ថ្ងៃស្អែក​អង្គភាព​អ្នកនាំពាក្យ​រៀបចំ​សន្និសីទ​ព័ត៌មាន​ស្តីពី​៖«​ស្ថានភាព​ជលសា​ស្ដ្រ​ក្នុង​អាងទឹក​ទន្លេមេគង្គ​និង​ទន្លេសាប​នាពេល​បច្ចុប្បន្ន​»

163
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នឹង​រៀបចំ​សន្និសីទ​សារព័ត៌ មាន​ស្ដីពី«​ស្ថានភាព​របប​ជលសា​ស្ដ្រ​ក្នុង​អាងទឹក​ទន្លេមេគង្គ និង​ទន្លេសាបនាពេល​បច្ចុ ប្បន្ន​» ​នៅវេលា​ម៉ោង​០៩៖៣០​នាទី​ព្រឹក​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០២០​ស្អែក​នេះ​នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី ។សន្និសីទ​សារព័ត៌មាន​នេះ​មានការ​សម្របសម្រួល​ពី​លោក ផៃ ស៊ី​ផាន រដ្ឋ មន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី​និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល និង មានការ​ចូលរួម​ជា​វាគ្មិន​ពី​តំណាង​ក្រសួង​ធន ធាន​ទឹក​និង​ឧតុនិយម ។​

ទឹកបានស្រកចុះយ៉ាងខ្លាំងនៅតាមបណ្តោយផ្នែកជាច្រើននៃទន្លេមេគង្គ ដោយសារកម្រិតទឹកបានធ្លាក់ចុះដល់កម្រិតទាបបំផុតគឺ ១.៥ម៉ែត្រក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ៕

​សន្និសីទ​នេះ​មាន​គោលបំណង​បង្ហាញជូន​សាធារណជន​ឲ្យ​បាន​យល់ច្បាស់​ពី​ស្ថានភាព​ជល សា​ស្ដ្រ​ក្នុង​អាងទឹក​ទន្លេមេគង្គ​និង​ទន្លេសាប​នាពេល​បច្ចុប្បន្ន​ដែល មាន​សភាព​ប្រែប្រួល​នៃ​កម្ពស់​ទឹក​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ ។ សន្និសីទ​នេះ​ផ្តោតទៅលើ​ចំណែក​គ្រប់គ្រង​នៃ​របប​ទឹក​នៅតាម​បណ្ដា​ប្រទេស​ទន្លេ មេគង្គ​។​ស្ថានភាព​ជលសា​ស្ដ្រ​និង​ការប្រែប្រួល​(​ការថយចុះ​) នៃ​របប​ទឹកទន្លេ​មេគង្គ​នៅ​កម្ពុជា ។ កិច្ចសហប្រតិបត្តិការ​នានា​ក្នុង​តំបន់​ទន្លេ​មគ​ង្គ​ដើម្បី​ចូលរួម​ដោះ ស្រាយ​បញ្ហា​ប្រឈម ។​

ទឹកបានស្រកចុះយ៉ាងខ្លាំងនៅតាមបណ្តោយផ្នែកជាច្រើននៃទន្លេមេគង្គ ដោយសារកម្រិតទឹកបានធ្លាក់ចុះដល់កម្រិតទាបបំផុតគឺ ១.៥ម៉ែត្រក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ៕

ជារៀងរាល់ឆ្នាំទន្លេមេគង្គអាចផ្គត់ផ្គង់ជលផលចំនួន ១,៨ លានតោនព្រមទាំងផ្គត់ផ្គង់ទឹកសម្រាប់ជីវភាពប្រចាំថ្ងៃនិងការធ្វើផលិតកម្មរបស់តំបន់ទន្លេក្រោមទាំងស្រុង។ទន្លេមេគង្គជាប្រភពនៃជីវិតរបស់ប្រជាជនជាង១០០លាននាក់នៃប្រទេសឡាវ ថៃ កម្ពុជានិង វៀតណាម។ប្រសិនបើទឹកទន្លេមេគង្គមិនហូរមកគ្រប់គ្រាន់នោះទេគឺតំបន់ទន្លេមេគង្គក្រោមនឹងទទួលរងការជ្រាបចូលនៃទឹកប្រៃជាក់ជាពុំខាន ។ភាពខ្វះខាតទឹកសាបនិងដីល្បាប់នឹងធ្វើអោយវាលស្រែនៅតំបន់ទន្លេមេគង្គ ក្រោមរីងស្ងួតហើយបាត់បង់ជីជាតិ ។ នេះជាគ្រោះអាសន្នដែលអាចបង្កឡើងគ្រោះអត់ឃ្លានខ្វះស្បៀងអាហារនៅប្រទេសនានានៃតំបន់ទន្លេមេគង្គក្រោម ៕BR

ទីតាំងផ្សាយពាណិជ្ជកម្ម