រី​យ៉ូ ហ្វឺ​ឌី​ណាន ផ្តល់​ដំបូន្មាន​ដល់​កីឡាករ ហ្គា​រ៉េត បេ​ល

171
ចែករម្លែក

រី​យ៉ូ ហ្វឺ​ឌី​ណាន (Rio Ferdinand) អះអាងថា អ្នកគាំទ្រ​បាល់ទាត់​ត្រូវបាន​បដិសេធ​ឱកាស​បាន ឃើញ​កីឡាករ​ប្រកបដោយ​ទេពកោសល្យ ហ្គា​រ៉េត បេ​ល (Gareth Bale)​បញ្ចេញ​សមត្ថភាព ខណៈ​កីឡាករ​រូបនេះ​ជាប់គាំង​ជាមួយ​ក្លិប Real Madrid ។​
​ ​
​កីឡាករ​សញ្ជាតិ​វ៉េ​ល​រូបនេះ​អវត្តមាន​ពី​ក្រុម​ជម្រើស​របស់ Real Madrid អំឡុងពេល​ប្រកួត ជាមួយ​ក្រុម Manchester City នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​កាលពី​ថ្ងៃ​សុ​ក្រុ ហើយ​ត្រូវបាន​គេ ថត​ឃើញ​កំពុង​វាយ​កូន​ហ្គុ​ល​ហ្វ៍​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​នៅ​ល្ងាច​ដែលមាន​ការប្រកួត​នេះ​។​
​ ​
​បេ​ល ជិត​នឹង​ចាក​ចេញពី​ក្លិប Real Madrid ហើយ​កាលពី​ពីរ​រដូវ​កាល​កន្លងមក ប៉ុន្តែ​នៅមាន ការមិន​ដាច់ស្រេច​ជាមួយ​គ្រូបង្វឹក​លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) ធ្វើ​ឲ្យ​កីឡាករ រូបនេះ​បន្ត​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​ទៀត​។​
​ ​
​អតីត​កីឡាករ​ក្លិប Spurs រូបនេះ​ទើបនឹង​លេង​បាន​ពីរលើក​ប៉ុណ្ណោះ ចាប់តាំងពី​វិស័យ​បាល់ទាត់ ចាប់ផ្តើម​ឡើងវិញ ដោយ​លេង​ជា​កីឡាករ​បម្រុង អំឡុងពេល​ឈ្នះ​ក្រុម Eibar ៣-១ កាលពី​ខែ មិថុនា ហើយ​បន្ទាប់មក​បានបង្ហាញ​មុខ​បាន​៧១​នាទី អំឡុងពេល​ប្រកួត​ឈ្នះ​ក្រុម Mallorca ២-០ នៅក្នុង​ទឹកដី​១០​ថ្ងៃក្រោយ​។​
​ ​
​លោក ហ្វឺ​ឌី​ណាន អតីត​ខ្សែការពារ​ក្លិប United បាន​និយាយថា វា​គ្រប់គ្រាន់​ហើយ​ហើយ​លោក គិតថា បេ​ល ត្រូវតែ​ចាកចេញ​ពី​ក្លិប Real Madrid ។​
​ ​
​ហ្វឺ​ឌី​ណាន បាន​បន្តថា “​ប្រសិនបើ​អ្នក​ក្រឡេកមើល​ពានរង្វាន់ គាត់​ធ្វើបាន​ច្រើន ហើយ​ចាត់ ទុក​ថា ជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ដែល​ជោគជ័យ​”​។​
​ ​
​ហ្វឺ​ឌី​ណាន បន្ថែមថា “​ប៉ុន្តែ​រឿង​មួយ​ដែល​កំពុងតែ​កើតឡើង គឺថា យើង​កំពុងតែ​បដិសេធ កីឡាករ​ដែលមាន​ទេពកោសល្យ​ម្នាក់​។ យើង​ចង់ឃើញ​កីឡាករ​រូបនេះ​បញ្ចប់​សមត្ថភាព​។ កី​ឡក​រូបនេះ​ធ្លាប់ធ្វើ​បានល្អ​នៅក្នុង​ការប្រកួត ប៉ុន្តែ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ទស្សនា​ការប្រកួត របស់​កីឡាករ​រូបនេះ ហើយ​វា​គឺជា​រឿង​ដ៏​គួរ​ឲ្យ​ខកចិត្ត​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ហ្គា​រ៉េត បេ​ល (Gareth Bale)

ទីតាំងផ្សាយពាណិជ្ជកម្ម