ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ជា​ទឹកជំនន់​សម្លាប់​មនុស្ស​៥៨​នាក់ នៅ​ទូទាំង​ប្រទេស​ប៉ា​គី​ស្ថាន​

188
ចែករម្លែក

​ភ្លៀង​ធ្លាក់​ខ្លាំង​រយៈពេល​៣​ថ្ងៃ​ដែល​បាន​បង្ក​ជា​ទឹកជំនន់​បាន​សម្លាប់​មនុស្ស​យ៉ាងតិចណាស់​ចំនួន​៥៨​នាក់ នៅ​ទូទាំង​ប្រទេស​ប៉ា​គី​ស្ថាន ខណៈ​ដែល​កងទ័ព​ជាមួយនឹង​ទូក​សង្គ្រោះ​កាលពី​ថ្ងៃអាទិត្យ​ទី​៩​សីហា​​បាន​ប្រញាប់ប្រញាល់​ដើម្បី​ជម្លៀស​ប្រជាជន​ចេញ​តំបន់​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ខេត្ត​ស៊ី​ង​(Sindh) និង​ខេត្ត​បា​លូ​ជី​ស្ថាន​(Baluchistan) នៅ​ភាគ​នីរតី​នៃ​ប្រទេស​នេះ​។

​ជា​រៀងរាល់ឆ្នាំ ទីក្រុង​ជា​ច្រើន​នៅ​ប្រទេស​ប៉ា​គី​ស្ថាន ទទួលរង​ជំនន់​ទឹក​រដូវ​ស្សា​ប្រចាំឆ្នាំ​ដែល​ធ្វើឱ្យ​មាន​ការរិះគន់​ចំពោះ​ការ​ធ្វើ​ផែនការ​មិនល្អ​។ ភ្លៀង​រដូវវស្សា​ចាប់ផ្តើម​ពី​ខែ​កក្កដា​ដល់​ខែ​កញ្ញា ក្នុងអំឡុង​​ពេល​នោះ​ទឹកទន្លេ​ឡើង​ហូរហៀរ បណ្តាលឱ្យ​ខូចខាត​ដំណាំ​និង​ហេដ្ឋារចនាសម្ព័ន្ធ​។​

​ជំនន់​ទឹកភ្លៀង​ក៏​បាន​ធ្វើឱ្យ​ខូចខាត​ផ្ទះ​ប្រហែល​១០០​ខ្នង​និង​ធ្វើឱ្យ​ខូចខាត​ដល់​ប្រឡាយទឹក​មេ​និង​ជន់​លិច​ភូមិ​ជា​ច្រើន នៅ​ខេត្ត​ស៊ី​ង ។

​កងទ័ព​បាន​ប្រើ​ទូក​ដើម្បី​ជួយ​សង្គ្រោះ​ប្រជាជន​ដែល​ជាប់​ខ្លួន​នៅ​តំបន់​រងគ្រោះ ហើយ​ដឹក​ពួកគេ​ទៅ​កាន់​ទី​សុវត្ថិភាព​។ ជំរំ​សង្គ្រោះ​ត្រូវបាន​បង្កើតឡើង ហើយ​ស្បៀងអាហារ​ត្រូវបាន​ផ្តល់​ដល់​ប្រជាជន​ដែល​​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាំងនោះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

ភ្លៀង​ធ្លាក់​ខ្លាំង​រយៈពេល​៣​ថ្ងៃ បាន​បង្ក​ជា​ទឹក​ជំនន់​នៅ​ទូទាំង​ប្រទេស​ប៉ា​គី​ស្ថាន

​កងទ័ព​បាន​ប្រើ​ទូក​ដើម្បី​ជួយ​សង្គ្រោះ​ប្រជាជន​ដែល​ជាប់​ខ្លួន​នៅ​តំបន់​រងគ្រោះ

ទីតាំងផ្សាយពាណិជ្ជកម្ម