ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០

75
ចែករម្លែក

ឆ្នាំជូត
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​នូវ​បញ្ហា​ល្អក់កករ​និង​មានរឿង​រាវ​ច្រើន​ចំពោះមុខ​។ បើ​មានការ​ប្រកបការងារ​តែងមាន​ការរាំងស្ទះ​ប៉ុន្តែ​យ៉ាង ណា​បើ​លោកអ្នក ធ្វើ​យឺតៗ​ហើយ​ប្រុងប្រយ័ត្ន​ក៏​ពុំមាន​បញ្ហា​អាក្រក់​យាយី​ដែរ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​មាន​បើក​របរ​រយះពេល​ខ្លីៗ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​ហើយ​ពិសេស​អ្នក​ជួញ ឆ្ងាយ​តែង​អាច​ប្រមូល​ផល​តូចធំ​គ្រាន់​ជាទី​ពេញ ចិត្ត​ផងដែរ​។​

​រីឯ​បញ្ហា​សេចក្តី​ស្ន​ហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​រឿង​ងាយ​ប្រេះស្រាំ​និង​ងាយ​ឈា​ដល់​ការបែកបាក់​៕

ឆ្នាំឆ្លូវ
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ភ្លឺ​ថ្លា បញ្ហា​ឈ្លាសវៃ​ហើយ​តែង​ទទួល ជោគជ័យត្រឡប់មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឃើញថា​មិនមាន​ទាស់ខុស​អ្វី​ដែរ​ព្រោះ​ផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​ខ្លះ​ដែរ​។​ការរស់នៅ​ពិសេស​ក្នុង​គ្រូ​សារបើ​មាន​ជម្លោះ​វិវាទ ហើយ​យក​ឱកាស​នេះ​ធ្វើការ​ដោះស្រាយ​ជាការ ប្រសើរ​បំផុត​ព្រោះ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​អាច​បែរមក​ល្អូកល្អិន​យ៉ាង​ឆាប់រហ័ស​ទៀតផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​កាក់កប​ល្អ​ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​ផ្តល់​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​ដែរ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

ឆ្នាំខាល
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​បណ្តាក់ទុន​ឬ​ពង្រីក​ទុន​ធ្វើ​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។ ​ក្រៅពីនេះ​បើ​លោក អ្នក​ចង់​បង្កើត​ការងារ​អ្វីមួយ​ផង​ក៏​តែង​អាច​ទទួលផល​ប្រយោជន៍​មកវិញ​យ៉ាងច្រើន​ជាក់​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​វិញ​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​ហើយក៏​មាន​សុខដុម​ប្រពៃ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

ឆ្នាំថោះ
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ឱកាស​ភ្លាត់ស្នៀត​នោះ​មាន​ខ្ពស់​គួរសម​។​ការប្រកប​ការងារ​មិនត្រូវ​ធ្វើ​អ្វី​សំខាន់​ពេក​ឡើយ​ពីព្រោះថា​ផល​លំបាក​នោះ​មាន​ច្រើន​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​បើ​ឃើញថា​កំពុង​ដាំ​ក្បាល​ចុះ​ខ្លាំង​លោកអ្នក​បើ​មិនមាន​ការគិតគូរ​ឱ្យ​ដិតដល់​ទេនោះ​គ្រោះ​រង្គោះរង្គើ​ប្រាក់​ទ្រព្យ​ពិតជា​កើតឡើង​ពុំខាន​ឡើយ​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មិន​ត្រូវយក​បញ្ហា​ផ្លូវភេទ​មក​ពាក់ព័ន្ធ​ឡើយ​ពីព្រោះ​នាំមក​នូវ​ក្តី​វិនាស​ព្រាត់ប្រាស់​និង​ទុក្ខសោក​ប៉ុណ្ណោះ​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​ប្រាក់កាស​ឬ​ការបណ្តាក់ទុន​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​តែង​ផ្តល់ឱ្យ​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឃើញថា​មិនមាន​ទាស់ខុស​អ្វី​ដែរ​ព្រោះ​ផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​បើ​មាន​ផែនការ​អ្វី​សម្រាប់​រៀបចំ​ជា​គ្រួសារ​ហើយ​ខ្នះខ្នែង​ធ្វើ​តែង​ជោគជ័យ​ដូច​បំណង​៕

ឆ្នាំម្សាញ់
​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​លោកអ្នក​មិនត្រូវ​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​ឡើយ​នាំ​តែ​កើត​បញ្ហា​ជម្លោះ​វិវាទ​ឡើង​ប៉ុណ្ណោះ​។​លោកអ្នក​ត្រូវ​រវាសរវៃ​ដៃជើង​ទើប​កិច្ចការងារ​រីកលូតលាស់​ជាង​នេះ​ទៅរួច​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​លោកអ្នក​ត្រូវ​រែកពន់​ភាពលំបាក​លំបិន​មិនតិច​ដែរ​ទេ​ព្រោះតែ​ចំណូល​តិច​ឯ​ការចំណាយ​វិញ​គ្រប់​សារពើ​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មានចិត្ត​ស្រាល​ផ្ទុក​កំហឹង​ក្នុង​ខ្លួន​នាំ​កើត​តែ​រឿង​រាវ​ឥតមាន​ធូរស្បើយ​ហើយ​អាច​នឹង​ឈានដល់​ការបែកបាក់​៕

ឆ្នាំមមី
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើជា​ស្ត្រី​តែង​កើត​នូវ​បញ្ហា​តប់​ប្រ​ម៉​ល់​ច្រើន​ពិសេស​ការប្រកប​ការងា​រតែង​មិន​សម្រេច​ជោគជ័យ​ថែមទៀត​។​សម្រាប់​បុរស​វិញ​តែង​មានរឿង​រាវ​នឿយណាយ​ពិសេស​អាច​កើត​បញ្ហា​តូចធំ​ព្រោះតែ​កិច្ចការងារ​ធ្វេសប្រហែស​ណាមួយ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានដំណើរ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ជ​ម្រោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំមមែ
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ​ធ្វើឱ្យមាន​ភាពស្រស់​ស្រាយ​និង​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅ​មុខជា​សន្សឹមៗ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​រយះពេល​នេះ​មុននឹង​ចង់​ចុះ​ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​សឹម​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្ករឿង​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានតែ​ការ​រឹងរូស​និង​ចង់​ចាញ់ឈ្នះ​គ្នា​៕

ឆ្នាំវក
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​ទោះ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​បន្តិច​ពិតមែនតែ​យ៉ាងណា​ការប្រកប​ការងារ​មានការ​រលូន​ល្អ​ដូច​សព្វមួយដង​ទេ​។​ក្នុងពេល​នេះដែរ​ទ្រព្យ​សំណាង​របស់លោក​អ្នក​មិន​ទៀងទាត់​ឡើយ ម្ល៉ោះហើយ​មិន​គប្បី​ធ្វើ​អ្វី​ហក់លោត​ពេក​ឡើយ ប្រយ័ត្ន​ជួប​រឿង​ស៊យ​ណាមួយ​អស់​ប្រាក់កាស​ពី​ខ្លួន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​អាច​រកប្រាក់​ចំណូល​គ្រាន់​ទប់ទល់​ក្នុង​ការចាយ​ដែរ​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ទោះ​មាន​ភាព​ប្រទាំង​ប្រទើស​ចំពោះ​គ្នា​បន្តិច​ក្តី​តែ​យ៉ាងណា​ក៏​ចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​៕

ឆ្នាំរកា
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្រស់ស្រាយ​ហើយ​ធ្វើ​អ្វី​ក​ក៏​តែង ជឿនលឿន​ទៅមុខ​សន្សឹម​ផង​។​លោកអ្នក​បើ​មានការ​ប្រជែង​ក្នុង​រឿង​អ្វីមួយ​តែង​អាច​ដណ្តើម​ប្រៀប​ហើយ​យកជ័យ​ជំនះ​លើ​ដៃគូ​សត្រូវ​ទៀតផង​។​អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម​ឯ​ផល​កម្រៃ​ទៀតសោត​ក៏​អាច​ប្រមូល​ចូល​ផ្ទះ​វិញ​គ្រាន់​ជាទី​កក់ក្តៅ​ដែរ​។​ការរស់នៅ​ស្ត្រី​ចូរ​ប្រយ័ត្ន​ការឈឺ​ខ្លួនប្រាណ​ឬ​ការធ្លាក់​ខ្លួន​ឈឺ​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

ឆ្នាំច
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ជា​ស្ត្រី​បើ​បានធ្វើ​បុណ្យ​ដាក់​ទាន់​កាន់តែ​ប្រសើរ​ពីព្រោះថា​អាច​រំដោះគ្រោះ​យាយី​បាន​ផង​។​ក្រៅពីនេះ​ការប្រកប​ការងារ​អ្វី​ត្រូវធ្វើ​ដោយ​សន្សឹមៗ​កុំ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​កើត​តែ​រឿង​រាវ​អំពល់ទុក្ខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួបតែ​រឿង​ប្រទាំង​ប្រទើស​មិន​ស្ទើរ​ដែរ​ទេ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​៕

ឆ្នាំកុរ
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ផល​លំបាក​ដែល​កើតមាន​នឹង​ធូរស្បើយ​ទៅវិញ​ខ្លះ​ហើយ​បញ្ហា​ដែល​ធ្លាប់តែ​អុកឡុក​យាយី​ក៏​ចាប់ផ្តើម​ពី​តានតឹង​មក​ធូរស្រាល​ហើយ​ភាព​ប្រទាំង​ប្រទើស​ក៏​ចាប់ផ្តើម​ស្ងប់​សុខ​ឡើងវិញ​។​ការប្រកប​ការងារ​ទោះ​ទីជិត​ឆ្ងាយ​ឃើញថា​មិន​ហុច​ផល​ល្អ​ប៉ុន្មាន​ទេពី​ព្រោះថា​ផល​អាក្រក់​នៅ​យាយី​នៅឡើយ​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កជម្លោះ​ដោយ​ប្រការ​ណាមួយ​។​

​ឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ក្នុងថ្ងៃនេះ​មាន​ភាពជឿនលឿន​ទៅមុខ​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម