អ្នកប៉ះពាល់ផ្ទាល់ចំនួន៤នាក់​ ជាមួយ​ស្ត្រីជាកងទ័ពមួកខៀវ គឺអវិជ្ជមានខូវិដ ១៩

193
ចែករម្លែក

ដោយ:វិបុល/ភ្នំពេញ ៖ សាច់ញាតិជាឪពុកម្តាយ បងប្រុស និង ប្អូនប្រុស សរុបចំនួន៤នាក់ដែលបានប៉ះពាល់ផ្ទាល់ជាមួយ​ស្ត្រីខ្មែរជាកងទ័ពមួកខៀវ ដែលផ្ទុកខូវិដ ១៩ បានធ្វើតេស្តលើកទី១ ដោយទទួលបានលទ្ធផលអវិជ្ជមាន។ អ្នកទាំង៤នាក់ត្រូវបានដាក់នៅមណ្ឌលចត្តាឡីស័ក​នៅខេត្តកណ្តាល។ ដោយឡែកអ្នកប៉ះពាល់ប្រយោលចំនួន ៩នាក់ផ្សេងទៀត កំពុងស្ថិតនៅក្រោមការតាមដាន​របស់មន្ត្រីសុខាភិបាល។ នេះបើតាមការអោយដឹងរបស់លោកជំស្រី ឪ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃនេះ។

លោកស្រី ឪ វណ្ណឌីន បានបញ្ជាក់ថា ស្ត្រីដែលជាកងទ័ពមួកខៀវរូបនោះ បានធ្វើតេស្ត​រកឃើញខូវិដ ១៩ នៅពេលធ្វើតេស្ជជាលើកទី៥ និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។ លោកស្រីបញ្ជាក់ថា ស្ត្រីរូបនោះស្ថិតនៅក្នុងចំណោមកង​ទ័ពមួកខៀវចំនួន ៨០នាក់ដែល​បានមកដល់កម្ពុជាកាលពីថ្ងៃទី១០ ខែកក្តដា និងត្រូវបានធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ពីរដងរួចមកហើយ។ នៅពេលដែលគាត់មាន​រោគសញ្ញា ទើបធ្វើតេស្តជាលើកទី៥ ហើយរកឃើញវិជ្ជមានខូវិដ ១៩។

ករណីស្ត្រីកងទ័ពមួកខៀវនេះ ត្រូវបាន​មហាជនព្រួយបារម្ភនៅពេលដែល ចៅសង្កាត់ សិត្បូ ក្រុងតាខ្មៅ រាយការណ៍ពីក្តីបារម្ភចំពោះស្ត្រីកងទ័ពមួកខៀវ ដោយទើបតែធ្វើតេស្តរកឃើញមានវិជ្ជមានខូវិដ ១៩ ។ ស្ត្រីរូបនោះបានប៉ះពាល់ចាស់ៗ និងអ្នកភូមិជាច្រើនដែលធ្វើអោយមានក្តីបារម្ភជាខ្លាំង។ នេះបើតាមលិខិតរបស់ចៅសង្កាត់សិត្បូ។

នៅក្នុងលិខិតជូនអភិបាលក្រុងតាខ្មៅ នៅថ្ងៃទី ១០ ខែ សីហានេះ ចៅសង្កាត់សិត្បូ បានលើកឡើងថា ស្ត្រីផ្ទុកខូវិដ ១៩រូបនោះ បានមកដល់ផ្ទះនៅភូមិព្រែកត្រែង សង្កាត់សិត្បូ កាលពីថ្ងៃទី ៣០ ខែ កក្តដា ហើយពេលទៅដល់ផ្ទះគាត់បានធ្វើបាយសម្លជូនចាស់ៗ និង ចែក​ប្រាក់ដល់ក្មេងៗ ព្រមទាំងបានធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តជម្ពូព្រឹក ថែមទៀត។

នៅក្នុងលិខិតបន្តថា បន្ទាប់មកសាមីខ្លួនបានក្តៅខ្លួន ក៍បានទៅអោយពេទ្យពិនិត្រនៅជិតផ្ទះ ចាក់ថ្នាំ និង ផ្សំថ្នាំអោយ ដោយជំងឺមិនធូរស្រាល សាមីខ្លួនបានទៅធ្វើតេស្តរកមេរោគខូវិដ ១៩ នៅមន្ទីរពេទ្យជ័យជម្នះ តែលទ្ធផលអវិជ្ជមានទៀត ។ លុះពីរថ្ងៃក្រោយមក ដោយមានអាការៈក្តៅខ្លួនខ្លាំង និង ហៀរសំបោទើបទៅធ្វើតេស្តនៅមន្ទីរពេទ្យជ័យជំនះម្តងទៀត ហើយលទ្ធផល គឺ វិជ្ជមាន ។លោកចៅសង្កាត់បានលើកឡើងថា បច្ចុប្បន្នពលរដ្ឋមានការបារម្ភជាខ្លាំង ដោយអ្នកជំងឺបាន​ប៉ះពាល់ជាមួយអ្នកជិតខាងមួយចំនួន៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម