​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ចុះ​ចែក​ពូជ​ត្រី​,​កង្កែប​នៅ​ខេត្តកំពង់ស្ពឺ​

166
ចែករម្លែក

ដោយ​:​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​:​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បានអញ្ជើញ​ចុះ​ចែក​ពូជ​ត្រី​,​កង្កែប​និង​សម្ភារ​ចិញ្ចឹមសត្វ​មួយចំនួន​ជូន​ដល់​គ្រួសារ​មកពី​៣​ឃុំ​​(​ឃុំ​និទាន​,​ឃុំ​ពោធិ​អង្គ្រង​,​និង​ឃុំ​ពោធិ​ចម្រើន)​ក្នុងស្រុក​គងពិសី ​និង​ស្រុក​បសេដ្ឋ​ខេត្តកំពង់ស្ពឺ​ កាលពី​រសៀល​ថ្ងៃទី​៩​ខែសីហា ​ឆ្នាំ​២០២០​។​

​ក្នុងឱកាសនោះលោក​វេ​ង​ សាខុន ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​ជួប​សំណេះសំណាល​និង​ពាំ​នាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើ​ដោយ​ក្តី​នឹករលឹក​អំពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ​ជានិច្ច​កាល​សម្ដេច​តែងតែ​ចង់ដឹង​អំពី​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​តាមរយៈ​ក្រុមការងារ​ចុះជួយ​តាម​បណ្ដា​ក្រុង​,​ស្រុក​ឬក៏​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ដែល​បាន​ចុះ​មកជួប​ដោយផ្ទាល់​ជាមួយ​​ប្រជាពលរដ្ឋ​។​


​លោក​បាន​បន្តថាៈ ក្រោយពី​ទទួល​បានកូន​ត្រី​កង្កែប​ចំណី​សត្វ​និង​សម្ភារ​ទាំងអស់​នេះហើយ​ សូម​បងប្អូន​ខិតខំ​ចិញ្ចឹម​តាម​លក្ខណៈ​បច្ចេកទេស​ដែល​អ្នកជំនាញ​បាន​ណែនាំ​ដើម្បី​ទទួលបាន​ផល​តាម​ការរំពឹងទុក​ក្នុងការ​ផ្គត់ផ្គង់​ជីវភាព​ ក៏ដូចជា​តម្រូវការ​ទីផ្សារ​។​ក្រៅ​អំពី​ចិញ្ចឹមសត្វ​ដែល​បាន​ចែកជូន​នាពេលនេះ​ សូមឱ្យ​បងប្អូន​ត្រូវខិតខំ​ចិញ្ចឹមសត្វ​និង​បង្កើន​ផល​ដាំ​ដំណាំ​រួមផ្សំ​ដើម្បី​លើកស្ទួយ​ជីវភាព​គ្រួសារ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​បន្ថែមទៀត​។​

​សូមបញ្ជាក់ថា​ ការចែក​ពូជ​ត្រី​កង្កែប​និង​សម្ភារ​ចិញ្ចឹមសត្វ​មួយចំនួន​ គ្រួសារ​មកពី​៣​ឃុំ​ទទួល​ពូជ​សម្ភារ​មាន​ចំនួន​៥៣​គ្រួសារ ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ពូជ​ត្រី​អណ្តែង​ចំនួន​៧០០​ក្បាល​ ពូជ​កង្កែប​៤០០​ក្បាល​ តង់​ចិញ្ចឹម​ត្រី​១ -​ចំណី​មួយ​គ្រួសារ​ចំនួន៤​បាវ៕S/​សរន/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម