៣​នាក់​ទៀត​ស្លាប់​និង​៣១​នាក់​ថ្មី​ ​​​​ឆ្លងកូវី​ដ​១៩​នៅ​វៀតណាម​

202
ចែករម្លែក

​ក្រសួង​សុខាភិបាល​វៀត​ណា​ម​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ទី​១០​សីហា​ថា​អ្នកជំងឺ​កូវី​ដ​១៩​ជា​ស្ត្រី​២​នាក់​បាន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ នាំ​អោយ​ចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺឆ្លង​នេះ​នៅ​វៀតណាម​ឡើង​សល់​១៣​នាក់​។​

​ជនរងគ្រោះ​ដល់​ជីវិត​ចុង​ក្រោយ​ជា​អ្នកក្រុង​ដា​ណាំ​ង វ័យ​៣៣​ឆ្នាំ ។​នាង​មាន​ជំងឺ​ក្រលៀន​ដំណាក់កាល​ចុងក្រោយ ជំងឺ​បេះដូង មេរោគ​ក្នុង​ឈាម​និង​លើសឈាម​។​អ្នកស្លាប់​វ័យក្មេង​បំផុត​នៅ​វៀតណាម​នេះ​​ត្រូវ​បាន​ពិនិត្យឃើញកូ​វីដ​១៩​កាលពី​ថ្ងៃ​២៣​កក្កដា នៅពេល​នាង​ចូល​ដេកពេទ្យ​ក្រុង​ដា​ណាំ​ង ដោយសារ​ល្ហិតល្ហៃ​និង​ពិបាក​ដកដង្ហើម​។​

​ជនរងគ្រោះ​ដល់​ជីវិត​ម្នាក់​ទៀត​ជា​ស្ត្រី​វ័យ​៤៧​ឆ្នាំ​នៅ​ក្រុង​ដា​ណាំង​ផងដែរ​។​នាង​ក៏​មាន​ជំងឺ​ខូច​ក្រលៀន បេះដូង​និង​លើសឈាម​។​

​វៀតណាម​កាលពី​ថ្ងៃអាទិត្យ​ក៏​បាន​រាយការណ៍​អ្នកជំងឺ​កូវី​ដ​១៩​ម្នាក់​ស្លាប់​និង​អ្នក​ឆ្លង​ថ្មី​៣១​ករណី​ទៀត នាំអោយ​ប្រទេស​នេះ​មាន​អ្នក​ឆ្លង​សរុប​៨១៤​នាក់ ក្នុងនេះ​៤៣៣​នាក់​កំពុង​ដេក​ព្យាបាល​នៅ​មន្ទីរ​​ពេទ្យ​។​

​អ្នក​ឆ្លង​ថ្មី​ទាំងអស់​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ការផ្ទុះ​ជំងឺ​កូ​វីដជា​ថ្មី​នៅក្រុង​ដាណាំ​ង​កាលពី​ខែ​មុន​។​ចាប់តាំងពី​ថ្ងៃ​២៥​កក្កដា​មក មាន​ការឆ្លង​ថ្មី​៣៥៥​នាក់​នៅ​ដា​ណាំ​ង​។​វីរុស​កូរ៉ូណា​ចាប់តាំងពី​ពេលនោះ​មក​ត្រូវ​​បាន​គេ​រកឃើញ​នៅ​ទីតាំង​យ៉ាងតិច​១៥​នៅ​ពាសពេញ​វៀតណាម​។​

​កាលពី​ថ្ងៃ​សុក្រ នាយករដ្ឋមន្ត្រី​វៀតណាម លោក​ង្វៀន សួន​ហ្វ៊ុក បាន​ព្រមាន​ថា ហានិភ័យ​នៃ​ការរីក​រាលដាល​កូវី​ដ​១៩​នៅ​វៀតណាម​ខ្ពស់​ណាស់ ដោយ​ទាមទារ​ការ​តាំងចិត្ត សាមគ្កីភាព​និង​ការទទួល​ខុស​​ត្រូវ​ខ្លាំង​ឡើង​ពី​ប្រព័ន្ធ​នយោបាយ​ដើម្បី​ចាត់វិធានការ​មាំ​ទាំង​និង​ប្រកប​ដោយ​ការ​តាំងចិត្ត​ខ្ពស់​នៅ​២​សប្តាហ៍​ខាង​មុខ​៕​ប្រែ​សម្រួល​៖​វាសនា​

​ក្រុង​ដា​ណាំង​និង​ហាណូយ​បានធ្វើតេ​ស្តិ៍​រក​វីរុស​កូរ៉ូណា​ទ្រង់ទ្រាយ​ធំ តែ​ការឆ្លង​នៅតែ​បន្ត​ហើយ​២​សប្តាហ៍​ខាង​មុខ​ជា​ពេល​សំខាន់​សំរាប់​អាជ្ញាធរ​ទប់ទល់​នឹង​ជំងឺឆ្លង​សកល​នេះ​

ទីតាំងផ្សាយពាណិជ្ជកម្ម