ក្រឡាប់​រថយន្ដ​យី​ឌុប​ដឹក​ស្មៅ ស្លាប់​២​នាក់​របួស​៧​នាក់ ក្នុងស្រុក​កែវ​សីមា​

226
ចែករម្លែក

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: ព័ត៌មាន​បឋម​នៅ​ម៉ោង​២​និង​៣០​នាទី​រំលង​អ​ធ្រា​ត្រឈានចូល​ថ្ងៃទី​១០​សីហា​២០២០ បាន​ឲ្យ​ដឹងថា បុរស​ជា​កម្មករ​២​នាក់​បាន​ស្លាប់​ក្រោម​ផ្ទាំង​ស្មៅ និង​ប្រុស​ស្រី​៧​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល​។​

​សេចក្តីរាយការណ៍​បាន​បញ្ជាក់ថា ជនរងគ្រោះ​ទាំងអស់​បាន​រង​នូវ​ការស្លាប់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​ប្រភេទ​យី​ឌុប​ក្បាល​ពណ៌​ស និង​ទ្រុង​ពណ៌​ផ្ទៃមេឃ ពាក់​ផ្លាកលេខ ភ្នំពេញ ៣A-១៦៣១ នៅចំណុច​បង្គោលគីឡូម៉ែត្រ​លេខ​៧៦ ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​នគរបាល​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា រថយន្ត​​ខាងលើ​បានដឹកផ្ទាំង​ស្មៅ​(​ស្មៅ​ទុក​ដាំ​វិញ​) ទិសដៅ​ពី​ភ្នំពេញ​ទៅ​ទី​រួម​ខេត្តមណ្ឌលគិរី​។ លុះដល់​ចំណុចកើតហេតុ ក្នុងស្ថានភាព​ផ្លូវ​ឡើង​ទួល រថយន្ត​បាន​ថយក្រោយធ្លាក់​ចេញពី​ផ្លូវ​ចូលក្នុង​លូ​ខាងស្តាំ​ដៃ​។ សមត្ថកិច្ច​បន្តថា បុរស​កម្មករ​២​នាក់​ត្រូវ​ផ្ទាំង​ស្មៅ​កប់​ពីលើ​បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង និង​ជនរងគ្រោះ​ចំនួន​៧​នាក់ បា​នប​ញ្ជួ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​ក្នុងស្រុក​កែវ​សីមា ចំពោះ​តៃកុង បាន​រត់​គេចខ្លួនបាត់​ស្រមោល​។​

​បច្ចុប្បន្ន​នគរ​បាលច​រា​ចរណ៍​កំពុង​អន្តរាគមន៍​នៅ​ចំណុចកើតហេតុ​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម