លឹម ជាឡាយ ស្ទើរអស់ជីវិត ក្នុងរឿង “ស្នាមញញឹមចុងក្រោយ”

359
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ រឿង «ស្នាមញញឹមចុងក្រោយ» បានសម្ពោធ នឹងដាក់ បញ្ចាំងជូនទស្សនិកជនទស្សនា ក្រោយមួយថ្ងៃ នៃដាក់ដាក់បញ្ចាំងឡើងវិញគ្រប់រោង កុនទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានផ្អាកមួយរៈធំដើម្បីទប់ស្កាត់ការ រីករាល ដាលជំងឺឆ្លង កូវីដ-១៩។

ខ្សែភាពយន្ត «ស្នាមញញឹមចុងក្រោយ» ក៏បានបង្កប់នូវភាពភ័យខ្លាចរន្ធត់ និងជួប ហេតុការណ៍ ជាក់ស្តែង របស់តួរអង្គប្រុស លោក លឹម ជាឡាយ ដែលលោកថា តាំង ពីតូច រហូតមកដល់ពេលនេះ លោកផ្ទាល់ទើបតែជួប និងធ្វើអោយលោកជឿជាក់ថា វិញ្ញាណ ព្រលឹងពិតជាមានពិតមែន។

លោក បន្តថា ក្រោយឈុតឆាក ចុងបញ្ចប់នៃរឿង តួអង្គប្រុសត្រូវឈុតស្លាប់ តែក្នុងថ្ងៃ នោះ លោកបែជាជួបព្រលឹងដែលស្ថិតក្នុងខ្លួនលោក និងបាននិយាយតទល់គ្នា ថាប្លង់ ដែលស្លាប់នោះគឺជាឈុតដែលលោកថតកុនទេការជជែកនោះបានធ្វើអោយម្នាក់ៗដែល នៅ ក្នុងហេតុការ បើកភ្នែកសព្រាតគ្រប់ៗ។ ទើបនាំគ្នា បែបន់និយាយអង្វរក ដល់ ព្រលឹងដែលសន្ថិតនោះ។ លោក លឹម ជាឡាយ បន្ថែមថា ក្រោយជួបខ្លួនឯង ផ្ទាល់ទើបជឿថា អបិយជំនឿពិតជាមានមែន។

សូមរំលឹកថា​ ផលិតកម្មវ LD បានរៀបចំសន្នីសិទ្ធសារព័ត៌មានមួយ ស្តីពីការដាក់ ញ្ចាំងរឿង “ ស្នាមញញឹមចុងក្រោយ ” ក្រោមវត្តមានសិល្បករវ័យក្មេងជាច្រើនដួង ។ នាថ្ងៃនោះផងដែរសិល្បករទាំងអស់បានបង្ហាញនូវអារម្មណ៍រីករាយគ្រប់គ្នា ក្រោយ ពីរោងភាពយន្តទាំងអស់ ប្រកាសបើកឪ្យដំណើរការឡើងវិញ ។
កញ្ញា អេឡា គឺជាតួឯកស្រីនៅក្នុងរឿង “ ស្នាមញញឹមចុងក្រោយ ” ចំណែកលោក លឹម ជាឡាយ គឺជាតួឯកប្រុស កន្លងមកអ្នកទាំងពីរមិនធ្លាប់សម្តែងរួមគ្នានោះទេ៕

ទីតាំងផ្សាយពាណិជ្ជកម្ម