ហ្វឹកហ្វឺន និងបណ្តុះបណ្តាលកងកម្លាំង នៅអធិការដ្ឋាននគរបាល ស្រុកមោងឫស្សី

131
ចែករម្លែក

ដោយ:ក្រញូង/បាត់ដំបង៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នេះ លោកវរៈសេនីយ៍ ឯក ឈួយ វណ្ណៈ នាយការិយាល័យបណ្តុះបណ្តាល នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង និងសហការី បានចុះទៅហ្វឹកហ្វឺន និងបណ្តុះបណ្តាល នៅនឹងកន្លែង ដល់កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

ក្នុងការងារបណ្តុះបណ្តាលនេះ លោកវរៈសេនីយ៍ឯក នាយការិយាល័យបណ្តុះបណ្តាល បានលើកយកប្រធានបទ ចំនួន ៣គឺ៖ ១-ការរៀបចាត់ចែង អំពីរបៀបនៃការគោរពទង់ជាតិ នៅក្នុងអធិការដ្ឋាន, ២.ការគោរព និងប្រតិបត្តិនូវបទវិន័យលេខ ០០៦ របស់កងកម្លាំងនគរបាលជាតិ និង៣.ការស្លៀកពាក់ ឯកសណ្ឋាននគរបាលជាតិ ឱ្យបានត្រឹមត្រូវ ស្របតាមសេចក្តី កំណត់ជាធរមាន។

លោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរង ទទួលផែនការងារធនធានមនុស្ស បានជម្រាបជូនថាៈ ដើម្បីពង្រឹងឱ្យកាន់តែល្អប្រសើរ ថែមទៀត នូវមុខជំនាញ វិជ្ជាជីវៈ សីលធម៌ អាកប្បកិរិយា និងបទវិន័យ ដល់កងកម្លាំងនគរបាលជាតិ សំដៅបង្កើននូវប្រសិទ្ធភាពការងារ ប្រចាំថ្ងៃ ក្នុងបុព្វហេតុបម្រើជាតិ បម្រើប្រជាពលរដ្ឋ នៅមូលដ្ឋាននោះ ថ្នាក់ដឹកនាំស្នងការ បានរិះរកគ្រប់វិធានការ ក្នុងការបណ្តុះបណ្តាល ហ្វឹកហ្វឹន ដល់កងកម្លាំងនគរបាល ទាំងនៅថ្នាក់ស្នង ការដ្ឋាន ក៏ដូចជា នៅថ្នាក់អធិការដ្ឋាននគរបាលក្រុង ស្រុក និងវរៈព្រំដែន ធ្វើយ៉ាងណាឱ្យកងកម្លាំងនគរបាល ពីមួយថ្ងៃ ទៅមួយថ្ងៃ កាន់តែមាន ភាពរីកចម្រើន ទាំងបញ្ញាស្មារតី និងសកម្មភាពខាង វិជ្ជាជីវៈមុខជំនាញ ក្នុងកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន ឱ្យបានល្អប្រសើរ ស្របតាមសភាពការរីកចម្រើន របស់ប្រទេសជាតិ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម