ស្ត្រីម្នាក់ អង្គុយស្រែកទ្រហោយំ បន្ទាប់ពីចោរដាក់ថ្នាំសណ្តំយកលុយ និងគ្រឿងអលង្ការ

126
ចែករម្លែក

ដោយ:សាវរក្ស/ភ្នំពេញ៖ ស្ត្រីម្នាក់អង្គុយស្រែកទ្រហោយំ ខណៈពេលដឹងខ្លួនថា ត្រូវចោរដាក់ថ្នាំសណ្ដំ យកខ្សែក ចិញ្ជៀន ទូរស័ព្ទ និងលុយមួយចំនួនយកទៅបាត់។ ហេតុ​ការណ៍​នេះ បានបង្ករឱ្យមានការភ្ញាក់ផ្អើល កាលពីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅមុ ខផ្សារ សែនមេត្រី ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

បើតាមការរៀបរាប់ ទាំងទឹកភ្នែករលីងរលោង ពីស្ត្រីរងគ្រោះ ឈ្មោះ សេង ហ៊ន អាយុ៤២​ឆ្នាំ ស្នាក់នៅម្តុំផ្សារដីថ្មី បានឲ្យដឹងថាៈ នៅមុនពេលកើតហេតុ គាត់បានដើរចេញ ពីបន្ទប់​ជួល បំរុងទៅចូលធ្វើការ នៅរោងចក្រ។ ខណៈពេលកំពុងតែដើរ ស្រាប់តែមានជនសង្ស័យ មកទះស្មារបស់គាត់ នៅផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ​៣ រួចដឹកគាត់តាមម៉ូតូ ឆ្ពោះមកផ្សារសែនមេត្រី រួចជនសង្ស័យ ក៏បានដោះយកចិញ្ជៀន ខ្សែ ក និងទូរស័ព្ទ រួមនឹងលុយកាក់ មួយចំនួន យកទៅបាត់តែម្តង។

បន្ទាប់ពីស្ត្រីរងគ្រោះ បានដឹងខ្លួនថា ខ្លួនត្រូវចោរ ដាក់ថ្នាំសណ្ដំ ដោះយកចិញ្ជៀន ខ្សែ ក និងទូរស័ព្ទ រួមនឹងលុយកាក់ អស់ពីខ្លួន ក៏ស្រែកទ្រហោយំ ផ្អើលអ្នកដំណើរ និងប្រជាពលរដ្ឋ នៅក្បែរនោះ។

ក្រោយពេលកើតហេតុ ទើបឃើញប្រជាការពារ និងកម្លាំងនគរបាល ចុះទៅដឹកស្ត្រី ខាង​លើនោះ ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្ទឹងមានជ័យទី៣៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម