សាលាក្តី​ខ្មែរក្រហម​បញ្ចប់​សំណុំរឿង​អតីត​មេ​ខ្មែរក្រហម​មួយរូប​ឈ្មោះ អោ អាន

331
ចែករម្លែក

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ​ថ្ងៃទី​១០​ខែសីហា​នេះ​អង្គជំនុំជម្រះ​តុលាការ​កំពូល​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បានបញ្ចប់​សំណុំរឿង​ប្រឆាំងនឹង​លោក អោ អាន នៅ​ចំពោះមុខ​អង្គជំនុំជម្រះ​វិសាមញ្ញ​។ នេះ​បើ​យោងទៅតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរក្រហម ដែល​បាន​ផ្សព្វផ្សាយ​នៅ​រសៀល​ថ្ងៃនេះ​។

អតីត​មេ​ខ្មែរក្រហម​ឈ្មោះ អោ អាន(រូបឯកសារ)

​បន្ទាប់ពី​មាន​បណ្ដឹង​សា​ទុក​ប្រឆាំងនឹង​ការ​រំលត់​ជាធរ​មាននៃ​សំណុំរឿង 004 /2 របស់​អង្គជំនុំជម្រះ​សាលាដំបូង​របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​អង្គជំនុំជម្រះ​តុលាការ​កំពូល​បាន​ដោះស្រាយ​ទឡ្ហីករណ៍​នានា​របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​នៅក្នុង​សេចក្តីសម្រេច​ថ្ងៃនេះ​។

​នៅក្នុង​រឿងក្តី​នេះ​អង្គជំនុំជម្រះ​តុលាការ​កំពូល​បាន​ពិចារណា​ឃើញថា​បើទោះបី​ជាមាន​ការឯកភាព​គ្នា​ពាក់ព័ន្ធ​នឹង​ចំនួន​ជនរងគ្រោះ​ជាច្រើន​នៅក្នុង​ភូមិភាគ​កណ្ដាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ក៏ ដោយ​ក៏​ពុំមាន​ការឯកភាព​គ្នា​ឡើយ​បន្ទាប់ពី​រយៈពេល 13 ឆ្នាំ​នៃ​កិច្ច​ស៊ើបសួរ​ដែលថា​លោក អោ អាន ស្ថិតក្នុង​យុត្ថាធិការ​របស់​តុលាការ​ដោយ​បដិសេធ​បណ្ដឹង​ផ្សារ​ទុក​ភ្លាម​របស់​សហ​ព្រះរាជអាជ្ញា​អាជ្ញាធរ​អន្តរជាតិ​។​អង្គជំនុំជម្រះ​តុលាការ​កំពូល​បានសម្រេច​ថា​ក្នុងករណី​ពុំមាន​ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​ដោយ​ជាក់លាក់​និង​អាចអនុវត្ត​នោះ​ដូចនេះ​រឿង​ករណី​ប្រឆាំងនឹង​លោក អោ អាន ត្រូវបាន​បញ្ចប់​។

​លោក​អោ​អាន​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា​តា​អាន​។​លោក​គឺជា​អតីត​អនុ​លេខា​នៅក្នុង​តំបន់​ភូមិភាគ​កណ្ដាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​កាន់អំណាច​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩​។​លោក​ត្រូវបាន​ជាប់​សង្ស័យ​ពីបទ​មនុស្សឃាត​ជន​ស៊ីវិល និង សហគមន៍​ជនជាតិ​ចាម​នៅ​កម្ពុជា​ជាច្រើន នៅក្នុង​របប​នោះ ៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម