ត្របែក ប៉េងប៉ោះ និង​ការ៉ុត នឹងធ្វើ​ឲ្យ​ស្បែក​អ្នក​ស​ខ្លាំង​

178
ចែករម្លែក

ប្រសិនជា​អ្នក​ចង់​ឲ្យ​ស្បែក​អ្នក​ស អ្នក​អាច​ពិសារ​បន្លែ និង​ផ្លែឈើ​ទាំងឡាយ​ខាងក្រោម​នេះ បាន​។ ហេតុអ្វី​បានជា​វា​អាចធ្វើ​ឲ្យ​ស្បែក​អ្នក​ស​ទៅ​?

​នៅក្នុង​ត្របែក សម្បូរ​ទៅដោយ​វីតាមីន​សេ និង​សា​ធាតុ​ដទៃទៀត ដែល​អាចធ្វើ​ឲ្យ​អ្នក​កាន់ តែ​ស​នៅពេលដែល​អ្នក​ពិសារ​ច្រើន​។ ដូចនេះ ចំពោះ​អ្នក​ដែល​ចង់​ស្អាត​អាច​បរិភោគ​ផ្លែ​ត្របែក នេះ​បាន​។ អ្នក​ក៏​អាច​ញ៉ាំ​ប៉េងប៉ោះ​ផងដែរ ព្រោះ​នៅក្នុង​នោះ​សម្បូរ​ទៅដោយ​វីតាមីន ជាច្រើន និង​សារធាតុ​ដែល​អាចជួយ​រក្សា​សម្រស់​អ្នក​ឲ្យ​ស្អាត​។ ជាពិសេស វា​នឹងធ្វើ​ឲ្យ​ស្បែក​អ្នក​ស នៅពេលដែល​អ្នក​ព្យាយាម​បរិភោគ​។ ចំពោះ​ការ៉ុត​វិញ ក្រោយ​ពេលដែល​អ្នក​ញ៉ាំ​រួច​វា​នឹងធ្វើ​ឲ្យ ស្បែក​អ្នក​ប្រែជា​ពណ៌​ស៊ី​ជំ​ពូ​ល ទន់ និង​ម៉ត់​រលោង​។​ដូចនេះ អ្នក​អាច​បរិភោគ​ច្រើន​បាន ទើប​សម្រស់​អ្នក​ស្អាត​ជានិច្ច​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម