អាជ្ញាធរ​អប្សរា​ឱ្យ​អាជីវករ​លក់ដូរ​នៅ​ឃុំ​ព្រះ​ដាក់ ប្រមាណ​២០០​នាក់​រុះរើ​តូប​ចេញ​

643
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: អាជីវករ​លក់ដូរ​នៅ​ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ប្រមាណ​ជាង​២០០​នាក់ ត្រូវបាន​អាជ្ញាធរ​អប្សរា​ឲ្យ​រុះរើ​ចេញ​មិន​ឲ្យ​លក់ដូរ​តទៅទៀត​។​

​លោក តូច ឈន់ មេឃុំ​ព្រះ​ដាក់ បាន​និយាយថា នៅ​រសៀល​ថ្ងៃទី​៧ ខែ សីហា ឆ្នាំ​២០២០ ខាង​អាជ្ញាធរ​អប្សរា បានមក​ប្រាប់ថា អាជីវករ​ដែល​លក់ដូ​រ​នៅ​ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ត្រូវ​រុះរើ​តូប​លក់ដូរ​ចេញ ។​លោក​បានបញ្ជាក់​បែបនេះ​ថា​
​ករណី អាជីវករ ដែល​លក់ដូរ​នៅក្នុង​ផ្សារ​ទាំងអស់ ត្រូវតែ​រុះរើ ព្រោះ​ខាង​អាជ្ញាធរ​អប្សរា បានមក​ប្រាប់​គាត់ ផ្ទាល់មាត់ ដោយ​គ្មាន​លិខិតស្នាម​អ្វី​ទាំងអស់​។​

​លោក​មេឃុំ​បាន​បន្តថា កាល ពីមុន ពួក គាត់​លក់ដូរ​តាម​ជ​ណ្ចើ​ម​ផ្លូវ ទេ លុះដល់ ពេល លោក អភិបាលស្រុក​បន្ទាយស្រី ឡើង ថ្មី គាត់ រៀបចំ សណ្តាប់ធ្នាប់ និង ដេញ ឱ្យចូល​លក់ដូរ​នៅ​ខាងក្នុង វិញ​។​នៅពេលនោះ មាន​ដី​ទំនេរ ហើយ​ពួក​ខ្ញុំ​បាន​ស្គាល់​ម្ចាស់​ដី ក៏​នាំគ្នា ចូល​សុំ ដើម្បី​ជួល​ដាក់​គ្រែ​លក់ មានដូចជា លក់​បបរ​, បង្អែម​,​សាច់ជ្រូក​,​ចានឆ្នាំង​, សម្លៀកបំពាក់​,​បន្លែ​,​នំ​, ។​ល​។ គ្រាន់​បាន​បង់​ធនាគារ ផង​និង ចិញ្ចឹម ក្នុង​គ្រួសារ​ផង ព្រោះ​ពេលវេលា​នេះ ដែល​កូ​វីដ កំពុង​វាយលុក​ទូទាំង​ពិភពលោក លក់ដូរ​ក៏​ស្ងាត់​។​ខណៈពេល នោះ ម្ចាស់​ដី ក៏បាន​យល់ព្រម សាង សង់ រោង ឱ្យ​ពួកគាត់ ចូលមក​លក់​ក្នុង​ផ្សារ​នេះ ដោយ មិន​យកលុយ​ឡើយ អ្នកខ្លះ លក់ ក្នុង​រោង អ្នកខ្លះ ដាក់​គ្រែ​និង ឆ័​ត្រ លក់ ព្រោះ​ក្នុង រោង អ្នក​លក់បាន​ចំនួន​តិច​។​

​ក្រុមអាជីវករ​បាន​រៀបរាប់ថា ដោយ​ម្ចាស់​ដី បាន​យល់ ព្រម បែបនេះ ពួកគាត់ ក៏​នាំគ្នា​សុំ​ចូលមក​លក់ដូរ ទើប បាន​រយ​:​ពេល​ប្រហែល ៦ ថ្ងៃ ក៏​ស្រាប់តែ លោក មេឃុំ​មក​ប្រាប់​ឱ្យ​ពួកគាត់ រុះរើ ទាំងអស់គ្នា ព្រោះ​ខាង​អាជ្ញាធរ​អប្សរា ជា​អ្នក​ប្រាប់​។​

​ចំណែក​ម្ចាស់​ដី​បានបញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​០៩ ខែសីហា​នេះ​ថា ករណី​ដែល​អាជ្ញា ធរ​អប្សរា ប្រាប់​មក​មេឃុំ ព្រះ​ដាក់ឱ្យ​អាជីវករ លក់ដូរ នៅក្នុង​ដី​ឡូ​តិ៍​របស់គាត់ រុះរើ ចេញ​នោះ គាត់ មិន អាចជួយ ពួកគាត់​បាន​ទាំងស្រុង ព្រោះនេះ​ជា​ច្បាប់​របស់​អាជ្ញាធរ​អប្សរា ហើយ រូបលោក ក៏បាន លិខិត ស្មើ​សុំ យកទៅដាក់​នៅ​សាលាស្រុក ដើម្បី​សុំឱ្យ អភិបាល ស្រុក ជួយ​អន្តរាគមន៍ ដល់​អាជីវករ ដែល​លក់ដូរ នៅក្នុង​ដីឡូត៍ របស់គាត់​ផង ព្រោះ​លោក គ្មាន​យកលុយ​អ្វី​ទាំង​អស់ពី​ពួកគាត់​ទេ​។​ដោយ​ចាត់​ទុក្ខ​ពួកគាត់​ដូចជា​បងប្អូន ណាមួយ ពួកគាត់​លក់ដូរ គ្រាន់​បាន​ចិញ្ចឹម​កូន និង គ្រាន់​ដោះដូរ​លុយ​អង្គការ ផង ព្រោះ​បច្ចុប្បន្ននេះ គឺ​គ្មាន អ្នក​មក​ទិញ ដោយសារ​ខ្លាច​កូ​វីដ​។​

​លោក ឃឹម ភី ណង់ អភិបាល ស្រុក​បន្ទាយស្រី បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០២០​នេះ​ថា ករណី អាជីវករ លក់ដូរ​នៅក្នុង​ផ្សារ​ព្រះ​ដាក់ ដែលថា ខាង​អាជ្ញាធរ​អប្សរា ប្រាប់​មេឃុំ ឱ្យ​ពួកគាត់ រុះរើ នោះ​លោក​មិនបាន​ដឹង​ទេ ប៉ុន្តែ រឿង​ការរុះរើ​តាម​អាជ្ញា​អប្សរា គឺ ជា​ច្បាប់ របស់់​អាជ្ញាធរ​អប្សរា ទេ តែ លោក ក៏ មិនឱ្យ​ប្រជា ពលរដ្ឋ គាត់ វេទនា​ដែរ​។​

​លោក​បាន​បន្តទៀតថា ការលក់ដូរ របស់​អាជីវករ ដែលជា​ប្រជាពលរដ្ឋ របស់លោក នេះ សុំ​រក្សា ការលក់ដូរ នៅ​ដដែល សិន ចាំ លោក ឱ្យ​ខាង​ជំនួយការ​លោក ចុះទៅពិនិត្យ​ការជាក់ស្តែង​សិន​។

​ជុំវិញ​ករណី​ខាងលើនេះ​យើង​មិនអាច​សុំ​ការបំភ្លឺ ពី លោក ឡុង កុសល ដែលជា​អ្នកនាំពាក្យ និង ជា​ប្រធាន​សន្តិសុខ​សណ្តាប់ធ្នាប់ និង ជា​ប្រធាន​ផ្សព្វផ្សាយ​ព័ត៌មាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានទេ នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០២០ នេះ ដោយ​ទូរស័ព្ទ ខ​ល ចូល គ្មាន អ្នកទទួល​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម