យ៉ាងហោចណាស់​៤៣​នាក់​ស្លាប់​ក្នុង​បំណាក់​ដី​នៅ​ឥណ្ឌា​

211
ចែករម្លែក

​ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៩​សីហា​ថា សាកសព​មនុស្ស​យ៉ាង​តិច​៤៣​នាក់​ត្រូវបាន​រកឃើញ​បន្ទាប់​ពី​ការបា​ក់ដី​ធំ​មួយ​បង្កឡើ​ដោយការ​ធ្លាក់​ភ្លៀង​រដូវ​វស្សា​ដែលបាន​បក់​នាំយក​កម្មករ​ចម្ការ​​តែ​រាប់សិប​នាក់​នៅ​ឥណ្ឌា​ភាគ​និរតី​។​

​ការបា​ក់ដី​បាន​កើតឡើង​នៅ​ស្រុក​មួយ​ក្នុង​រដ្ឋ​កេ​រ៉ា​ឡា កាលពី​ថ្ងៃ​សុក្រ​និង​ការ​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​រារាំង​ការងារ​ការស្វែងរក​និង​សង្គ្រោះ​។​ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ដល់​៤៣​នាក់​កាលពី​រសៀល​ថ្ងៃអាទិត្យ​​និង​ជា​ច្រើន​នាក់​ទៀត​នៅ​កំពុង​បាត់​ខ្លួន​។​

​ភ្លៀង​រដូវវស្សា​មាន​សារសំខាន់​ដើម្បី​នាំ​ទឹក​ចាក់​បំពេញ​ទន្លេ​ង​បឹងបួ​និង​ទឹក​ក្រោម​ដី​ឡើងវិញ តែ​វា​ក៏បង្ក​មហន្តរាយ​ជា​ទូទៅ​ផង​ដែរ​នៅ​អាស៊ី​ខាងត្បូង​។​មនុស្ស​ជាង​៣០០​នាក់​បាន​ស្លាប់​ដោយ​ទឹកជំនន់​និង​​ការបា​ក់ដី​នៅ​ឥណ្ឌា បង់​ក្លា​ដែស​និង​នេ​ប៉ា​ល់នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

​បុគ្គលិក​ជួយសង្គ្រោះ​ស្វែងរក​អ្នក​នៅ​រស់​នៅ​កន្លែង​បាក់​ដី​មួយ​នៅ​ក្រុង​ស្រុក​អ៊ីឌូ​ក​គី ក្នុង​រដ្ឋ​កេ​រ៉ា​ឡា​កាលពី​ថ្ងៃ​៧​សីហា​

ទីតាំងផ្សាយពាណិជ្ជកម្ម