ភ្នំភ្លើងស៊ីណាបាំងរបស់ឥណ្ឌូនេស៊ីផ្ទុះព្រួសផេះហុយពេញមេឃ

176
ចែករម្លែក

ភ្នំស៊ីណាបាំងរបស់ឥណ្ឌូនេស៊ីបានផ្ទុះឡើងនៅថ្ងៃចន្ទទី១០សីហានេះដោយបញ្ជូនផេះផង់ឡើងលើមេឃកម្ពស់ដល់ទៅ ៥.០០០ ម៉ែត្រនិងជះផេះប្រឡាក់ភូមិជាច្រើន។

មន្ត្រីនៅប៉ុស្តិត្រួតពិនិត្យលើកោះស៊ូម៉ាត្រានិយាយថា កម្ទេចដីនិងផេះដែលធ្លាក់ចុះមកបានកើនឡើងដល់កម្រាស់ ២ អ៊ីញ នៅក្នុងភូមិនានា ដែលគេបោះបង់ចោលជាស្រេចនៅតាមជម្រាលភ្នំភ្លើងនេះ។

នៅទីក្រុងទេសចរណ៍ បឺរ៉ាស្តាជី នៅភាគខាងជើងខេត្តស៊ូម៉ាត្រា ស្ថិតនៅចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីរណ្តៅភ្នំភ្លើង អ្នកបើកបរបានបើកភ្លើងទាំងកណ្តាលថ្ងៃដើម្បីមើលផ្លូវដែលពោរពេញដោយផេះផង់។

វីដេអូនិងរូបថតនៅលើបណ្តាញសង្គមបានបង្ហាញមនុស្សនាំគ្នាពាក់ម៉ាស់ពេលចេញដំណើរទៅខាងក្រៅ។

មជ្ឈមណ្ឌលគ្រប់គ្រងបន្ទុះភ្នំភ្លើងនិងភូគព្ភសាស្ត្រឥណ្ឌូណេស៊ីបានឱ្យដឹងថា មិនមានអ្នកស្លាប់ឬរងរបួសពីការផ្ទុះនេះទេ។

ទីភ្នាក់ងារនេះបាននិយាយថា អ្នកភូមិត្រូវបានណែនាំឱ្យស្ថិតនៅចម្ងាយ ៥ គីឡូម៉ែត្រពីមាត់រណ្ដៅហើយគួរតែដឹងអំពីគ្រោះថ្នាក់នៃកម្អែលភ្នំភ្លើង។ ក្រសួងដឹកជញ្ជូនបាននិយាយថារហូតមកទល់ពេលនេះ ការធ្វើដំណើរតាមផ្លូវអាកាសមិនបានរងផលប៉ះពាល់ដោយផេះនោះទេ៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម