បើក​កង់​បី​ឥណ្ឌា​លឿន​ទៅបុក​រថយន្ត​ពេញទំហឹ​ងបណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់

163
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​រងរបួស​ធ្ងន់ បន្ទាប់ពី​បើក​កង់​បី​ឥណ្ឌា​យ៉ាង​លឿន​ទៅបុក​រថយន្ត​កាមរី​បា​ឡែ​ន​ពេញទំហឹង កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​ចន្ទ ទី​១០ ខែសីហា ឆ្នាំ​២០២០ ត្រង់ចំណុច​មុខ​សាកលវិទ្យាល័យ​កម្ពុជា ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។​

​អ្នកបើក​កង់​បី​ឥណ្ឌា​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ កង់​បី​ពណ៌​ស ពាក់​ផ្លាកលេខ ស្វាយរៀង 1L 6544 រងរបួស​ធ្ងន់​។ ចំណែក​រថយន្ត​ម៉ាក​កាមរី បា​ឡែ​ន ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 2AK 5115 មិនមាន​រងរបួស​នោះទេ​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​គេ​ឃើញ​បុរស​ម្នាក់​បាន​បើករថយន្ត ម៉ាក​កាមរី​បា​ឡែ​ន បើក​តាម​បណ្ដោយ​ផ្លូវ​ណត​ព្រី​ត ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​បត់​ឆ្វេង​ដៃ​ ។​កំពុងតែ​បត់​ស្រាប់​តែមាន​ម៉ូតូ​កង់​បី​ឥណ្ឌា​បើកដោយ​បុរស​ម្នាក់​តាម​បណ្ដោយ​ផ្លូវ​ណត​ព្រី​ត ទិសដៅ​ពី​ជើង​មក​ត្បូង​វិញ​បញ្ច្រាសទិស​គ្នា​យ៉ាង​លឿន មក​បុក​ចំ​ទ្វារ​ខាងក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​កង់​បី​ខូចខាត​កង់​ខាងមុខ​និង​បែក​កញ្ចក់​រងរបួស​អ្នកបើក​ធ្ងន់ ភ្លាមៗ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​មន្ទី​ពេទ្យ​សង្គ្រោះ​ជីវិត​ផងដែរ​។ ចំណែក​រថយន្ត​រង​ការខូចខាត​តិចតួច​មិនមាន​រងរបួស​អ្នកបើករថយន្ត​នោះទេ​។ ភ្លាមៗ​សមត្ថកិច្ច​មូលដ្ឋាន​បានមក​ដល់​ក៏​នាំ​អ្នកបើករថយន្ត​ទៅ​ប៉ុ​ស្ដិ៍​នគរបាល​រដ្ឋបាល​អូរ​បែកក្អម ដើម្បី​សួរនាំ​និង​បន្ត​តាម​នីតិ​វិធី​។​

​ក្រោយមក​សមត្ថកិច្ច​ជំនាញ ចុះមក​វាស់វែង​យក​រថយន្ត និង​កង់​បី​ទៅ​រក្សាទុក​នៅ​អធិការ​ខណ្ឌ​សែន​សុខ រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម