​ជំនាញ​ចុះ​ដក​បង្គោល​ជិត​២០០​ដើមដែល​រំលោភ​ដី​រដ្ឋ​នៅស្រុក​កោះ​ញែក​

335
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​គិត​ត្រឹម​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៦​រហូតដល់​ថ្ងៃទី​៨​ខែសីហា​២០២០​បង្គោល​ជិត​២០០​ដើម​ត្រូវ​សមត្ថកិច្ច​ជំនាញ​ដក​ចេញពី​ព្រំដី​ដែល​បោះ​ខុសច្បាប់​តាម​បណ្តោយ​ផ្លូវ​៩៥​ក្នុង​ឃុំ​ចំនួន​ពីរ​នៅក្នុង​ស្រុក​កោះ​ញែក​។​

មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​អះអាងថាៈ​ក្រុមការងារ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​សហការ​ជាមួយ​កម្លាំង​ស្នងការ​នគរបាល​ខេត្ត​និង​នគរបាល​ស្រុក​កោះ​ញែក​បាន​ចុះ​ដក​បង្គោល​ព្រំដី​ដែល​បោះ​ខុសច្បាប់​នៅលើ​ដី​រដ្ឋ​ស្ថិតនៅតាម​ប​ណ្ដោ​ផ្លូវ​៩៥​ក្នុង​ឃុំ​ស្រែ​ហ៊ុយ​និង​ឃុំ​ណង​ឃី​ឡឹ​កបាន​ចំនួន​១៨០​បង្គោល​។​

មន្ត្រី​ដដែល​បាន​បន្តថាៈ​ក្រុម​ល្បាត​សហគមន៍​ពូ​ជ្រៃ​បាន​សហការ​ចុះ​ល្បាត​ជាមួយ​អាជ្ញាធរ​ទាំង​៣​ភូមិ​,​មន្ត្រីប៉ូលិស​,​បុគ្គលិក​អង្គការ​,​និង​មន្ត្រី​មន្ទីរ​បរិស្ថាន​សរុប​ចំនួន​១៧​នាក់​។​ជា​លទ្ធផល​១.​ធ្វើ​ការបោះ​បង្គោលព្រំ​សហគមន៍​បាន​ចំនួន​៧​ដើម​។​២.​ដក​ដើម​ចេក​ដែល​ដាំ​រំលោភ​ដី​សហគមន៍​បាន​ចំនួន​៦២​ដើម​។​៣.​បោះ​ស្លាក​ចំនួន​១,​និង​៤.​ដើរល្បាត​តាម​ព្រំ​សហគមន៍​បាន​ចម្ងាយ​៣​គីឡូម៉ែត្រ​។​

​ក្នុងនោះ​គិត​ចាប់ពី​ថ្ងៃទី​៦​ដល់ទី​៨​ខែសីហា​ឆ្នាំ​២០២០​មន្ត្រី​ឧទ្យាន​រក្ស​ប្រចាំ​ស្នាក់ការ​ចាស់​យ៉ាង​សហការ​ជាមួយ​មន្ត្រី​ឧទ្យាន​រក្ស​ប្រចាំ​ស្នាក់ការ​អូ​តេ​និង​អង្គការ​WWF​បាន​ល្បាត​ដល់​ចំណុច​ជើងភ្នំ​កៅស៊ូ​ពូ​រ៉ា​ប៉េ​ត​។​ក្នុង​នោះបាន​ឃាត់​ម៉ូតូ​កែច្នៃ​ចំនួន​២​គ្រឿង​,​ឈើ​បេង​ចំនួន​១០​ដុំ​និង​បន្ត​ការ​ល្បាត​ដល់​ចំណុច​ផ្លូវ​អូ​ងេះ​បាន​ឃាត់​ម៉ូតូ​កែច្នៃ​ចំនួន​២​គ្រឿង​ដែល​១​គ្រឿង​ដឹក​ផ្កា​អូ​គី​ដេ​និង​១​គ្រឿង​ទៀត​ដឹក​សត្វ​ឈ្លូស​ចំនួន​១​ក្បាល​(​សត្វ​ឈ្លូស​បាន​ដុតបំផ្លាញ​ចោល​)​ដែល​ស្ថិតនៅ​ក្នុងភូមិ​ពូ​រ៉ា​ប៉េ​ត​ឃុំក្រង់​តេះ​ស្រុក​ពេ​ជ្រា​ដា​ខេត្តមណ្ឌលគិរី​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម