សិស្សថ្នាក់ទី០៩ និងថ្នាក់ទី១២ នៃសាលារដ្ឋនឹងត្រូវអនុញ្ញាតឱ្យចូលរៀនឡើងវិញនៅខែក្រោយ

227
ចែករម្លែក

ដោយ៖ដេប៉ូ/ភ្នំពេញ៖បន្ទាប់ពីការឈប់សម្រាកមួយរយៈពេលដោយសារការរីករាតត្បាតនៃជំងឺកូវីដ១៩មកពេលនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យសិស្សថ្នាក់ទី៩ និងទី១២ នៃគ្រឹះស្ថានសិក្សាសាធារណៈ ចូលរៀននៅក្នុងដំណាក់កាលទី២ នៃការបើកដំណើរការគ្រឹះស្ថានសិក្សា នៅកំឡុងខែកញ្ញា ឆ្នាំ២០២០ខាងមុខ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជននិងកីឡាដែលបានចេញផ្សាយនៅថ្ងៃទី១០ខែសីហាឆ្នាំ២០២០នេះបានឱ្យដឹងថាការអនុញ្ញាតឱ្យបើកដំណើរការនៃសិស្សថ្នាក់ទី៩និងថ្នាកទី១២នេះក្នុងលក្ខណៈទ្រង់ទ្រាយតូច១៥នាក់ក្នុងមួយថ្នាក់ដោយគោរពតាមវិធានអនាម័យនៃក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោកដើម្បីត្រៀមចូលរួមការប្រឡងនាថ្ងៃខាងមុខ។        គួរបញ្ជាក់ដែរថាបើយោងតាមសេចក្តីជូនដំណឹងនេះដែរបានឱ្យដឹងថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុបក៏នឹងប្រព្រឹត្តិទៅនៅអំឡូងខែធ្នូខាងមុខនេះផងដែរ។

          ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា ចំពោះគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាដែលជាតំណាងគ្រឹះស្ថានសិក្សាឯកជននិងគ្រឹះស្ថានសិក្សាឯកជនដទៃទៀតបានស្ម័គ្រចិត្តពន្យាពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដើម្បីចូលរួមប្រឡងថ្នាក់ជាតិនៅខែធ្នូឆ្នាំ២០២០ជាមួយនឹងសិស្សគ្រឹះស្ថានសិក្សាសាធារណៈ៕dp

ទីតាំងផ្សាយពាណិជ្ជកម្ម