ករណី​ប្រធាន​នាយកដ្ឋាន​នីតិកម្ម​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បន្លំ​ចូល​ពន្ធនាគារ​បង្ក​ជា​សំណុំរឿង​ព្រហ្មទណ្ឌ

64379
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​លោក​ហ៊ា ង រតនា ប្រធាន នាយកដ្ឋាន នីតិកម្ម នៃ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អាតូម​ខែ​ភី​ថ​ល​និង​ជា​មន្ត្រី​យោធា​ពាក់​សក្តិ​៥​ផង​នោះបាន​បន្លំ​ខ្លួន​ចូល​ពន្ធនាគារ​ព្រៃ​ស​ដើម្បី​គំរាមកំហែង​អតីត​អគ្គនាយករង​គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ​អាតូម​ខែ​ភី​ថ​ល​ដែល​បច្ចុប្បន្ន​ជាប់ឃុំ​នៅ​ពន្ធនាគារ​នេះ​។​

​ការបន្លំ​ខ្លួន​នេះ​បានធ្វើឱ្យ​លោក អ៊ុក​គី​រី រតនៈ អតីត​អគ្គនាយករង​គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អាតូម ខែ ភី ថ​លតា​មរយៈ​មេធាវី​បានដាក់​ពាក្យបណ្តឹង​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែលមាន​កម្មវត្ថុ ប្តឹង​ឈ្មោះ​ហ៊ាង​រតនា​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​មុខរបរ​ប្រធាន​នាយកដ្ឋាន​នីតិកម្ម​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អាតូម​ខែ​ភី​ថ​ល​។​

ឈ្មោះ​ហ៊ាង​រតនា​នៅផ្ទះ​លេខ​៥២E0​ផ្លូវលំ​ភូមិ​ត្រពាំង​ថ្លឹង​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​ពីបទ​ប៉ុនប៉ង​កំហែង​យក​កាលពី​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០២០​វេលា​ម៉ោង ២ ៖ ១៥ នាទី​រសៀល នៅ មណ្ឌល អប់រំ កែប្រែ ទី ១ រាជធានី ភ្នំពេញ ។​

​ក្នុង​ពាក្យបណ្តឹង​នេះ​លោក អ៊ុ ក គី​រី រតនៈ​បានបញ្ជាក់​ពី​ដំណើររឿង​ថា​កាលពី ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០ វេលា ម៉ោង ប្រហែល ២ ៖១៥ នាទី​រសៀល​លោក ត្រូវ បាន មន្ត្រី ពន្ធនាគារ មក ហៅ​ឱ្យទៅ ជួប គ្រួសារ ដែល មក​សួរសុខទុក្ខ ។​តែ ពេល ទៅដល់ លោក ពិតជា មានការ ភ្ញាក់ផ្អើល យ៉ាង ខ្លាំង ដោយសារ អ្នក មក ជួប នោះ គឺជា ឈ្មោះ ហ៊ា ង រតនា និង បុរស ម្នាក់ទៀត (​ពុំ ស្គាល់ អត្តសញ្ញាណ ) មក ជួប​លោក ជា លក្ខណៈ ឯកជន ក្នុង ពន្ធនាគារ ។

​ក្នុង ការ ជួប នោះ ឈ្មោះ ហ៊ា ង រតនា តំណាង គ្រឹះស្ថាន មីក្រូ ហរិ ញ្ញ វត្ថុ អាតូម បាន គំរាមកំហែង លោក ថា “ គាត់ បាន ដឹង ទាំងអស់ ពី រឿង ដែល ឯង (​អ៊ុ ក គី​រី រតនៈ ) ពឹងពាក់ មេធាវី​ឱ្យ​សុំ ធានា នៅ ក្រៅ ឃុំ ” ។

មិនតែប៉ុណ្ណោះ ឈ្មោះ ហ៊ា ង រតនា បាន បន្ត គំរាមកំហែង ទៀត ថា “ មិនបាច់ ទៅ ចំណាយ លុយ ៥០.០០០ ដុល្លារ​ទៅ ៦០.០០០ ដុល្លារ អាមេរិក វា ឥតប្រយោជន៍ ទេ​។​បើ ទោះជា ឯង (​អ៊ុក គី​រី រតនៈ​)​អាច ចេញ​ក្រៅ ឃុំ បាន ក៏ ខ្ញុំ នឹង រក វិធី ដាក់ ករ ណី ផ្សេងៗ ទៀត ដើម្បី នាំ ខ្លួនឯង (​អ៊ុក​គី​រី រតនៈ​)​មក ដាក់ ពន្ធនាគារ ដដែល ទេ​ទោះ អ្នកឯង ទៅ ពឹង មេធាវី ណា ក៏ ពុំ មាន​ប្រយោជន៍ ដែរ ”​។


​លើស ពី នេះ ឈ្មោះ ហ៊ា ង រតនា ថែមទាំង តាមដាន រាល់ សកម្មភាព របស់ ក្រុមហ៊ុន ដែល លោក បាន ចូល ហ៊ុន គ្នា រកស៊ី​ជាមួយ​មិត្តភក្តិ​នោះ​មិនសូវមាន​ដំណើរការ​ទេ​ដោយ​ដឹងថា​ផ្ទះ​របស់លោក​កំពុង ជាប់ បញ្ចាំ នៅ ធនាគារ ។​ដោយ ផ្អែកលើ ស្ថានភាព ទន់ខ្សោយ របស់លោក និង ក្រុម គ្រួសារ ឈ្មោះ ហ៊ា ង រតនា បាន ប្រើ មធ្យោបាយ ទុច្ចរិត បោក​បញ្ឆោត ផង គំរាម និង បង្ខំ​ឱ្យ​លោក ទៅ ខ្ចី លុយ ពី ឯកជន ដើម្បី លោះ ប្លង់ដី និង ផ្ទះ ចេញពី ធនាគារ និង នៅសល់ លុយ យក មកឱ្យ​គាត់​។​

​ដើម្បី ជា ការដោះដូរ ជាមួយនឹង ការ ដក ពាក្យ ប ណ្តឹ ង រដ្ឋប្បវេណី ក្នុង សំណុំរឿង ព្រហ្មទណ្ឌ លេខ ៩០ ៩៣ ចុះ ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៥ របស់ សាលាដំបូង រាជ ធានី ភ្នំពេញ និង​ឱ្យ​លោក បាន នៅ ក្រៅ ឃុំ និង ឱ្យ​លោក គិត ពី កូន និង ប្រពន្ធ នៅ ខាងក្រៅ ហើយ កុំ ស្តា យ ពី ទ្រព្យសម្បត្តិ អី ព្រោះ ទ្រព្យ អាច រក មកវិញ បាន ទេ (​ន័យ នេះ ឈ្មោះ ហ៊ា ង រតនា បំភ័យ លោក ដើម្បីឱ្យ​លោក មានការ ភិតភ័យ និង ព្រម យក ប្លង់ដី និង ផ្ទះ ទៅ ខ្ចី លុយ ពី ឯកជន យក មកឱ្យ​គាត់ ) ។

​អំពើ របស់ ឈ្មោះ ហ៊ា ង រតនា បាន ធ្វើឱ្យ​លោក មានការ ភិតភ័យ និង តក់ស្លុត យ៉ាង ខ្លាំង ព្រោះ​គាត់ បាន​គំរាម​លោក​និង​បាន​តាមដាន​រាល់​ព័ត៌មាន​ឯកជន​គ្រួសារ​អាជីវកម្ម​និង​ទ្រព្យសម្បត្តិ​របស់លោក​ដែលជា​ហេតុ ធ្វើឱ្យ​លោក មានការ បារម្ភ ពី សុវត្ថិភាព របស់ គ្រួសារ រួម ទាំង សុវត្ថិភាព​លោក ផង ដែរ ។

​លោក អ៊ុ ក គី​រី រតនៈ​បាន​សំណូមពរ​តុលាការ​ថា ដើម្បី ថែរក្សា ស ណ្តា ប់ ធ្នាប់ សាធារណៈ និង សន្តិសុខ សង្គម លោក សូម សំណូមពរ លោក ព្រះរាជអាជ្ញា មេត្តា ចាត់ការ តាម នីតិវិធី ដោយ បើក ការចោទប្រកាន់ លើ ឈ្មោះ ហ៊ា ង រតនា ពី បទ ប៉ុនប៉ង កំហែង យក និង​ទាមទារ សំណង​ជំងឺ​ចិត្ត ចំនួន ១០.០០០ ដុល្លារ អាមេរិក ។​

បន្ទាប់ពី​បានទទួល​ចាត់ការ​ពាក្យបណ្តឹង​នេះ​លោក​សាយ​ណូ​រ៉ា​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានធ្វើ​លិខិត​ទៅ​ពន្ធនាគារ​ដើម្បី​បញ្ជាក់​ការពិត​។​នៅ​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០​លោក​ឆែម សាវុធ​អគ្គនាយករង​នៃ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​និង ជា ប្រធាន មណ្ឌល អប់រំ កែប្រែ​ទី​១​បានធ្វើ​លិខិត បញ្ជាក់​ពី ករណី ចូល ជួប​សួរសុខទុក្ខ ជន ជាប់ឃុំ ចំនួន​៣ នាក់ នៅ មណ្ឌល អប់រំ​កែប្រែ​ទី​១​កាលពី ថ្ងៃទី​២៤​ខែកុម្ភៈ ឆ្នាំ ២០២០ វេលា ម៉ោង ២៖ ១៥ នាទី រសៀល ។​

​ក្នុង​លិខិត​នោះ​ប្រធាន មណ្ឌល អប់រំ កែប្រែ ទី ១ សូម​ជម្រាប ជូន លោក ព្រះរាជអាជ្ញា រង អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ មេត្តា ជ្រាប ថា នៅ វេលា ម៉ោង ១៖ ៤០ នាទី រសៀល ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០ លោក ឧ​ត្ត​ម អគ្គានុរក្ស ថ្នាក់ លេខ ២ សក់ តុង ហេង អនុប្រធាន មណ្ឌល អប់រំ កែប្រែ ទី ១ ទទួល ផែន ប្រតិបត្តិ​។​លោក​បាន សុំ ការអនុញ្ញាត ពី លោក ប្រធាន មណ្ឌល​ឱ្យឈ្មោះ ហ៊ា ង រតនា និង មិត្ត ភក្តិ ម្នាក់ទៀត (​មិន ស្គាល់ ឈ្មោះ ) ដែល មាន លេខ ទូរ ស័ព្ទ (០១៧ ៧៧៩៦៦៦,០១២ ១៣៤៥ ៦៧៨ ) បាន ចូល ជួប ជន ជាប់ឃុំ ចំនួន ៣ នាក់​។

​គឺ ១- អ៊ុ ក គី​រី រតនៈ ២- អ៊ូ វាសនា ៣- លី សុខ គា ពិតប្រាកដ មែន ដោយ ស្នើសុំ ជួប សួរសុខទុក្ខ ធម្មតា ក្នុងនាម ជា មិត្ត ភ ក្តិ​។ មណ្ឌល ក៏ អនុញ្ញាតឱ្យ​ជួប មិន​នឹក ស្មាន ថា​យក ការអនុញ្ញាត របស់ មណ្ឌល​ឱ្យ​ជួប ជា ការ កៀប បង្ខំ លើ ជន ជាប់ឃុំ នោះ ទេ ។

​យោងតាម​ពាក្យបណ្តឹង​និង​លិខិត​របស់​ប្រធាន មណ្ឌល អប់រំ កែប្រែ ទី ១​ខាងលើនេះ​លោក​សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីកា​កោះហៅ​លោក ហ៊ា ង រតនា​ឱ្យ​ចូលមក​តុលាការ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០២០​ខាងមុខនេះ​ដើម្បី​ធ្វើការ​បំភ្លឺ​៕S/​

រូបពាក់ស័គ្គ៥លោកហ៊ា ង រតនា

ទីតាំងផ្សាយពាណិជ្ជកម្ម