​ថ្នាក់ដឹកនាំ​ពុទ្ធិកបឋមសិក្សា​ជឿជាក់ថា​អាចបំពេញ​កម្មវិធី​ការងារ​របស់ខ្លួន​បាន​

89
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ ខណៈ​វិស័យ​នានា​បាន និង កំពុង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​បែប​ដោយ​យ៉ាង ពី ជំងឺ​កូ​វីដ ១៩ នេះ វិស័យ​ពុទ្ធិកបឋមសិក្សា ក៏បាន​រង​ផលប៉ះពាល់​ដែរ ប៉ុន្តែ​មិនសូវ​ធ្ងន់ធ្ងរ ឡើយ ហើយ​ថែមទាំង​សង្ឃឹមថា នឹង​អាច​អនុវត្តបាន​នូវ​កម្មវិធី​ការងារ​ទាំង ០៦ ចំណុច ដែល បានដាក់​ចេញ​ទៀតផង ខណៈ​មាន​កម្មវិធី​ខ្លះ បាន និង កំពុង​អនុវត្ត​ជា​បន្តបន្ទាប់​រួចមកហើយ ។ នេះ​បើតាម​ការលើកឡើង​រប​ស់​ភិក្ខុ ព្រះ​សិរី​វិសុទ្ធិ សុខ សុភាព ព្រះប្រធាន​ផ្នែក ពុទ្ធិក បឋមសិក្សា និង ធម្ម​វិន័យ នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូបង្រៀន​ពុទ្ធិកបឋមសិក្សា សម្រាប់​ឆ្នាំ​សិក្សា ២០២០-២០២១ នា​ព្រឹក​ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២០ នេះ នៅឯ​អគ្គារ ធិ​ការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ ដែល​នេះ​គឺជា​វគ្គ​បណ្តុះបណ្តាល​លើក​ទី ២ ហើយ ។​

ភិក្ខុ ព្រះ​សិរី​វិសុទ្ធិ សុខ សុភាព ព្រះប្រធាន​ផ្នែក​ពុទ្ធិកបឋមសិក្សា និង ធម្ម​វិន័យ មាន​ព្រះ​ថេរ​ដីកា នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូបង្រៀន​ពុទ្ធិកបឋមសិក្សា សម្រាប់​ឆ្នាំ​សិក្សា ២០២០-២០២១ ( រូបៈ មេសា )


​កម្មវិធី​ការងារ​របស់​វិស័យ​ពុទ្ធិកបឋមសិក្សា​ដែល​បានដាក់​ចេញ​ទាំង ០៦ ចំណុច​នោះ គឺ ៖ ១. នឹង​ប្រព្រឹត្តទៅ នៃ ការប្រឡង​វិញ្ញាបនបត្រ ធម្ម​វិន័យ ថ្នាក់ ត្រី ទោ ឯក នៅ​ទូទាំងប្រទេស ៩០ មណ្ឌល , ២. រៀបចំ​ការប្រឡង​វិញ្ញាបនបត្រ​ពុទ្ធិកបឋមសិក្សា ១៥ មណ្ឌល , ៣. ធ្វើ​អធិការកិច្ច​បច្ចេកទេស និង បទ​បង្ហាញ​ទូរ​សិក្សា តាម​បណ្តា​សាលា​ពុទ្ធិកបឋមសិក្សា និង សាលា​ធម្ម​វិន័យ ទូទាំងប្រទេស , ៤. បណ្តុះបណ្តាល​គណៈ​គ្រប់គ្រង​កម្រិត​ពុទ្ធិកបឋមសិក្សា , ៥. ធ្វើ​កំពុង​បច្ចុប្បន្នភាព​កម្មវិធីសិក្សា​ធម្ម​វិន័យ​ថ្នាក់​ត្រី ទោ ឯក ឱ្យស្រប​តាម​និយាម គរុកោសល្យ និង ៦ . បាន និង កំពុង​កែលម្អ​កម្មវិធីសិក្សា​រប​ស់​ពុទ្ធិកបឋមសិក្សា ។​


​ចំពោះ​វិស័យ​ពុទ្ធិ​កប​ឋ​មិ​ស​ក្សា ត្រូវបាន​ព្រះមហា​សមណៈ សុខ សុភាព អះអាងថា មិនសូវ រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ប៉ុន្មាន​ឡើយ “ មិនសូវ​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​កូ​វីដ ១៩ ព្រោះ​ពុទ្ធិក បឋមសិក្សា​បាន​ចាត់ចែង​ការសិក្សា​ជា ២ ផ្នែក គឺ​ផ្នែក​ទី ១ សិក្សា​ដោយផ្ទាល់ ព្រោះ សមណ​សិស្ស​ជាទូទៅ​មិនបាន​និមន្ត​ទៅណា​ឡើយ ដោយ សារ​លោក គង់នៅ​ក្នុង​វត្ត ជាមួយគ្នា ឆាន់​ជាមួយគ្នា និង សឹង​នៅក្នុង​កុដិ​ជាមួយគ្នា ទើប​អាច​រក្សា​ការសិក្សា​បាន ដូច ប្រក្រតី ដោយ​គ្រាន់តែ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល និង អង្គការ​សុខភាព​ពិភពលោក ដូចជា​រក្សា​គម្លាត​សង្គម​ជាដើម និង ទី ២ ចាត់ចែង​ឱ្យមាន​ការ សិក្សា​ពី​ចម្ងាយ ឬ ទូរ​សិក្សា ដែល​ហៅថា E-Learning “ ។​


​សម្តេចព្រះ​វនរ័ត ណ​យ ច្រឹ​ក ព្រះ​អគ្គាធិការរង​ពុទ្ធិកសិក្សា នៃ អគ្គាធិការដ្ឋាន​ពុទ្ធិកសិក្សា ជាតិ បានផ្តល់​ព្រះ​ឱវាទ​ដល់​អ្នកសិក្សា​ទាំងអស់​ថា ការសិក្សា​ទាំងឡាយ ក៏ត្រូវ​ឱ្យស្រប ទៅតាម​ចតុស្តម្ភ នៃ ការអប់រំ គឺ រៀន ដើម្បី ចេះដឹង , រៀន ដើម្បី ចេះ​ធ្វើ , រៀន ដើម្បី សីលធម៌​ល្អ និង រៀន ដើម្បី ចេះ​រស់នៅ​ជាមួយគ្នា ក្នុងសង្គម ។


​គប្បី​រំឭកថា កាលពី​ឆ្នាំ ២០១៩ កន្លងទៅ អគ្គារ​ធិ​ការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ បានរៀបចំ បណ្តុះបណ្តាល​គណៈ​គ្រប់គ្រង​សាលា​ពុទ្ធិកបឋមសិក្សា បាន​ចំនួន ៩០ រូប​ប្រកបដោយ ជោគជ័យ ៕ Kh

ពិធី​បើក​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូបង្រៀន​ពុទ្ធិកបឋមសិក្សា សម្រាប់​ឆ្នាំ​សិក្សា ២០២០-២០២១ ( រូបៈ មេសា )

ទីតាំងផ្សាយពាណិជ្ជកម្ម