ពិធី​ការិនី រតនា បង្ហើប​ពី​រឿង​ទិញ​រថយន្ត​ប្រណិត​រ៉ូ​ល​រ៉​យ

757
ចែករម្លែក

​ភ្នំពេញៈ ពិធី​ការិនី រតនា កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២០ បាន​ថ្លែង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដល់ ក្រុម​អ្នកសារព័ត៌មាន​។ ក្នុង​សន្និសីទកាសែត​អបអរ​ពិធី​សម្ពោធ និង​ប្រកាស​ជា​ផ្លូវ​ការផលិត ផល​ថែរក្សា​សម្រស់ នូ​ណា ដោយ​អ្នកស្រី​អគ្គនិ​យ​កា ទ្រី ដា​ណា នៅ​អគារ​ម្រៀ​មែ​សែន​សុខ​ពិធី​ការិនី មាស សុវណ្ណ​រតនា បង្ហើប​ប្រាប់​ពី​រឿង​គម្រោង​ទិញ​រថយន្ត​ទំនើ​ន​លំដាប់​អ្នកមាន Roll Roy ត​ម្លែ​រាប់សែន​ដុល្លា​រុំ​នាង​បញ្ជាក់ថា មាន​ពិត​ជាមាន​លុយ​អាច​ទិញ​មែន​។ បើតាម​គម្រោង ផែនការ​រកលុយ​តាម​មុខ​របប​អន​ឡាញ​របស់​នាង​ជោគជ័យ​ខ្លាំង​បន្ថែមទៀត​នឹងមាន​បំណង​បែបនេះ​ពិតប្រាកដ​មែន​។​

តារា​ស្រី​រូបនេះ​បាន​និយាយថា អ្នកស្រី ទ្រី ដា​ណា មិន​ត្រឹមតែ​ពន្យល់​និង​ជំរុញ​នាង​ឱ្យ​ចេះ​រកស៊ី ទៅមុខ​ខ្លាំង​ឡើយ​ថែមទាំង​លើកទឹកចិត្ត​ថា នាង​ឱ្យខិត​ខំប្រឹង​រកស៊ី និង​អត់ធ្មត់​នាង​នឹង​ប្រាកដ ជា​ទិញ​រថយន្ត​ទំនើប​នេះ​មាន​លុយ​សល់​ច្រើន​រាប់លាន​ដូច​អ្នកស្រី ទ្រី ដា​ណា​។ គំនិត​នេះ អ្នកណា​ក៏​ស្រមៃ​ចង់​ក្លាយជា​អ្នកមាន​ហើយ​ចង់​ជិះ​រថយន្ត​ទំនើប​តម្លៃ​ថ្លៃ​ដូច្នេះ​កុំ​គិតថា មិនអាច ពេលណា​ជោគជ័យ​គឺ​នឹង​បាន​វា​។​

អ្នកនាង រតនា បាន​បង្ហើប​ថា ការពិត​នាង​មិនដែល​មានគំនិត​ចង់បាន​រថយន្ត​ទំនើប​ថ្លៃ​បែបនេះ ឡើយ​។ នាង​ចង់​សល់​រាប់ម៉ឺន​ដុល្លារ​រកស៊ី និង​ចង់​មានកេរ្តិ៍ឈ្មោះ​ល្អ​ទាំង​ក្នុងសង្គម​ការងារ និង​សិល្បៈ​តែប៉ុណ្ណោះ​។ បើតាម​បច្ចុប្បន្ននេះ​នាង​ក៏មាន​សមត្ថភាព​ទិញ​រថយន្ត​បាន​ដូចគ្នា​។ ប៉ុន្តែ​នាង​ទុក​លុយ​រកស៊ី​បង្វិល​ជា​ទុន​វិញ​ល្អ​ជាង​។ មកដល់ពេលនេះ​នាង​មាន​ដើមទុន​សម្រាប់ មុខ​របប​អន​ឡាញ​នេះ​ចូល​ខ្ទង់​ជិត​៤០​ម៉ឺន​ដុល្លារ​ទៅហើយ​។​

អ្នកនាង មាស សុវណ្ណ​រត ហៅ “​រតនា​” នៅក្នុង ឆ្នាំ​២០១៩ នាង​តែងតែ​ទទួលបាន​ការងារ​ជា​ពិធី ការិនី​ជាប់​រហូត​និង​ធ្វើ​ការងារ​ស្នូល​រាល់​ថ្ងៃជា​អ្នក​ទីផ្សារ​ហើយ​អ្វីដែល​ពិសេស​សម្រាប់​នាង នោះ​គឺ​ជោគជ័យ​លើ​មុខ​ជំនួញ​អន​ឡាញ​ជាមួយនឹង​ក្រុមហ៊ុន​គ្រឿងសម្អាង NNP​។​
​ ​
​ចាប់​តាំងពីដើម ឆ្នាំ​២០២០ នាង​កាន់​តែមាន​ភាពជឿជាក់​និង​ទុកចិត្ត​បោះទុន​ជាច្រើន​ម៉ឺន​ដុល្លារ បោះទុន​ជាមួយ​អ្នកជំនួញ​ស្រី​ដ៏​ល្បីឈ្មោះ​គឺ​អ្នកស្រី ទ្រី ដា​ណា ក្លាយ ម្ចាស់​ប្រេន NUNA រហូត​ទទួលបាន​ការគាំទ្រ​មានកូន​ក្រុម និង​តំណាង​ចែកចាយ​រហូតមក​ពេលនេះ​ជាង​១៣០០ នាក់​ទូទាំងប្រទេស​កម្ពុជា​។​

ពិធី​ការិនី រតនា ជា​មនុស្ស​ស្រី​ពូកែ​ធ្វើ​ការងារ​ក្នុងសង្គម និង​ជា​ភរិយា​ល្អ​ដែល​ខំប្រឹងប្រែង​រកស៊ី បន្តាក់​ទុកដាក់​មិន​ងាយ​នឹង​ទិញ​របស់​ថ្លៃ ឬ​របស់ទំនើប ខណៈ​នាង​ជា កូនស្រី​អាជីវករ​នៅ ខេត្តកំពត​។​
​ ​
​តារា​រូបនេះ​កន្លងមក​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ជួយ​ដល់​អ្នកក្រ​ជីវភាព​ខ្វះខាត​ត្រូវបាន​មហាជន​សរសើរ​ថា នាង​ឧស្សាហ៍​ធ្វើ​ការងារ​សង្គម និង​ចូលរួម​សកម្មភាព​សប្បុរសធម៌​ក្នុងពេល​មាន វិបត្តិ​ជំងឺ​កូ​វិដ​១៩ ផ្ទុះឡើង​៕ ដោយៈ បូ​រិ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម