រថយន្ត២គ្រឿងបុកគ្នានៅផ្លូវជាតិលេខ៥:ស្លាប់អ្នកបើកបរម្នាក់

205
ចែករម្លែក
រថយន្ត២គ្រឿងបុកគ្នានៅផ្លូវជាតិលេខ៥:ស្លាប់អ្នកបើកបរម្នាក់

ដោយ:សន សក្តា/កំពង់ឆ្នាំង:បុរសជាអ្នកបើកបរម្នាក់បានស្លាប់ភ្លាមៗនៅក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង រថយន្តបុកគ្នាពេញមួយទំហឹង។ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោងជាង១១យប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៨៦.៨៧ ក្នុងភូមិសាស្ត្រភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ប៉ូលីសចរាចរណ៍ខេត្តកំពង់ឆ្នាំង បានឲ្យ

ដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើង  រវាងរថយន្តម័រនីង ពណ៌ស​ ពាក់ផ្លាកលេខកំពង់ឆ្នាំង​ 2B-3546 បើកបរដោយឈ្មោះមាស​ ច័ន្ទដារ៉ា​ ភេទ ប្រុស អាយុ៣២ឆ្នាំ​ មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងចឹក្សា​ សង្កាត់កំពង់ឆ្នាំង​ ក្រុងកំពង់ឆ្នាំង​ ។ ​ជនរងគ្រោះបើកបរក្នុងទិសដៅពីជេីង​ទៅត្បូង​។លុះបើកបរមកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តធុនធំពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3A-8833 និង រ៉ឺម៉ក ពណ៌ទឹកប៊ិច​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 4A-0852 ដែលជារថយន្តរបស់ក្រុមហ៊ុនដឹកជញ្ជូន​អក្សរ​ DN (មិនស្គាល់អ្នកបេីកបរ​ និង អាស័យដ្ឋាន​ រត់គេចខ្លួនបាត់)  ដែលកំពុងតែចតឈប់​នៅជាប់នឹងចិញ្ចេីមផ្លូវ​ពេលមេឃកំពុងភ្លៀង ក្នុងទិសដៅពីត្បូង​ទៅទិសជេីង​  ក្នុងដំណើរច្រាស់ទិសគ្នា ។ 

ប៉ូលីសចរាចរណ៍បានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះបណ្តាលឲ្យអ្នកបើកបររថយន្តMONING ឈ្មោះមាស​ ច័ន្ទដារ៉ា​ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។

ប៉ូលីសបានឲ្យដឹងថា ចំពោះមូលហេតុ​ដោយសារ រថយន្តធំម៉ាកASIA GRANTO ឈប់ចតគ្មានភ្លេីងបំភ្លឺ​ឬ គ្មានសញ្ញាសម្រាប់ឲ្យយានដទៃបានដឹង​ ។ ក្រោយពេលកើតហេតុមធ្យោបាយបង្ករទាំង២ ត្រូវបានប៉ូលីសចរាចរណ៍អូសយកទៅគ្រឿងរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីកសាងសំណុំរឿងនិងចាត់ការទៅតាមនិតិវិធីច្បាប់ ៕សរន

រថយន្ត២គ្រឿងបុកគ្នានៅផ្លូវជាតិលេខ៥:ស្លាប់អ្នកបើកបរម្នាក់
រថយន្ត២គ្រឿងបុកគ្នានៅផ្លូវជាតិលេខ៥:ស្លាប់អ្នកបើកបរម្នាក់
រថយន្ត២គ្រឿងបុកគ្នានៅផ្លូវជាតិលេខ៥:ស្លាប់អ្នកបើកបរម្នាក់

ទីតាំងផ្សាយពាណិជ្ជកម្ម