​ធនាគារ PPCBank មាន​សុទិដ្ឋិនិយម​ចំពោះ​វិស័យសេដ្ឋកិច្ច​នៅ​កម្ពុជា​

195
ចែករម្លែក

ដោយៈ​ពន្លក​/​ភ្នំពេញៈ​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០២០​ថ្ងៃនេះ ​ធនាគារ​ភីភី​ស៊ី​ប៊ែ​ង​(PPCBank)​បានធ្វើការ​ប្រកាស​ជា​ផ្លូវ​ការបើក​សាខា​ពីរ​បន្ថែមទៀត​ដែល​ធ្វើឱ្យ​ចំនួន​សាខា​សរុប​កើន​រហូតដល់​២៣​ ជាមួយនឹង​ទូ​ATM​ចំនួន​៦២​នៅ​ទូទាំងប្រទេស​។​សាខា​ធនាគារ​PPCBank​ថ្មី​ទាំងពីរ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ដំណើរការ​និង​បម្រើ​អតិថិជន​របស់ខ្លួន​នៅលើ​មហាវិថី​ព្រះសីហនុ​និង​លើផ្លូវ​ជាតិ​លេខ​៦A​។​

​នៅ​សាខា​ព្រះសីហនុ​អតិថិជន​អាចមក​ទទួលយក​សេវា​ពី​ធនាគារ​ដែល​ដំណើរ​ចាប់ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៨​យប់​ពីថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ​និង​ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៤​ល្ងាច​នៅ​រៀងរាល់ថ្ងៃ​សៅរ៍​ហើយ​សាខា​នេះ​ផងដែរ​ក៏ត្រូវ​បាន​បំពាក់​ដោយ Gold Club ដែលជា​មជ្ឈមណ្ឌល​សម្រាប់​បម្រើ​ដល់​អតិថិជន VIP​។​

Chroy Changvar branch

​សាខា​ជ្រោយចង្វារ​នៅលើ​ផ្លូវជាតិ​លេខ​៦A​នេះ​ត្រូវបាន​បង្កើតឡើង​នៅ​ទីតាំង​ដែល​អំណោយផល​ដល់​អតិថិជន​ទាំង​តំបន់​ជ្រោយចង្វារ​និង​ឫស្សីកែវ​។​តំបន់​ជ្រោយចង្វារ​និង​ឫស្សីកែវ​គឺជា​តំបន់​មួយ​ដែល​ប្រមូលផ្តុំ​ទៅដោយ​សហគ្រាស​ធន​តូច​និង​មធ្យម​។​ហេតុ​ដូច្នេះហើយ ដើម្បី​បំពេញតម្រូវការ​ដល់​ពួកគេ សាខា​ជ្រោយចង្វារ​ថ្មី​នេះ​ក៏បាន​បំពាក់​ទៅដោយ​មជ្ឈមណ្ឌល​សហគ្រាស​ធុន​តូច​និង​មធ្យម (SME) ដែលជា​មជ្ឈមណ្ឌល​ផ្តល់​ការប្រឹក្សា​យោបល់​អំពី​ការស្នើសុំ​ឥណទាន​ដែល​សមស្រប​សម្រាប់​ជំនួញ​របស់​ពួកគេ​។


​សាខា​ធនាគារ​PPCBank​ទាំងពីរ​នេះ​ក៏ត្រូវ​បាន​សាងសង់ឡើង​ជាមួយនឹង​ការ​រចនា​ដែលមាន​លក្ខណៈ​ស្តង់ដារ​ទំនើប​និង​មាន​ផាសុកភាព​បំផុត​សម្រាប់​អតិថិជន​។​បើទោះបីជា​វិស័យសេដ្ឋកិច្ច​នៅ​កម្ពុជា​ហាក់បីដូចជា​កំពុង​ដើរ​យឺត​ដោយសារតែ​វិបត្តិ​នៃ​ជំងឺ​ផ្លូវដង្ហើម​ថ្មី​ក៏ដោយ​ធនាគារ​PPCBank​មានការ​ជឿជាក់​ចំពោះ​ការ​ត្រឡប់មក​ស្ថានភាព​ដើម​វិញ​នៃ​វិស័យសេដ្ឋកិច្ច​។​ធនាគារ​នៅតែ​បន្ត​យន្តការ​ក្នុងការ​ក្លាយខ្លួនជា​ធនាគារ​ឈានមុខ​គេ​តាមរយៈ​ការបង្កើន​សាខា​ពីរ​បន្ថែមទៀត​។

​លោក Shin Chang Moo ដែលជា​នាយក​ប្រតិបត្តិ​នៃ​ធនាគារ PPCBank បាន​មានប្រសាសន៍ថា​៖ «​កាលពី​ខែមេសា​កន្លងទៅនេះ ពួកយើង​ទាំងអស់គ្នា​បាន​ឆ្លងកាត់​នូវ​ស្ថានភាព​មួយ​ដ៏​លំបាក ។​ដែល​គ្មាន​នរណាម្នាក់​ដឹង​ច្បាស់​ថា​តើ​ការងារ​របស់​យើង​នឹង​ត្រឡប់មក​ស្ថានភាព​ដើម​នៅពេលណា ហើយ​ពួកយើង​ក៏បាន​ផ្លាស់ប្តូរ​របៀប​នៃ​ការរស់នៅ​របស់​យើង​ដោយ​ការអនុវត្តន៍​អនាម័យ​ឱ្យបាន​ខ្ជាប់ខ្ជួន​និង​ញឹកញាប់​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន​»​។​

Preah Sihanouk branch

​លោក​បាន​បន្តថា​៖«​វិធានការ​ការពារ​នា​នា​ត្រូវបាន​ដាក់ឱ្យអនុវត្ត​ប្រកបដោយ​ភាពជោគជ័យ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​យើង​មើលឃើញថា​៤​ខែ​ក្រោយមក​ពួកយើង​ក៏​ទទួលបាន​ការឈប់​សម្រាក​ចូលឆ្នាំ​ខ្មែរ​ដែល​ត្រូវបាន​ពន្យារ​ពេល​កាលពី​ខែមេសា​កន្លងទៅនេះ​។​សម្រាប់​ពួកយើង​វា​ជា​សញ្ញា​បញ្ជាក់​ឱ្យឃើញថា ​សេដ្ឋកិច្ច​បាន​ដើរ​យឺត​។​ប៉ុន្តែ​ជាមួយនឹង​ការគ្រប់គ្រង​ស្ថានការណ៍​ប្រកបដោយ​ប្រសិទ្ធភាព​វា​នឹង​ត្រលប់មក​សភាព​ដើម​វិញ​។​ពួកយើង​ក៏​នៅតែ​បន្ត​ធ្វើឱ្យ​ប្រាកដថា​ធនាគារ​PPCBank​នៅតែ​ផ្តល់​សេវា​ធនាគារ​ដែល​ងាយស្រួល​ដល់​អតិថិជន​របស់​យើង​ហេតុដូច្នេះ​ហើយ​បានជា​យើង​បន្ត​បង្កើន​សាខា​បន្ថែមទៀត​»​។​


​លោក​Shin​បាន​មានប្រសាសន៍​បន្ថែមថា​៖«​ជំនួសមុខ​ឱ្យ​ធនាគារ​PPCBank​ទាំងមូល​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​របស់​ពួកយើង​ទាំងអស់​ដែល​តែងតែ​ផ្តល់​ការគាំទ្រ​ដល់​ពួកយើង​ហើយ​នេះ​ជា​កត្តា​ជំរុញ​ឲ្យ​យើង​អាច​បង្កើន​សាខា​ពីរ​បន្ថែមទៀត​»៕S/សរន/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម