ក្លិប​មេន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត សម្លឹងមើល​លទ្ធភាព​ផ្ទេរ​អ្នកចាំទី អា​ឡិ​ក មឺ​រ៉េត​

162
ចែករម្លែក

ក្លិប​មេន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​( Manchester United) អាច​នឹង​ងាក​មករក​អ្នកចាំទី អា​ឡិ​ក មឺ​រ៉េត (Alex Meret) របស់​ក្លិប​ណា​ប៉ូ​លី​( Napoli) ប្រសិនបើ ដេវីដ ដឺ ហ្គៀ (David De Gea) ឬ ឌី​ន ហិន​ដឺ​សិន (Dean Henderson) ចាក​ចេញពី​ក្លិប​នៅ​រដូវក្តៅ​នេះ​។​
​ ​
​ដឺ ហ្គៀ វ័យ​២៩​ឆ្នាំ​ដែលមាន​កំហុស​ច្រើន ស្របពេល ហិន​ដឺ​សិន វ័យ​២៣​ឆ្នាំ​មិនទាន់​ច្បាស់ សម្រាប់​ក្រុម​ជម្រើស​ដំបូង មានន័យថា ក្លិប United កំពុង​តាម​ប្រមាញ់ មឺ​រ៉េត វ័យ​២៣​ឆ្នាំ​។​
​ ​
​តាម​សេចក្តីរាយការណ៍​អះអាងថា លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) នៅ​ចាត់ទុក ដឺ ហ្គៀ ជា​ជម្រើស​ទី​១​នៅ​ពហុ​កីឡដ្ឋាន Old Trafford នៅឡើយ​។​
​ ​
​ការធ្វើ​បែបនេះ​មានន័យថា ហិន​ដឺ​សិន ត្រូវបាន​បញ្ជូន​ចេញលេង​ខ្ចី​ជើង​ជាថ្មីទៀត​ជាមួយ​ក្លិប Sheffield United ហើយ​កីឡាករ​រូបនេះ​ចង់​បន្ត​លេង​នៅ​ពហុ​កីឡដ្ឋាន Bramall Lane ។​
​ ​
​សឺ​ជី​អូ រ៉ូ​ម៉េ​រ៉ូ នឹង​បន្ត​ពេលវេលា​របស់ខ្លួន ក្នុងឋានៈ​ជា​កម្លាំង​ជំនួយ​សម្រាប់​ក្រុម United ។ មឺ​រ៉េត គឺជា​កីឡាករ​ដែល​លោក សូល​ស្យែ​រ នឹង​បង្វែរ​ចំណាប់អារម្មណ៍​ទៅលើ ប្រសិនបើ​កីឡាករ ជម្រើស​ណា​ម្នាក់​ក្នុងចំណោម​កីឡា​ករបី​រូបនេះ​ចាកចេញ​។​
​ ​
​អ្នកចាំទី​សញ្ជាតិ​អ៊ីតាលី​រូបនេះ​ធ្លាប់​លេង​ឲ្យ​ជម្រើស​យុវជន​ក្រោម​អាយុ​១៦​ឆ្នាំ​រហូតដល់​ក្រុម ជម្រើស​ឈុត​ធំ​។ មឺ​រ៉េត បាន​បង្ហាញមុខ​លើកដំបូង​នៅ​អ៊ីតាលី​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

អ្នកចាំទី អា​ឡិ​ក មឺ​រ៉េត (Alex Meret)

ទីតាំងផ្សាយពាណិជ្ជកម្ម