ចិនបញ្ជូនយន្តហោះចម្បាំងមកច្រកសមុទ្រតៃវ៉ាន់ ខណៈរដ្ឋមន្ត្រីអាម៉េរិកមួយរូបធ្វើទស្សនកិច្ចនៅកោះនេះ

448
ចែករម្លែក

រដ្ឋាភិបាលតៃវ៉ាន់បាននិយាយថា យន្តហោះរបស់កងទ័ពអាកាសចិនបានឆ្លងកាត់មួយភ្លែតនៅពាក់កណ្តាលខ្សែនៃច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃចន្ទទី១០សីហានិងត្រូវបានដេញតាមដានដោយមីស៊ីលរបស់តៃវ៉ាន់ នៅពេលដែលរដ្ឋមន្ត្រីសុខាភិបាលអាម៉េរិកលោក អាឡិច អាហ្សា ធ្វើទស្សនានៅកោះនេះដើម្បីពាំនាំមកនូវការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រធានាធិបតីដូណាល់ ត្រាំ។

លោកអាហ្សាបានទៅដល់កោះតៃវ៉ាន់កាលពីថ្ងៃអាទិត្យ (៩ សីហា) ក្នុងនាមជាមន្រ្តីជាន់ខ្ពស់អាម៉េរិកដែលបានមកធ្វើទស្សនកិច្ចក្នុងរយៈពេល ៤ ទសវត្សរ៍មកនេះ ដោយរឹតធ្វើឱ្យក្តៅក្រហាយដល់ទំនាក់ទំនងចិន-អាម៉េរិក។

កងទ័ពអាកាសចិននិយាយថា ចិន ដែលសន្យាសងសឹកដោយមិនបានបញ្ជាក់ច្បាស់ចំពោះដំណើររបស់លោកអាហ្សានោះ បានហោះយន្តហោះចម្បាំង J-11 និង J-10 មួយភ្លែតទៅខាងតៃវ៉ាន់លើច្រកសមុទ្រដ៏តូចនេះ ដែលខ័ណ្ឌចែកកោះនេះពីអ្នកជិតខាងយក្សរបស់ខ្លួននៅម៉ោងប្រហែល ៩ ព្រឹកម៉ោងក្នុងស្រុក មុនពេលលោកអាហ្សាជួបជាមួយប្រធានាធិបតីតៃវ៉ាន់ សៃ អ៊ីនវិន។

កងទ័ពអាកាសតៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងការពារជាតិថា យន្តហោះចិនត្រូវបានដេញតាមដោយមីស៊ីលប្រឆាំងយន្ដហោះរបស់តៃវ៉ាន់ដែលមានមូលដ្ឋាននៅលើគោកនិងត្រូវបានហោះបណ្តេញចេញទៅវិញដោយយន្ដហោះល្បាតរបស់តៃវ៉ាន់។

ការលុកលុយនេះគ្រាន់តែជាការលុកលុយលើកទីបីប៉ុណ្ណោះចាប់តាំងពីឆ្នាំ ២០១៦ ដែលកោះតៃវ៉ាន់និយាយថាយន្ដហោះចិនបានឆ្លងកាត់កណ្តាលខ្សែបន្ទាត់នៃច្រកសមុទ្រ។

ចំពេលមានទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំង រដ្ឋបាលត្រាំបានពង្រឹងការគាំទ្ររបស់ខ្លួនចំពោះកោះប្រជាធិបតេយ្យមួយនេះជាអាទិភាពនិងជំរុញការលក់អាវុធ។

លោកអាហ្សាបានប្រាប់លោកស្រីសៃនៅក្នុងការិយាល័យប្រធានាធិបតីតៃវ៉ាន់ថា “វាពិតជាកិត្តិយសណាស់ដែលបានមកទីនេះដើម្បីបញ្ជូនសារគាំទ្រនិងមិត្តភាពពីប្រធានាធិបតីត្រាំទៅកាន់កោះតៃវ៉ាន់”៕ ដោយ៖ កញ្ញាដាលីស

ចិនសន្យាសងសឹកចំពោះដំណើររបស់លោកអាហ្សាទៅកាន់កោះតៃវ៉ាន់ តែមិនបានបញ្ជាក់ច្បាស់ទេ

ទីតាំងផ្សាយពាណិជ្ជកម្ម