កិច្ចចរចា​សន្តិភាព​អា​ហ្វ​ហ្គានី​ស្ថាន​ជិត​សម្រេច បន្ទាប់ពី​មាន​ការព្រមព្រៀង​ដោះលែង​អ្នកទោស​តា​លី​បង់​

185
ចែករម្លែក

​ប្រធាន​ក្រុមប្រឹក្សា​សន្តិភាព​នៃ​ក្រុង​កា​ប៊ុល​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៩​សីហា​ថា​រដ្ឋាភិបាល​អា​ហ្វ​ហ្គានី​ស្ថាននិង​ក្រុមតា​លីបង់ កំពុង​ធ្វើការ​ចរចា​សន្តិភាព​ដែល​ជិត​នឹង​សម្រេច បន្ទាប់​ពី​មន្ត្រី​សំខាន់​​និង​ថ្នាក់ដឹកនាំ​អា​ហ្វ​ហ្គានី​ស្ថានបាន​យល់ព្រម​ដោះលែង​អ្នកទោ​សសកម្ម​ប្រយុទ្ធប្រហែល​៤០០ នាក់​។​

​ជោគវាសនា​របស់​ពួក​អ្នកទោស​ទាំងនោះ​គឺជា​ឧបសគ្គ​ដំបូង​ដែល​ត្រូវ​ដោះស្រាយ​នៅក្នុង​ការចាប់ផ្តើម​កិច្ចចរចា​សន្តិភាពរ​វា​ង​ភាគី​សង្គ្រាម​ទាំង​២​ដែល​បាន​ប្តេជ្ញា​ថា​នឹង​បញ្ចប់​ការដោះដូរ​អ្នកទោស​នៅ​​មុន​ពេល​ការចរចា​អាច​ចាប់ផ្តើម​។​

​សេចក្តីសម្រេច​នេះ​ត្រូវបាន​អនុម័ត​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​អា​ហ្វ​ហ្គានី​ស្ថានរយៈ​ពេល​៣​ថ្ងៃ​ជាមួយនឹង​ក្រុម​មេដឹកនាំ​កុលសម្ព័ន្ធ​និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ដែល​បាន​ចូលរួម​ដើម្បី​ធ្វើ​សេចក្តីសម្រេច​​ចិត្ត​លើ​បញ្ហា​ចម្រូងចម្រាស​ពាក់ព័ន្ធ​នឹង​ការដោះលែង​នេះ​។​

​លោក អាតេ​ហ្វា តា​យេប សមាជិក​នៃ​ក្រុម​មេដឹកនាំ​កុលសម្ព័ន្ធ​នេះ បានប្រកាសថា “​ត្រូវ​លុបចោល​ឧបសគ្គ​នានា​ដែល​រាំង​ស្ទាក់​ដល់​ការចាប់ផ្តើម​ចរចា​សន្តិភាព​។ ត្រូវ​បញ្ឈប់​ការ​បង្ហូរ​ឈាម​និង​ផ្តល់​​សេចក្តីសុខ​ដល់​សាធារណៈជន ។ រដ្ឋាភិបាល​បាន​យល់ព្រម​ដោះលែង​អ្នកទោស​៤០០ នាក់​តាម​ការទាមទារ​របស់​ក្រុម​តា​លី​បង់​”​។​

​សារព័ត៌មាន​AFP បាន​រាយការណ៍​ថា អ្នកទោស​ជាច្រើន​ត្រូវបាន​ចោទប្រកាន់​ពី​បទល្មើស​ធ្ងន់ធ្ងរ​ដោយ​រួមទាំង​អ្នកពាក់ព័ន្ធ​ជាច្រើន​ក្នុង​ការវាយប្រហារ​ជាច្រើន​លើក​ដែល​បានសម្លាប់​ជន​អា​ហ្វ​ហ្គាន​​និង​ជនបរទេស​ជាច្រើន​នាក់ រួមមាន​ទាំង​អ្នកទោស​ជាង​១៥០​នាក់​ដែល ជាប់ទោស​ប្រហារជីវិត​។​

​កិច្ចប្រជុំ​ស្តីពី​ការដោះលែង​អ្នកទោស​នេះ ក៏​បាន​ស្នើ​ឱ្យ​មាន​បទ​ឈប់​បាញ់​ជាបន្ទាន់​រយៈពេល​យូរ​ផងដែរ​នៅ​ប្រទេស​នេះ​៕

កិច្ចប្រជុំ​អា​ហ្វ​ហ្គានី​ស្ថានដ៏​ធំ បានសម្រេច​ដោះលែង​អ្នកទោស​តា​លី​បង់​រាប់រយ​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម