ព្រះ​ជា​ម្ចាស់​! ប្រេ​ស៊ីល មាន​អ្នកស្លាប់​ដោយសារកូ​វីដ​លើស​មួយ​សែននិង​ឆ្លង​ជាង​៣ លាន​ករណី​

245
ចែករម្លែក

​ប្រេ​ស៊ីល បាន​ក្លាយជា​ប្រទេស​ទី​២ ដែល​មាន​ចំនួន​មនុស្ស​ស្លាប់​លើសពី​១០០.០០០ ករណី​ដោយសារ​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហា​វកូវី​ដ​-១៩​។

​នៅក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​រស់នៅ​ប្រមាណ​២១០ លាន​នាក់​នេះ​មាន​អ្នកស្លាប់​ប្រចាំ​ថ្ងៃ​ជា​មធ្យម​ជាង​១.០០០ ករណី​ដោយសារ​ការឆ្លង​រាតត្បាត​ជំងឺ​រាតត្បាត​នេះ​ចាប់តាំងពី​ចុង​ខែ​ឧសភា មក​។

​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លងទៅ​ក្រសួង​សុខាភិបាល​ប្រេ​ស៊ីល បានបញ្ជាក់​ថា មាន​ការឆ្លង​ថ្មី​ចំនួន ៤៩.៩៧០ ករណី​និង​ស្លាប់​៩០៥ ករណី​ក្នុង​រយៈពេល ២៤ ម៉ោង​មុន​នេះ ដែល​ធ្វើឱ្យ​ករណី​ឆ្លង​សរុប​កើន​​ឡើង​ដល់​ទៅ​ជាង ៣ លាន​ករណី និង​ស្លាប់​រហូតដល់ ១០០.៤៧៧ ករណី​។

​រហូតមកទល់​ពេលនេះ ប្រទេស​តែ​មួយគត់​ដែល​មាន​ចំនួន​អ្នក​ស្លាប់​ច្រើន​ជាង​ប្រទេសប្រេ​ស៊ីល គឺ​សហរដ្ឋ​អាម៉េរិក ជាប់​ចំណាត់ថ្នាក់​លេខ​១ ជាមួយ​អ្នក​ស្លាប់ ១៦២.៤៤១​នាក់​។

​យោង​តាម​តួលេខ​របស់​សាកលវិទ្យាល័យ Johns Hopkins University បង្ហាញថា ប្រទេស​ម៉ិក​ស៊ិក ជាប់​ចំណាត់ថ្នាក់​លេខ​៣ ជាមួយ​អ្នក​ស្លាប់ ៥២.០០៦ ករណី ចំណែកឯ​ចក្រភព​អង់គ្លេស ជាប់​ចំណាត់​​ថ្នាក់​លេខ​៤ ជាមួយ​អ្នក​ស្លាប់ ៤៦.៦៥១ ករណី​៕​ប្រែ​សម្រួល​៖​ខុម​/sn

​ប្រធានាធិបតី ហ្សែ​រ បូល​សូ​ណារ៉ូ បាន​ទទួលរង​ការរិះគន់​ធ្ងន់ៗ​ចំពោះ​ការនិយាយ​សម្រាល​ស្ថានភាព​វីរុស​កូវី​ដ​-១៩ នៅ​គ្រា​ដំបូង​និង​ការវាយប្រហារ​វិធានកា​រ​រក្សា​គម្លាត​សង្គម​ដែល​អនុម័ត​​ដោយ​អាជ្ញាធរ​ថ្នាក់ជាតិ និង​មូលដ្ឋាន​

ទីតាំងផ្សាយពាណិជ្ជកម្ម