ពលរដ្ឋ ជួបការលំបាក ក្នុងអំឡុង កូវីដ ១៩ បានទទួលអំណោយ ពីសមាគមចលនាយុវជន

79
ចែករម្លែក

ដោយ:ភ្នំស្វាយ /បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ ដែលជួបការលំបាកជីវភាព ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ ១៩ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានទទួលអំណោយមនុស្សធម៌ ពីសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាស្រុកម៉ាឡៃ នារសៀល ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ នៅនៅស្នាក់ការដីឡូតិ៍មួយកន្លែង ស្ថិតក្នុងភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ។

លោក កែវ រតនា ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ស្រុកម៉ាឡៃ បានឲ្យដឹងថា៖ ប្រជាពលរដ្ឋ ដែលជួបការលំបាកជីវភាព ក្នុងអំឡុងនៃ ការរីករាលដាល ជំងឺកូវីដ ១៩ មកពីភូមិ ឃុំនានា ក្នុងស្រុកម៉ាឡៃ លើកនេះ មានចំនួន ៥៣ គ្រួសារ ។ ការចែកនេះ គឺអនុវត្តតាមផែនការ ប្រចាំឆ្នាំ២០២០ និងការណែនាំរបស់ លោកប្រធានកិត្តិយស លោកប្រធានថ្នាក់កណ្តាល ក៏ដូចប្រធានសមាគមយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ ។ អំណោយទាំងនោះ រួមមាន ជាគ្រឿងឧបភោគបរិភោគ រួមនឹងថវិកាមួយចំនួនផងដែរ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម