ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​បំប៉ន​សមត្ថភាព​អាជ្ញាកណ្តាល និង​ចៅក្រម​ថ្នាក់ជាតិ​ត្រៀម​ឈានចូល​កម្រិត​អន្តរជាតិ​

228
ចែករម្លែក


ដោយ​៖​រ៉ូ​ហ្សា​/​ភ្នំពេញ​៖​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ បាន​បើក​វគ្គ​ស្តីពី​ការ​បំប៉ន​សមត្ថភាព​អាជ្ញាកណ្តាល និង​ចៅក្រម​ថ្នាក់ជាតិ​ត្រៀម​បញ្ជូន​អាជ្ញាកណ្តាល និង​ចៅក្រម​អន្តរជាតិ​សម្រាប់​ព្រឹត្តិការណ៍​ការប្រកួត​គី​ឡា SEA GAMES 2023 លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ដោយមាន​សិក្ខាកាម​ចំនួន​៩​នាក់​កម្រិត​ខ្សែក្រវាត់ ៤​ដាន់​ឡើង (4Dan) ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ជ្រិ​ន សុធា អនុប្រធាន​តំណាង​ឲ្យ​លោក ហង់​ជួន ណា​រ៉ុ​ន ប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២០​។​


​លោក ជ្រិ​ន សុធា​បាន​មានប្រសាសន៍ថា ស្របតាម​ផែនការ​របស់​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ លិខិត​លេ​ខៈ​០៧២/២០​ខ​សត ចុះ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០ ការបង្កើត​គណៈកម្មកា​រ​ទទួលខុសត្រូវ​រួម និង​អនុគណៈកម្មការ​ផ្សេងៗ​តាម​ការចាំបាច់ ដើម្បី​ត្រៀមលក្ខណៈ​សម្បត្តិ​ទទួល​ការរៀបចំ​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​ព្រះរាជាណាចក្រ​កម្ពុជា​ទ​ទួល​ធ្វើជា​ម្ចាស់ផ្ទះ​។ យើង​បង្កើត​អនុគណៈកម្មការ​អាជ្ញាក​ណ្តា​ល​-​ចៅក្រម ទទួលខុសត្រូវ​ដោយ​លោក សំ សុខ​យី​ជា ប្រធាន និង​លោក ឃឹម ស​ត្ថា អនុប្រធាន និង​តាម​ស្មារតី​អង្គប្រជុំ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០ កំណត់​បានការ​ងារ​ជា​អ​ថិ​ភាព គឺ​រៀបចំ​ផែនការ កំណត់​ចំនួន​សិក្ខាកាម និង​រៀបចំ​កម្មវិធី​ដំណើរការ​វគ្គ​បំប៉ន​។​


​លោកគ្រូ ឆ​យ យ៉ុង​សុក​(CHOI YONG SOK) បាន​ប្រាប់​ឲ្យ​ដឹងថា កម្មវិធី​វគ្គ​ស្តីពី​ការ​បំប៉ន​សមត្ថភាព​អាជ្ញាកណ្តាល និង​ចៅក្រម​ថ្នាក់ជាតិ ចាប់ផ្តើម​នៅ​ថ្ងៃ​សៅ​រិ៍ ទី​៨ ខែសីហា ឆ្នាំ​២០២០ ដោយ​កម្មវិធី​នឹង​ដំណើរ​រៀងរាល់​សប្តាហ៍​ទី​២ នៃ​ខែ​នីមួយៗ តាម​កម្មវិធី​គឺ ថ្ងៃទី​៨ សីហា ថ្ងៃទី​១២ កញ្ញា ថ្ងៃទី​១០ តុលា ថ្ងៃទី​១៤ វិច្ឆិកា និង​ថ្ងៃទី​១២ ធ្នូ ឆ្នាំ​២០២០​។
​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​ព្រះ​រា ជាណា​ចក្រ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ គឺ​កម្ពុជា​ត្រូវមាន​អាជ្ញាកណ្តាល និង​ចៅក្រម​កម្រិត​អន្តរជាតិ​ចំនួន ៥​នាក់​យ៉ាងតិច ដើម្បី​គ្រប់គ្រង​ការប្រកួត​ទាំងមូល​បាន​។ ដូច្នេះ​អនុគណៈកម្មការ​អាជ្ញាក​ណ្តា​ល និង​ចៅក្រម ត្រៀម​សម្រាប់​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ បានចេញ​សេចក្តីជូនដំណឹង ផ្សព្វផ្សាយ​ពី​ការជ្រើសរើស​មន្ត្រី​បច្ចេកទេស​តេ​ក្វាន់​ដូ ដែលមាន​កម្រិត​ចាប់ពី ៣​ដាន់ (KUKKIWON) ។​


​នៅក្នុង​វគ្គ​ដ៏​មាន​សារៈសំខាន់​នេះ អញ្ជើញ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​គ្រូឧទ្ទេស​៖​លោកគ្រូ ឆ​យ យ៉ុង​សុក និង​លោក ហែម សំណាង និង​ការសម្របសម្រួល​ដោយ​អនុគណៈកម្មការ​អាជ្ញាក​ណ្តា​ល​និង​ចៅក្រម​ផ្ទាល់​លើ​ការសិក្សា​មេរៀន​ច្បាប់​អាជ្ញាកណ្តាល​អន្តរជាតិ​មាន​ផ្នែក​មេគុណ ផ្នែក​ការប្រកួត​ប្រយុទ្ធ និង​ចំណេះដឹង​ពី​ច្បាប់​កីឡា​ជនពិការ​ទៀតផង​៕R

ទីតាំងផ្សាយពាណិជ្ជកម្ម