ប្រកួតកីឡាបាល់ទះមិត្តភាព សាមគ្គីភាព កិច្ចសហការរវាងកងកម្លាំងទាំង៣នៃខេត្តបន្ទាយមាន​ជ័យ

200
ចែករម្លែក

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ ការប្រកួតកីឡាបាល់ទះមិត្តភាព សាមគ្គីភាព កិច្ចសហការរវាងកងកម្លាំង៣ប្រភេទគឺតំបន់ប្រតិបត្តិការសឹករងខេត្ត កងរាជអាវុធហត្ថខេត្ត នគរបាលខេត្ត និងក៏មានអាជ្ញាធរ មហាជនចូលរួមជាកិត្តិយសផងដែរបានធ្វើកាលពីល្ងាចថ្ងៃទី៩ខែសីហាឆ្នាំ២០២០ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តហៅថាយោធាខេត្ត សង្កាត់អូរអំបិលក្រុងសិរីសោភ័ណ។

មន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យជាអ្នកសម្របសម្រួលបច្ចេកទេស។
ជាការកត់សម្គាល់ក្នុងកម្មវិធីនោះ ក្រៅពីធ្វើជាគណៈអធិបតី លោកឧត្តមសេនីយ៍ត្រីបោន បិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តនិងមេបញ្ជាការរង លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោកវរសេនីយ៍សុី ឌី អធិការក្រុងសិរីសោភ័ណក៏ជាកីឡាករប្រកួតដ៏ស្វិតស្វាញផងដែរ។

លោកឧត្តមសេនីយ៍ត្រីបោន ប៊ិន ក៏ដូចលោកឈួ ប៊ុនរឿង ជំនួសមុខម្ចាស់កម្មវិធីបានមានប្រសាសន៍ថា៖ បំណងនៃការប្រកួតបាល់ទះនេះគឺដើម្បីលើកកំពស់វិស័យកីឡាគ្រប់ប្រភេទរបស់ខេត្តបន្ទាយមានជ័យ ក៏ដូចជាជម្រុញអោយគ្រប់គ្នាស្រឡាញ់និងលេងកីឡា ។
ហើយ ក៏ក្នុងស្មារតីស្រឡាញ់រាប់អានគ្នាជាបងប្អូន ជាមិត្តភក្តិ រឹតចំណងមិត្តភាព សាមគ្គីភាព កិច្ចសហការរវាងកងកម្លាំង ក៏ដូចអាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្តដើម្បីទ្រោលនិងអនុវត្តការងារស្នូល ការហារជំនាញនិងការងារអន្តរាគមន៍នៅក្នុងខេត្តអោយបានកាន់តែមានលទ្ធផលល្អ ប្រសើរឡើងនិងមានប្រសិទ្ធភាព ប្រកបដោយការទទួលខុសត្រូវថែមទៀត ។

អស់លោកបន្តថា ៖ ជាងនេះទៅទៀត កម្មវិធីប្រកួតបាល់ទះនេះ ក៏សូមឧទ្ទិសនិងប្តេជ្ញាចិត្តក៏ក្លៀវក្លាក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាប​តីតេជោហ៊ុន សែន ជាប្រមុខ ក្នុងការថែរក្សា ការពារសុខសន្តិភាព ការអភិវឌ្ឍន៍និងសមិទ្ធិផលដែលរកបានដោយលំបាកនិងដោយពលីកម្មដ៏ធំធេង។

បន្ថែមលើនោះក៏ជម្រុញផ្សព្វផ្សាយចេញពីស្មាតីកីឡានេះ ដើម្បីអំពាវនាវអោយយុវជន កុមារនិងពលរដ្ឋចៀសឆ្ងាយពីគ្រឿងញៀន ពីអបាយមុខ ពីគ្រោះថ្នាក់ឬហិនភាពនានា ហើយប្រែក្លាយទៅជាការតាំងចិត្ត ការប្តេជ្ញាចិត្តពង្រឹងកាយសម្បទារ និតិសម្បទារ ប្រាជ្ញាសម្បទារដើម្បីបច្ចុប្បន្ននិងអនាគតរុងរឿង។

សូមបញ្ជាក់ផងដែរថាការប្រកួតកីឡាបាល់ទះរវាងស្ថាប័នកងកម្លាំងខាងលើជ័យលាភីលេខ១បានទៅកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លេខ២ យោធាខេត្ត លេខ៣ នគរបាលក្រុងនិងកិត្តិយសបានទៅអាជ្ញាធរក្រុងនិងមហាជន ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម