ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត នឹងមិន​អនុញ្ញាត​ឲ្យ​កីឡាករ​ក្រោម​អាយុ​១៩​ឆ្នាំ​ចាកចេញ​នៅ​រដូវ ក្តៅ​នេះ​ទេ​

225
ចែករម្លែក

ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​( Manchester United) នឹងមិន​អនុញ្ញាត​ឲ្យ​កីឡាករ​ណា​ម្នាក់​ក្រោម អាយុ​១៩​ឆ្នាំ​ចាកចេញ​នៅ​រដូវក្តៅ​នេះ​ទេ ស្របពេល​ក្លិប​នេះ​បង្ហាញ​ពី​ភារកិច្ច​គាំទ្រ​ដល់​កីឡាករ ក្មេងៗ​នៅក្នុង​ពេលវេលា​មិន​ច្បាស់លាស់​។​

​កម្មវិធី​ប្រកួត​បាល់ទាត់​យុវជន​នៅ​ទូទាំងប្រទេស​ត្រូវបាន​លុបចោល ហើយ​រដូវ​កាល​នេះ ត្រូវបាន​បញ្ចប់​ចំពេល​មាន​វិបត្តិ​វីរុស​កូ​រ៉ូ​ណា​ស្របពេល​កីឡាករ​មួយចំនួន​ស្ថិតក្នុង​ភាពមិន ច្បាស់លាស់ ខណៈពេល​មិនទាន់​ប្រាកដ​ពី​អ​នា​គត់​របស់ខ្លួន​នៅតាម​ក្លឹប​នានា​។
​ ​
​កីឡាករ​ក្រោម​អាយុ​២៣​ឆ្នាំ​មួយចំនួន​របស់​ក្លិប United ត្រូវបាន​តំឡើង​មកកាន់​ក្របខណ្ឌ​កំពូល ប៉ុន្តែ​មាន​ក្រុមយុវជន​ច្រើន​ទៀត​មិនទាន់បាន​វិលត្រឡប់​មកកាន់​ការហ្វឹកហាត់​វិញ​ទេ​។​
​ ​
​លោក នី​ក ខក​ស៍ (Nick Cox) ជា​ប្រធាន​ថ្នាល​យុវជន​របស់​ក្លិប United និយាយថា United មិនអាច​អនុញ្ញាត​ឲ្យ​កីឡាករ​យុវជន​របស់ខ្លួន​ចាក​ចេញពី​ក្លឹប​នេះ​ចំពេល​មាន​ភាពមិនច្បាស់លាស់​នោះទេ​។​
​ ​
​លោក នី​ក បាន​និយាយថា “​យើង​ធ្វើការ​សម្រេចចិត្ត ស្របពេល​មានការ​បិទ​ប្រទេស ហើយ​វា មិនមែនជា​ពេលវេលា​ដ៏​ស័ក្តិសម ដើម្បី​ជម្រុះ​កីឡាករ​វ័យក្មេង​នោះទេ​”​។​
​ ​
​លោក​បន្តថា “​អ្នកខ្លះ​នឹងមិន​ប៉ះពាល់​ច្រើន​ទេ​។ អ្នកខ្លះ​ទៀត​មាន​ពេលវេលា​ដ៏​ពិបាក​។ ក្លិប​បាល់ ទាត់​មាន​ភារកិច្ច​ក្នុង​ការជួយ​និង​ស្តា​ទម្រង់​លេង​កីឡាករ​វ័យក្មេង​” ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក នី​ក ខក​ស៍ (Nick Cox)

ទីតាំងផ្សាយពាណិជ្ជកម្ម