសដៅ​ទៅមុខ​យើង​ពិត​ជាមាន​ភាពចាំបាច់​ជា​យុទ្ធសាស្ត្រ​ក្នុងការ​ត្រៀមខ្លួន​ឱ្យបានល្អ​ក្រោយ​អំឡុងពេល​វិបត្តិ​កូ​វីដ​-១៩ ។ ដើម្បី​សម្រេចបាន​នូវ​គោលដៅ នេះ​យើង​គួររៀបចំ​ផែនការ​ស្តារឡើងវិញ​ប្រកបដោយ​ភាពជាក់លាក់​មួយ​ដោយ​ដាក់ចេញ​នូវ​សេណា​រី​យ៉ូ​មួយចំនួន​សម្រាប់​បើក​ឱ្យ​ដំណើរការ​ជា​បណ្តើរៗ​នូវ​ការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​និង​ប្រតិបត្តិការ​ពាណិជ្ជកម្មរ​វាង​ប្រទេស​ក្នុង​តំបន់និង​ការ​ស្តារឡើងវិញ​នូវ​វិស័យ​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​វិបត្តិ​នេះ ។​

​ទី​៤. យើង​ត្រូវ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ជំរុញ​សាកល​ភា​វូ​នីយកម្ម​និង​ពង្រឹង​យន្តការ​ពហុភាគី​និយម​ដើម្បី​ធានា​នូវ​បរិយាកាស​អនុគ្រោះ​សម្រាប់​លើកស្ទួយ​កំណើនសេដ្ឋកិច្ច​កាត់បន្ថយ​ភាពក្រីក្រ​និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន ។ យើង​ត្រូវ​ធានាថា​យន្តការ​កិច្ចសហប្រតិបត្តិការ​រ​បស់​យើង​នៅតែ​រក្សាបាន​នូវ​ស្មារតី​បើកចំហ​និង​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ជាពិសេស​កា​រព​ន្លឿន​ការតភ្ជាប់​រវាង​សង្គម​និង​សេដ្ឋកិច្ច​របស់​យើង​សម្រាប់​ជំរុញ​របៀបវារៈ​នៃ​ការ​អភិវ​ឌ្ឍ​របស់​ប្រទេស​នីមួយៗ​និង​សម្រេចបាន​នូវ​របៀបវារៈ​សកល​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​បរិ​យា​ប័ន្ន ។​

​ទី​៥.​ការកសាង​និង​ថែរក្សា​សន្តិភាព​និង​សន្តិសុខ​នៅលើ​សកលលោក​ទាំងមូល​គឺជា​មូលដ្ឋានគ្រឹះ​មិនអាច​ខ្វះ​បាន​សម្រាប់​ការអភិវឌ្ឍ​។ ដូច្នេះ​ការកសាង​និង​ថែរក្សា ឱ្យខាងតែបាន​នូវ​សន្តិភាព និង​សន្តិសុខ​គឺជា​អាទិភាព​ខ្ពស់បំផុត​របស់​ប្រទេស​នីមួយៗ ។ សន្តិភាព​មិនអាច​សម្រេច​បានមកដោយ​ឯកឯង​នោះទេ ។ យើង​ត្រូវ​ជំរុញ​ការចេះ​ស្រឡាញ់គ្នា​ទៅវិញទៅមក​ផ្តល់​គុណ​តម្លៃ​និង​ការគិតគូរ​ខ្ពស់​ដល់​មនុស្សជាតិ​រួមរស់​ជាមួយគ្នា​ដោយ​សន្តិភាព​និង​សុខដុម​និង​គោរព​ភាព​ចម្រុះ​នៃ​ជំនឿ សាសនា​និង​វប្បធម៌​នៅក្នុង​និង​រវាង​សង្គមជាតិ​នីមួយៗ ។​

​មុននឹង​បញ្ចប់​ខ្ញុំ​សូម​ស្នើឱ្យ​ប្រមុខ​ដឹកនាំ​ទាំងអស់​រួមគ្នា​សម្ដែង​នូវ​សុ​ច្ឆន្ទ:​និង​ការទទួលខុសត្រូវ​ខ្ពស់​ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​ជាស​កល​នេះ និង​ដើម្បី​រក្សា បាន​នូវ​បរិយាកាស​អនុគ្រោះ​ប្រកបដោយ​សន្តិភាព ស្ថិរភាព និងភាពសុខដុមរមនា​ ស​ម្រា​ប់​ការរីកចម្រើន​និង​វិបុលភាព​នៃ​ប្រជាជាតិ​យើងទាំងអស់គ្នា ។ កម្ពុជា ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​រួមចំណែក​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​គោលដៅ​ដ៏​ពិសិដ្ឋ​នេះ ៕ BR/Ha
​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​


ទីតាំងផ្សាយពាណិជ្ជកម្ម