លូ​កាស ត័​រ​រ៉េ​រ៉ា ព្រលយ​ពាក្យ​ចាក​ចេញពី​ក្លិប​អា​សេណ​ល បន្ទាប់ពី​ជួប​រដូវ​កាល​ដ៏​ខកចិត្ត​

181
ចែករម្លែក

កីឡាករ លូ​កាស ត័​រ​រ៉េ​រ៉ា (Lucas Torreira) បាន​បង្ហើប​ប្រាប់ថា ខ្លួន​កំពុង​ពិចារណា​ពី​អនាគត ជាមួយ​ក្លិប​អា​សេណ​ល​( Arsenal )​ស្របពេល​ក្លឹប​នៅ​ក្របខ័ណ្ឌ Serie A កំពុង​តាមឃ្លាំមើល ស្ថានភាព​កីឡាករ​អ៊ុយ​រុយ​ហ្គា​យ​រូបនេះ អំឡុង​រដូវ​កាល​ដ៏​លំបាក​។​
​ ​
​ការបង្ហាញ​មុខ​នៅ​តំបន់​បម្រើ​សម្រាប់​យុទ្ធនាការ​ដំបូង​នៅ​អង់គ្លេស​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ក្លិប Arsenal សប្បាយចិត្ត បន្ទាប់ពី​កីឡាករ​រូបនេះ​បាន​ផ្ទេរ​ពី​ក្លិប Sampdoria ក្នុងតម្លៃ​២៥​លាន​ផោន​កាលពី រដូវក្តៅ​ឆ្នាំ​២០១៨ ប៉ុន្តែ ត័​រ​រ៉េ​រ៉ា ធ្លាក់​ជើង​អំឡុង​រដូវ​កាល​ឆ្នាំ​២០១៩​និង​២០២០​។
​ ​
​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​បានបង្ហាញ​មុខ​ត្រឹម​១៧​លើក​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក ហើយ​មិន ទទួលបាន​ការធានា​កៅអី​នោះទេ ក្រោម​ការដឹកនាំ​របស់​លោក អ៊ូ​ណៃ អេ​មឺ​រី ហ្វ្រេ​ឌី យុង​បឺ​ក និង​ក្រោម​ការដឹកនាំ​របស់លោក មី​គែល អា​តេ​តា ចំពេល​ក្រុម Arsenal ជួប​រដូវ​កាល​ដ៏​អន់​បំផុត ចាត់​តាំងពី​ឆ្នាំ​១៩៩៤-៩៥​។​
​ ​
​ត័​រ​រ៉េ​ស មិនត្រូវ​បានដាក់​ឲ្យ​លេង​ទេ ខណៈពេល​ក្រុម Arsenal លើក​ពាន FA Cup ក្រោយពី យកឈ្នះ​ក្រុម Chelsea ហើយ​វា​អាចជា​ការប្រកួត​ចុងក្រោយ​សម្រាប់​កីឡាករ​រូបនេះ​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ លូ​កាស ត័​រ​រ៉េ​រ៉ា (Lucas Torreira)

ទីតាំងផ្សាយពាណិជ្ជកម្ម